ឈ្មោះ​ជាលិនី​, ជាតា​, ជនេត្តី​, ជម្ពូនុទ ពិតជា​ពីរោះ​និង​មាន​ន័យ​ណាស់


នៅ​ក្នុង​សម័យ​ទំនើប​នេះ​អ្នក​ដែល​មានកា​ចាប់អារម្មណ៍​ចំពោះ​អត្ថន័យ​របស់​ឈ្មោះ​ដែល​មាន​តួយ៉ាង​ដូច​ជា​ថា តើ​យើង​ត្រូវ​ដាក់​ឈ្មោះ​កូន​របស់​យើង​ថា យ៉ាងម៉េច ឬ​ឈ្មោះ​អ្វី ដើម្បី​ឱ្យ​ពីរោះ និង​មាន​ន័យ​ល្អ ឧទា​ហរ​ណ៍​​បើ​ហៅ​ខ្លី ឬ​ហៅ​កាត់​ក៏​ពីរោះ ហៅ​វែង​ក៏​ពីរោះ ហៅ​ពេល​ស្រឡាញ់​ខ្នា​ញ់​ក៏​ពីរោះ ពេល​ខឹង​ក៏​មិន​ឮ​សូរ​អាក្រក់​ពេក ដូច្នេះ​ជាដើម សុទ្ធតែ​ត្រូវ​បាន​មាតាបិតា​ទាំងឡាយ​គិត​ច្រើន​ថ្ងៃ ឬ​រហូត​ដល់​ទៅ​សួរ​យោបល់​ពី​ចាស់ ព្រឹទ្ធាចារ្យ គ្រូបាធ្យាយ​ទៀត​ផង​ ។

តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

ជាលិនី​- កូនស្រី​ដែល​មាន​បណ្តាញ​ប្រាជ្ញា​ប្រទាក់ក្រឡា​ដូច​សំណាញ់ ។ នារី​ដែល​មាន​បញ្ញា​ច្រើន ឈ្លាសវៃ​សព្វ​កិច្ចការ ។

ជាតា​- អ្នក​ដែល​មានកំណើត​ពេញ​លក្ខណៈ ។ ឈ្មោះ​នេះ​ចាស់​បុរាណ​តែង​ផ្សំ​ជាមួយ សុ ទៅ​ជា សុជាតា គឺ​អ្នក​ដែល​មានកំណើត​ល្អ​ប្រពៃ ។ សុជាតា​ជា​ឈ្មោះ​កូនស្រី​ស័ក្តិសម​បំផុត បើ​តាម​ប្រវត្តិ​និទាន សុជាតា​នេះ​ជា​នាម​របស់​មហេសី​ព្រះឥន្ទ្រ ជា​អ្នក​ស្វែងរក​គុណ​ធំ រក​សិរី​សួ​សួស្តី​ជូន​ស្វាមី ។

ជនិន្ទ​- អាន​ថា ជៈ​និ​ន អ្នកមាន​ឋានៈ​ខ្ពស់​ដូច​ជា​ព្រះ​ឥន្ទ ។ ជា​ឈ្មោះ​កូនប្រុស​ប្រពៃ​ពិត ។

ជនេត្តី​-​អាន​ថា ជៈ​នេ​ត​តី ស្រី្ត​ដែល​គេ​តាំង​ទុកដូចជា​ម្តាយ ជា​ស្ត្រី​ដែល​គួរ​ជាទី​គោរព​រាប់អាន​នៃ​អ្នកផង​ទាំងពួង ។

ជម្ពូនុទ​- អាន​ថា ជម្ពូ​នុ​ត មាស​ជម្ពូនុទ​ជា​ប្រភេទ​មាស​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោក​យើង​នេះ ។ ជា​ឈ្មោះ​កូនស្រី​ល្អ​ប្រពៃ​ថ្លៃថ្លា​ណាស់ ។ នៅ​មាន​ត​…

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ