ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាក្សីខ្លះប្រាប់​​ មុនពេលអគារនេះ​​រលំ​បាក់​ប៉ុន្មាន​ម៉ោង​…

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គិតត្រឹម​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៤ ខែមិថុនា ជន​រង​គ្រោះដែល​ស្លាប់​​បាន​កើនឡើង​ដល់​២៨​នាក់ និង​២៦​នាក់​រង​របួស ដែល​ត្រូវ​បាន​សង្គ្រោះ​ចេញពី​គំនរ​បែកបាក់​នៃ​អគារ​ដែលរ​លំបាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ ទោះបីជាបែប​ណា…

ខេត្ត​ព្រះ​សីហ​នុ ៖ គិតត្រឹម​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៤ ខែមិថុនា ជន​រង​គ្រោះដែល​ស្លាប់​​បាន​កើនឡើង​ដល់​២៨​នាក់ និង​២៦​នាក់​រង​របួស ដែល​ត្រូវ​បាន​សង្គ្រោះ​ចេញពី​គំនរ​បែកបាក់​នៃ​អគារ​ដែលរ​លំបាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ ទោះបីជាបែប​ណា គេ​មិន​ប្រាកដប្រជា​ថា តើ​នៅ​សល់​អ្នក​ស្លាប់​ឬ​របួស​ប៉ុន្មាន​នាក់​ទៀត​ទេ ខណៈ​ការ​ជីក​កកាយ​នៅ​តែ​បន្ត​រុករក​​មិន​ឈប់ ។ តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ខ្លះ​និយាយ​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ​មិថុនា ពោល​គឺ​មុន​ពេលអគារ​រលំ​បាក់​ប៉ុន្មាន​ម៉ោង គេ​ឃើញ​មាន​រថយន្ត​២​គ្រឿង​ដឹក​កម្មករ​ចូល ដែល​មាន​មនុស្ស​ជិត​២០​នាក់ រួម​ទាំង​រថយន្ត​របស់​ជនជាតិ​ចិន​មួយ​គ្រឿង​ផង​ មាន​គ្នា​ជិត​១០​នាក់ ។

មក​ដល់​ព្រឹក​ថ្ងៃ​២៤ ខែមិថុនា គេ​នៅ​មិន​ទាន់​រក​ឃើញ​មនុស្ស​ទាំងនោះ​នៅឡើយ​ទេ ដែល​គេ​ជឿ​ថា ​អ្នក​ទាំងនោះ​ អាច​ជាប់​ក្នុង​ទូ​កុងតឺន័រ​ដែល​ជា​បន្ទប់​ស្នាក់​នៅ​ពិសេស​ជាង​កម្មករ​ដទៃ​ទៀត​ ដែល​បាន​រក​ឃើញ​កន្លង​មក ។ នេះ​បើ​តាម​លោក សេង រាជ បុគ្គលិក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់​ត្រា​ល់ ដែល​កំពុង​ស្ថិត​ក្បែរ​កន្លែង​កើតហេតុ ។ នេះ​បើ​យោង​ប្រភព​ពី​វិទ្យុ​បារាំង​អន្តរជាតិ​ដែល​បាន​និយាយ​ពី​ករណី​ទាំងនេះ ។

ចំណែក​សាក្សី​មួយ​រូប​ទៀត ក៏​បាន​ឲ្យ​ដឹង​ប្រហាក់​ប្រហែល​គ្នា​ថា កម្មករ​រៀប​ឥដ្ឋការ៉ូ​មួយ​ក្រុម​ មាន​គ្នា​ជាង​១០​នាក់​ដែល​ទើប​ដឹក​ចូល​មុន​កើតហេតុ​នោះ ក៏​នៅ​មិន​ទាន់​រក​សព​ឃើញ ឬ​ចេញ​មក​ក្រៅ​នៅឡើយ ខណៈ​ក្លិនស្អុយ​បាន​ចាប់ផ្តើម​ភាយ​ចេញពី​គំនរ​អគារ​បាក់បែក​កម្ពស់​៧​ជាន់​នោះ ។

បើ​តាម​សាក្សី​ថា គេ​ពិបាក​នឹង​ដឹង​ពី​ចំនួន​មនុស្ស​ដែល​ស្នាក់​នៅ​ក្នុង​អគារ​សំណង់​ដែល​បាក់​នេះ ដោយសារ​តែ​មេការ​ម្នាក់​ដែល​កាន់​បញ្ជី​ឈ្មោះ​កម្មករ ក៏​បាន​ស្លាប់​ភ្លាម​ៗ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ។ មាន​ប្រភព​ខ្លះ​ថា មាន​កម្មករ​ស្នាក់​នៅ​ក្នុង​អគារ​នេះ​ចន្លោះ​ពី​៤០​ ទៅ​៦០​នាក់ និង​បានដឹង​ថា សំណង់​នេះ​គេ​ប្រើ​កម្មករ​សរុប​​ប្រមាណ​១៣០​នាក់ ។

អភិបាល​ក្រុងព្រះសីហនុ​លោក អុ​ី សុខ​ឡេ​ង បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​(RFI)​នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា​ថា អាជ្ញាធរ​ជឿ​ថា​ នៅ​មាន​មនុស្ស​ជាប់​ក្នុង​អគារ​បាក់​រលំ​នោះ​ពី​៦​ ទៅ​៨​នាក់​ទៀត​ជា​ជនជាតិ​ចិន តែ​លោក​មិន​ច្បាស់​ពី​ចំនួន​កម្មករ​ជនជាតិ​ខ្មែរ​ ដែល​កំពុង​ជាប់​នៅ​ក្នុង​នោះ​នៅឡើយ​ទេ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ