ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារសពកម្មករម្នាក់ស្លា.ប់​នៅ​ព្រះសី​ហនុ ទទួលបានអំណោយ​…

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ​៖ ក្រុម​គ្រួសារ​សព​ឈ្មោះតុ​ន ទី​ម អាយុ​៣៨​ឆ្នាំ ដែល​កំពុង​ធ្វើបុណ្យ​តាម​ប្រពៃណីនៅ​ភូមិ​ចិន្តា​យ ឃុំ​មេទឹក ស្រុក​បាកាន ដែល​ទទួលមរណៈភាព​ដោយ​គ្រោះថ្នាក់​បាក់​សំណង់​អគារ​កំពស់​៧​ជាន់​នៅ​ខេត្ត​ព្រះ​សីហ​នុ ​ត្រូវបានលោក​ជំទាវ…

ខេត្តពោធិ៍សាត់ ​៖ ក្រុម​គ្រួសារ​សព​ឈ្មោះតុ​ន ទី​ម អាយុ​៣៨​ឆ្នាំ ដែល​កំពុង​ធ្វើបុណ្យ​តាម​ប្រពៃណីនៅ​ភូមិ​ចិន្តា​យ ឃុំ​មេទឹក ស្រុក​បាកាន ដែល​ទទួលមរណៈភាព​ដោយ​គ្រោះថ្នាក់​បាក់​សំណង់​អគារ​កំពស់​៧​ជាន់​នៅ​ខេត្ត​ព្រះ​សីហ​នុ ​ត្រូវបានលោក​ជំទាវ ម៉ែ​ន នារី​សោ​ភ័គ អគ្គលេខាធិការ​រង​ទី​១ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ដិ​ត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា រួមជាមួយ​ក្រុម​ការងារ បាន​នាំ​យក​ថវិកា ​និង​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ ជូន​ដល់ប្រពន្ធ​របស់​សព​ឈ្មោះ​យឹ​ម សុភា អាយុ​៣៦​ឆ្នាំ មានកូន​៣​នាក់​ (ស្រី​២​នាក់​ប្រុស​១​នាក់)។

​​​អំណោយ​ទាំងអស់រួម​មាន អង្ករ​២០០​គីឡូក្រាម មី​​៥​កេស ត្រីខ ​៥​យួរ ទឹ​ក្រូច​៥​កេស និង​ថវិកា​៥​លាន​រៀល​។​ ដោយឡែក​ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់​បាន​បន្ថែម​នូវ​ថវិកា​​ចំនួន​៥០​ម៉ឺន​រៀល​ទៀត សរុប​៥.៥០០​ ០០០​រៀល​ កាលពី​​រសៀល​ថ្ងៃ​ទី​២៣​ មិថុនា ។

​ក្នុង​នាម​ប្រតិភូតំណាង​ឱ្យ​សម្តេច កិត្តិ​ព្រឹទ្ធ​ប​ណ្ធិ​ត ប៊ុ​ន រ៉ា​នី ហ៊ុន សែន សូម​ចូលរួម​សោកស្តាយ​និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​គ្រួសារ​សព​និង​សូម​ឧទ្ទិស ដល់​ដួងវិញ្ញាណ​ក្ខ័​ន្ធ​លោក​តុ​ន ទី​ម បាន​ចាប់បដិសន្ធិ​ក្នុង​សុគតិភព​កុំបី​ឃ្លាងឃ្លាត​ឡើយ​។​ជាមួយ​គ្នា​នេះ​លោក​ជំទាវ​បានរ​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​ការ​បម្រែបម្រួល​អាកាសធាតុ​និង​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​បង្ការ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទាំងអស់​គ្នា​។

អ្នកស្រី យឹ​ម សុភា ត្រូវជា​ភរិយា​នៃ​សព បាន​លើក​ម្រាមដៃ​១០​ដោយ​ទឹកភ្នែក​ក្ដុកក្ដួល​ក្នុង​ចិត្ត សម្តែង​នូវ​ការ​គោរព​ដឹងគុណ​ចំពោះ​សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​និច្ចកាល​សម្តេច​ទាំង​ពីរ​តែងតែបាន​យកចិត្តទុកដាក់​គិតគូ​រ ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​បញ្ ហា​។ ថវិការ​ទាំងនេះ ​អ្នកស្រី​នឹង​យក​មក​ចាត់ចែង​ធ្វើបុណ្យ​ជូន​ប្ដី ហើយ​សល់​ប៉ុន្មាន​ពង្រីក​មុខរបរ​បន្ថែម​ ដើម្បី​រក​ប្រាក់​ចំណូល​ចិញ្ចឹម​កូន​ឲ្យ​រៀនសូត្រ​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ