ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គម​ស៊ី​វិល​ជំរុញ​បង្កើត​វប្បធម៌​នយោបាយ​ថ្មី​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សង្គម​ស៊ី​វិល​មួយ​ចំនួន​បាន​អំពាវនាវ​ឲ្យ​មានការ​បង្កើត​វប្បធម៌​ន​យោ​បា យ​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ឃើញ​វប្បធម៌​នយោបាយ​នៅ​ពេល​ច​ប្ចុប្បន្ន​នេះ​កំពុង​ធ្លាក់​ចុះ ។ ប្រធាន​អង្ក​ការ​តម្លាភាព​កម្ពុជា លោក​ព្រាប កុ​ល បាន​អំពាវនាវ​បញ្ញា​វន្ត…

រាជធានី​ភ្នំពេញ ៖ សង្គម​ស៊ី​វិល​មួយ​ចំនួន​បាន​អំពាវនាវ​ឲ្យ​មានការ​បង្កើត​វប្បធម៌​ន​យោ​បា យ​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ឃើញ​វប្បធម៌​នយោបាយ​នៅ​ពេល​ច​ប្ចុប្បន្ន​នេះ​កំពុង​ធ្លាក់​ចុះ ។ ប្រធាន​អង្ក​ការ​តម្លាភាព​កម្ពុជា លោក​ព្រាប កុ​ល បាន​អំពាវនាវ​បញ្ញា​វន្ត ខ្មែរ​ទាំង​នៅ​ក្នុង និង​ក្រៅប្រទេស​នាំ​គ្នា​ជំរុញ​បង្កើត វប្បធម៌​នយោបាយ​ថ្មី​នៅ​កម្ពុជា ។

លោក​ព្រាប កុ​ល បាន​សរសេរ​លើក​បណ្តាញ​សង្គម កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ក្រោយ​កា រ​សង្កេត ពិនិត្យ​ពិចារណា និង​ឆ្លងកាត់​ការ​ពិសោធន៍​ផ្ទាល់​បញ្ញាញ្ញាណ​របស់ខ្ញុំ​យល់​ឃើញ​ថា វប្បធម៌​នយោបាយ​ខ្មែរ​បច្ចុប្បន្ន​នេះ​មិនល្អ និង​បាន​បង្ក​ឱ្យ​មានការ​ប្រេះឆា អ​រី​ភាព បែកបាក់​សា ម​គ្គី​រវាង​ខ្មែរ ។ លោក​បញ្ជាក់​ថា «​នេះ​ជា​លទ្ធផល​នៃ​ការ​ត្រិះ​រិះ​ពិចារណា​ដោយ​ប្រើប្រាស់​ខួរក្បាល 1.5 គីឡូ​របស់ខ្ញុំ ។ ហេតុនេះ​ហើយ ទើប​ខ្ញុំ​ថ្លើមធំ​ហ៊ាន​ចេញ​មុខ​បបួល​បញ្ញា​វន្ត​ខ្មែរ​ទាំង​នៅ​ក្នុង និង​នៅ​ក្រៅប្រទេស​រៀបចំ​យុទ្ធនាការ​ជម្រុញ​ឱ្យ​បង្កើត​វប្បធម៌​នយោបាយ​ថ្មី ដែល​អាច ដោះស្រាយ​បញ្ហា​គន្លឹះ​របស់​ខ្មែរ​ប្រកបដោយ​និរន្តរភាព ។

រីឯ​ស្នូល និង​ធាតុ​ផ្សំ​នៃ​វប្បធម៌​នយោបាយ​ថ្មី​ជា​អ្វី​នោះ​នឹង​ត្រូវ​បង្កើត​ឡើង​រួម​គ្នា​ដោយ​ពលរដ្ឋ​ខ្មែរ​មក​ពី​គ្រប់​សមាសភាព​តាម​រយៈ​ការពិគ្រោះ​យោបល់ និង​សម្រេច​រួម​គ្នា ។ លោក​បញ្ជាក់​ថា «​ប្រសិនបើ​បងប្អូន​យល់​ថា វប្បធម៌​នយោបាយ​បច្ចុប្បន្ន​ល្អ​គ្រប់ គ្រាន់​ហើយ សូម​ស្តីបន្ទោស​ខ្ញុំ​មក​ចុះ ធ្វើ​ម៉េច​ខួរក្បាល 1.5 គីឡូ​របស់ខ្ញុំ វា​វិនិច្ឆ័យ​ខុស ។ ខ្ញុំ​សុខចិត្ត​ទទួលខុសត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​» ។ លោក​គូសបញ្ជាក់​ថា ៖« បើ​ខ្ញុំ​ពិតជា​វិនិច្ឆ័យ​ខុស​អ​ញ្ចឹ​ង​មែន ឱ្យ​វា​សម​មុខ​ខ្ញុំ​នេះ​ទៅ​ចុះ ។ ប៉ុន្តែ​បើ​បងប្អូន​ឯកភាព​ថា វប្បធម៌​នយោបាយ​ប​ច្ចប្ប​ន្ន​មិនល្អ និង​គិត​ថា​ចាំបាច់​ត្រូវ​ធ្វើការ​កែ​លម្អ សូម​មេត្តា​ជួយ​ជ្រោមជ្រែង និង​ចូលរួម​សកម្មភាព​ជម្រុញ​ឱ្យ​មាន វប្បធម៌​នយោបាយ​ថ្មី​មួយ​ដែល​ល្អ​សម្រាប់​ខ្មែរ​យើង​ទាំងអស់​គ្នា​» ។ លោក​ក៏​បាន​ពី​អត្ថន័យ​ពាក្យ​ថា វប្បធម៌​នយោបាយ​ថ្មី មិនមែន​បង្កើត​គណបក្ស​ន​យោ បាយ​ថ្មី​ទេ ។ ដូច្នេះ​សូមកុំ​យល់​ច្រ​ឡុំ ។ វប្បធម៌​នយោបាយ​ថ្មី វា​ជា​ក្បួនខ្នាត​បែបបទ និង​ទម្រង់ នៃ​ការ​ធ្វើ​នយោបាយ​ថ្មី​» ។

សូម​ជម្រាប​ថា ការ​ចង់​ឲ្យ​មាន​វប្បធម៌​នយោបាយ​ថ្មី​នៅ​កម្ពុជា​ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​ស្វាគមន៍ និង​ថា ត្រូវធ្វើ​អ្វី​ទៅ​ច្បាប់​នៅ​មាន​ជា​ធរមាន ។ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​អះអាង​ថា គំនិត​របស់​អង្ក​ការ​សង្គម​ស៊ី​វិល​នេះ ដើម្បី​ចង់​ផ្លាស់​ប្តូរ​អ្នកនយោបាយ​ចាស់​ៗ ពិសេស​នោះ​ក្រុម​អ្នកនយោបាយ​បក្ស​ប្រឆាំង​មាន លោក​សម រ​ង្ស៊ី និង​កឹ​ម សុខា មាន​វ័យ​កាន់តែ​ចាស់ និង​មិនសូវ​មាន​លទ្ធភាព​ធ្វើ​នយោបាយ ។ លោក​ថា ក្រុម​សង្គម​ស៊ី​វិល​ជំរុញ​គ្រាន់​ចង់​ឲ្យ​មានការ​ផ្លាស់​ប្តូរ សេះ​ចាស់​ដាក់ សេះ​ថ្មី តែ​ប៉ុណ្ណោះ ។

សូម​ឮរ​កថា សង្គម​ស៊ី​វិល​ដែល​ចង់​ជំរុញ​ឲ្យ​មាន​វប្បធម៌​នយោបាយ​ថ្មី នៅ​កម្ពុជា​មាន លោក ព្រាប កុ​ល លោក​បណ្ឌិត មាស នី លោក បណ្ឌិត ប៉ា ច័ន្ទ​រឿ​ន និង​លោក បណ្ឌិត ឡៅ ម៉ុង​ហៃ​ជាដើម ៕ កែសម្រួល​ដោយ​៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ