ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តាក្លិប​កម្សាន្ត ខារ៉ាអូខេ​តូច​-​ធំ​​​ ត្រូវ​តែ​បំបាត់​​គ្រឿង​​ញៀន​ឱ្យបាន​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ អាជ្ញាធរ​​រាជធានី​ភ្នំពេញចាត់​​វិធានការ​ជា​ថ្មី​ម្តងទៀត ដោយ​ដាក់​ផែនការ​បង្ក្រាប​ឱ្យ​អស់​ នូវ​គ្រឿងញៀន​នៅ​តាមបណ្តាក្លិប​កម្សាន្ត ខារ៉ាអូខេ ទាំង​តូច ទាំង​ធំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ខណៈ​ដែល​គ្រឿងញៀន​នៅ​តែ​ជា​បញ្ហា​ប្រឈម…

រាជធានី​ភ្នំពេញ​ ៖ អាជ្ញាធរ​​រាជធានី​ភ្នំពេញចាត់​​វិធានការ​ជា​ថ្មី​ម្តងទៀត ដោយ​ដាក់​ផែនការ​បង្ក្រាប​ឱ្យ​
អស់​ នូវ​គ្រឿងញៀន​នៅ​តាមបណ្តាក្លិប​កម្សាន្ត ខារ៉ាអូខេ ទាំង​តូច ទាំង​ធំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ខណៈ​ដែល​គ្រឿងញៀន​នៅ​តែ​ជា​បញ្ហា​ប្រឈម និងប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅ​ដល់​ស្រទាប់​យុវវ័យ​ ។

វិធានការ​​នេះ​ ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​២៥​មិថុនា​ ​នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ កម្លាំង​មាន​សមត្ថកិច្ច និង​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ។ លោក​ស ថេ​ត ​ឱ្យ​​ដឹង​ថា ការ​បង្ក្រាប​គ្រឿងញៀន​នៅ​តែ​អនុវត្ត​បន្ត នៅ​តាម​ក្លិប​កម្សាន្ត នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

​​ទោះបីនៅ​តាម​ក្លិបកម្សាន្ត​ទាំងនោះ ​មាន​ខ្នងបង្អែក​ធំ​ប៉ុណ្ណា​ក៏​ដោយ ដោយ​យើង​នឹង​អនុវត្ត​តាម​អនុសាសន៍​របស់​សម្ដេច​ក្រឡាហោម​ស ខេ​ង ថា ​នៅ​ឆ្នាំ​២០១៩ នេះ​គឺជា​ឆ្នាំ​ដែល​យើង​ត្រូវ​លុប​បំបាត់​ឲ្យ​អស់​បញ្ហា​គ្រឿងញៀន​នៅ​តាម​បណ្ដា​ក្លឹ​ប​កំសាន្ត​ខារ៉ាអូខេ នានា​នៅ​ទូ​ទាំង​ប្រទេស ។ ដោយហេតុ​ថា នៅ​តាម​ក្លិប​កម្សាន្តទាំងនោះ ​ភាគច្រើន​លើសលប់​គឺ​សុទ្ធតែ​ជា​ស្រទាប់​យុវជន យុវវ័យ នាំ​គ្នា​ពពាក់ពពូន​ទៅ​សេ​ប​គ្រឿង​ញៀន​នៅ ​ក្នុងក្លិប​​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ធនធានមនុស្ស​។

លោក​ស ថេ​ត ​បាន​បញ្ជាក់​ថា ក្នុង​នាម​សមត្ថកិច្ច ត្រូវ​តែ​បង្ក្រាប​អោយ​អស់ បទល្មើស​នានា​នៅ​តាម​មូល​ដ្ឋាន រួម​ទាំង​បទល្មើស​ក្មេង​ទំនើង​អុកឡុក​នៅ​តាម​មូលដ្ឋាន​ជាដើម សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​កក់ក្តៅ​និង​ជឿជាក់​មក​លើ​កម្លាំង​មាន​សមត្ថកិច្ច​របស់​យើង​។

អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា កិច្ច ការពារ​សន្តិសុខ ជូន​ប្រជាពលរដ្ឋ​គឺជា​ការងារ​របស់ សមត្ថកិច្ច​និង​អាជ្ញាធរ​របស់​យើង ដូច្នេះ​ទេ​យើង​ត្រូវ​តែ​រួម​គ្នា​ធ្វើ​យ៉ាងណា​ឲ្យ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​។

ពាក់ព័ន្ធ​នឹង​ក្លឹ​ប កំសាន្ត​នានា​ទោះបី​តូច​ឬ​ធំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ត្រូវ​តែ​ចុះ​ត្រួតពិនិត្យ ហើយ​បើ​ដឹង​ថា​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​ដំបូង​មាន​បង្កប់​ទៅ​ដោយ​គ្រឿងញៀន​ដាច់ខាត​ត្រូវ​តែ​ធ្វើ​ការ​​បង្ក្រាប​បិទ​អាជីវកម្ម​ក្លឹ​ប​ទាំងនោះ​តែ​ម្ដង​។ លោក​ឃួ​ង ស្រេង​បាន​បញ្ជាក់​ថា រាល់​ក្លឹ​ប​កំសាន្ត និង ktv ទាំងអស់ អាជ្ញាធរ​ខណ្ឌ​យើង​ត្រូវ​ណែនាំ​ពួក​គាត់ ឲ្យ​ជៀស​ឆ្ងាយ​ពី​បញ្ហា​គ្រឿងញៀន​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​ទាំងនោះ បើ​ពួក​គាត់​មិន​ស្ដាប់​តាម​ការ​ណែនាំ​របស់​យើង​ទេ យើង​ក្នុង​នាម​ជា​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តែ​បិទ​អាជីវកម្ម​ក្លិប​របស់​ពួក​គាត់​។

លោក​បន្ត​ថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​មាន​ភាព​ស៊ី​វី​ល័យ​ហើយ ដូច្នេះ​ទេ​ត្រូវ​តែ​មាន​អ្វី​ៗ​គ្រប់
យ៉ាង មាន​ទាំង​ក្លិប​កម្សាន្ត​មាន​ទាំង​ខារ៉ាអូខេ​ មាន​ទាំង​កន្លែង​ហូប​ចុក​ផឹកស៊ី និង​កន្លែង​សប្បាយភាព​មួយ​ចំនួន​ទៀត ប៉ុន្តែ​អ្វី​ដែល​សំខាន់​ទី​មួយ​នោះ​គឺ គឺ​បញ្ហា​សន្តិសុខ ហើយ​អ្នក​ដែល​ការពារ និង​រក្សា​បាន​នូវ​សន្តិសុខ​នេះ គឺ​មាន​តែ​កងកម្លាំង​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​យើង​នឹង​ហើយ ដូច្នេះ​ទេ​យើង​ត្រូវ​តែ​អូន​រួម​គ្នា​ការពារ​ឲ្យ​បាន​សន្តិសុខ ធ្វើ​យ៉ាងណា​ឲ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ទទួល​បាន​ភាព​កក់ក្តៅ​ពី​ប្រជាពលរដ្ឋ​៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ