ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ៖ មិនមែន​គ្រាន់តែ​បញ្ហា​រលំបាក់​អគារ​នោះ​ទេ គឺ​បញ្ហា​ទាក់ទង​ទៅ​នឹង​ការ​ធ្លាក់​យន្តហោះ​ការ​លិច​នាវា​ជាដើម

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សម្ដេច​តេ​ជោ​ស្នើរ​ឱ្យ​រៀបចំ​ពង្រឹងកម្លាំង​សមត្ថភាព​ជំនាញ​បន្ថែម​ទៀត ដើម្បី​ត្រៀម​ធ្វើ​ប្រតិបត្តិការ​សង្គ្រោះ​ក្នុង​ករណី​ដែល​កើតឡើង​ជាយថាហេតុ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ថ្លែង​ថា នៅ​ពេល​ខាង​មុខ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ត្រូវ​ពង្រឹងសមត្ថភាព​ជំនាញ​បន្ថែម​ទៀត…

ខេត្ត​ព្រះ​សីហ​នុ ៖ សម្ដេច​តេ​ជោ​ស្នើរ​ឱ្យ​រៀបចំ​ពង្រឹងកម្លាំង​សមត្ថភាព​ជំនាញ​បន្ថែម​ទៀត ដើម្បី​ត្រៀម​ធ្វើ​ប្រតិបត្តិការ​សង្គ្រោះ​ក្នុង​ករណី​ដែល​កើតឡើង​ជាយថាហេតុ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ថ្លែង​ថា នៅ​ពេល​ខាង​មុខ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ត្រូវ​ពង្រឹងសមត្ថភាព​ជំនាញ​បន្ថែម​ទៀត ដល់​កង​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់ ហើយ​ត្រូវ​ពង្រាយ​នៅ​តាម​អង្គភាព​កងទ័ព កងរាជអាវុធហត្ថ និង​កង​នគរបាល​ជាតិ ដើម្បី​ត្រៀម​ធ្វើ​ប្រតិបត្តិការ​សង្គ្រោះ​ក្នុង​ករណី​ដែល​កើតឡើង​ជាយថាហេតុ ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន មាន​ប្រសាសន៍​ជូន​ដល់​អ្នក​សារព័ត៌​មាននៅ​ខេត្ត​ព្រះ​សីហ​នុ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា ទៅ​ថ្ងៃ​ខាង​មុខ​យើង​ក៏​ត្រូវ​រៀបចំ​កម្លាំង​បន្ថែម​ទៀត​ឱ្យ​មាន​តាម​អង្គភាព​ដែល​មាន​កម្លាំង​ជំនាញ ដើម្បី​ត្រៀម​ធ្វើ​ប្រតិបត្តិការ​សង្គ្រោះ​ទៅ​លើ​ករណី​ដែល​កើតឡើង​ជាយថាហេតុ ។ សម្តេច​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា មិនមែន​គ្រាន់តែ​បញ្ហា​រលំបាក់​អគារ​នោះ​ទេ គឺ​បញ្ហា​ទាក់ទង​ទៅ​នឹង​ការ​ធ្លាក់​យន្តហោះ​ការ​លិច​នាវា​ជាដើម ។ ថា តើ​ត្រូវ​សង្គ្រោះ​របៀប​ម៉េច​..​? យើង​ត្រូវ​ពង្រឹងសមត្ថភាព​បន្ថែម​ទៀត​នៃ​កង​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់ ហើយ​ដែល​ពង្រាយ​នៅ​តាម​អង្គភាព​កងទ័ព កងរាជអាវុធហត្ថ និង​កង​នគរបាល​ជាតិ​នេះ​ជា​កម្លាំង​ដែល​យើង​ត្រៀម​រៀបចំ​នា​ពេល​ខា​មុខ ។

ពាក់ព័ន្ធ​នឹង​សំណួរ​ពី​ការ​វិនិយោគ​របស់​ចិន​នៅ​ខេត្ត​ព្រះ​សីហ​នុស​ម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា បញ្ហា​នេះ​វា​បាន​ក្លាយទៅជា​បញ្ហា​នយោបាយ​របស់​ពួក​ប្រឆាំង​អស់លោក​គិត​មើល​…​? ចិន ឬ​អា​មេ​រិ​ក ឬ​អង់គ្លេស ឬ​បារាំង​មក​វិនិយោគ បើសិនជា​មាន​ឧបទ្ទវហេតុ​វា​ដូច​តែ​គ្នា​ទេ ដូច្នេះ​សុំ​កុំ​ចោទ​ជាតិ​ណា​ឬ ជាតិ​ណា​គឺ បញ្ហា​ធំ យើង​ត្រូវ​ប្រមូល​អ្នក​វិនិយោគ​ទាំងអស់​ចូល​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ត្រូវ​អនុវត្ត​តាម​ច្បាប់​របស់​កម្ពុជា​តែ​ប៉ុណ្ណឹង​ទេ ។ អីចឹង​ទេ​ខ្ញុំ បាន​ស្តាប់ ឮ​ច្រើន​ពេក​ហើយ​ដែល​ថា ចិន​មក​ដាក់​អាណានិគម​តាម​រយៈ​ការ​ដាក់​វិនិយោគ​ក៏​ប៉ុន្តែ​សូម​បញ្ជាក់​អ្នក​ទាំងអស់​គ្នា​ថា ឥឡូវ​ពិភពលោក​កំពុង​ត្រូវការ​អ្នក​វិនិយោគ​ចិន​ចូល​ទៅ​វិនិយោគ​នៅ​ក្នុង​ប្រទេស​របស់​គេ តែ​យើង​មាន​ភ​ព្វ​សំណាង ដែល​យើង​បាន​ទាញ​អ្នក​វិនិយោគ​ចិន​ចូល​ក្នុង​ប្រទេស​របស់​យើង ។ ប៉ុន្តែ​អ្នក​ដែល​មិន​ចង់ឱ្យ​យើង​មានការ​រីក​ចម្រើន​គេ​ថា នេះ គឺជា​អន្ទាក់​បំណុល​របស់​ចិន​នេះ​ជា​អាណានិគម​របស់​ចិន​នេះ​ជា​កន្លែង​លក់​ដី​ឱ្យ​ចិន ។ ប៉ុន្តែ​ខ្ញុំ​សូម​គូសបញ្ជាក់​ថា អ្នក​ដែល​នៅ​ក្រុងព្រះសីហនុ​បាន​ទទួលផល​ប្រយោជន៍​ប៉ុណ្ណា​ពី​ការ​វិនិយោគ ។

ពិតមែន​ហើយ​នៅ​ពេល​ដែល​ចាប់ផ្តើម​ការ​សាងសង់​មានការ​ខូច​ផ្លូវ ប៉ុន្តែ​នៅ​ពេល​ដែល​មានការ​សាងសង់​រួច​ហើយ​ទី​ក្រុងព្រះសីហនុ​វា​នឹង​ក្លាយ​ទៅ​ទីក្រុង​ដ៏​ធំ​ដែល​មិន​ដូច​ការ​គិត ។ ជាមួយ​គ្នា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏​បាន​ថ្កោលទោស​ជា​សាធារណៈ ទៅ​លើ​បញ្ហា​ទាក់ទង​នឹង​ការ​យក​បញ្ហា​វិនិយោគ​របស់​ចិន​មក​ធ្វើការ​ចោទប្រកាន់​រាជរដ្ឋាភិបាល​ថា ជា​អា​យ៉ង​របស់​ចិន​លក់​ដី​ឱ្យ​ចិន ។ សម្តេច​តេ​ជោ​ក៏​បានឱ្យ​ដឹង​ដែរ​ថា តុល្យការ​អ្នក​ស្លាប់​ដោយសារ​ការ​បាក់​អគារ​ចំនួន​២៨​នាក់ និង​របួស​២៦​នាក់ ដោយ​ក្នុង​នោះ​មនុស្ស​ប្រាំមួយ​នាក់​ត្រូវ​បាន​សង្គ្រោះ​ចេញពី​គំនរ​រលំបាក់បែក ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ទៀត​ថា សាកសព​មួយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​មិន​តិច​ជាង​៦​ម៉ឺន​ដុល្លារ​នោះ​ទេ ។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា លោក​យន្ត មីន បាន​ទទួលស្គាល់​កំហុស​សុំ​លាលែង​ពី​តំណែង​បង្ហាញ​ពី​ការ​ទទួលខុសត្រូវ ។ សម្តេច​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ការ​រុករក​មនុស្ស​បាន​បញ្ចប់​នៅ​តែ​ការ​សម្អាត​ការដ្ឋាន​ការ​រុក​រកបាន​បញ្ចប់​តែ​ត្រូវ​ស្រាវជ្រាវ ដើម្បី​រក​ឱ្យ​ឃើញ​ការ​ទទួលខុសត្រូវ​សំណង់​មានច្បាប់ ឬ​មិន​មានច្បាប់​អនុញ្ញាត ។ សម្តេច​ចង់ឱ្យ​អ្នក​នៅ​ពីក្រោយ​ខ្នង​ការដ្ឋាន​សំណង់​ខុសច្បាប់​ចេញ​មក ដើម្បី​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។

សម្ដេច​តេ​ជោ​ក៏​បាន​មាន​ប្រសាសន៍​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ការ​ចូលរួម​របស់​គ្រប់​កម្លាំង ទាំង​សប្បុរសជន និង​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ជាន់ថ្នាក់ និង​បណ្ដា​បក្សនយោបាយ​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ការ​រលំបាក់​អគារ​នេះ​ដែល​ប្រតិបត្តិការ​សង្គ្រោះ​បែប​នេះ​បាន​កើតជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​របស់​យើង​ដែល​ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ ហើយ​សោកនាដកម្ម​លើក​នេះ​បាន​ផ្ដល់​មេរៀន និង​បទ​ពិសោធន៍ សម្រាប់​យើង​ផង​ដែរ ។

គួរ​បញ្ជាក់​ដែរ​ថា អគារ​ដែល​បាន​បាក់​រលំ កាលពី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ មាន​កម្ពស់​៧​ជាន់ កំពុង​សាងសង់ ស្ថិត​នៅ​ក្រុម​១១ ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ