ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​ខ្លាំង​មួយ​​​កម្លាំង​៧,៣​រី​ស្ទ័​រ

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កម្លាំង​ដល់​៧,៣​រី​ស្ទ័​រ កើត​មាន​កាលពី​ថ្ងៃ​ទី​២៤​មិថុនា​នៅ​ភាគ​ខាងកើត​ឥណ្ឌូ​ណេ​ស៊ី​។ នេះ​បើ​តាម​វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ អា​មេ​រិ​ក​USGS​។ ការ​រញ្ជួយ​ដី​នេះ​កើត​មាន​ក្នុង​ជម្រៅ​ជ្រៅ​ដល់​ទៅ​២០៨​គីឡូម៉ែត្រ​ក្រោម​បាតសមុទ្រ នៅ​ភាគ​ខាងត្បូង​កោះ​អាម​បុ​ន នា​វេលា​ម៉ោង​១១​និង​៥៣​នាទី​ម៉ោង​ក្នុងស្រុក​។ មជ្ឈមណ្ឌល​ប្រកាស​អាសន្ន​ស៊ូ​ណា​មិ…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កម្លាំង​ដល់​៧,៣​រី​ស្ទ័​រ កើត​មាន​កាលពី​ថ្ងៃ​ទី​២៤​មិថុនា​នៅ​ភាគ​ខាងកើត​ឥណ្ឌូ​ណេ​ស៊ី​។ នេះ​បើ​តាម​វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ អា​មេ​រិ​ក​USGS​។

ការ​រញ្ជួយ​ដី​នេះ​កើត​មាន​ក្នុង​ជម្រៅ​ជ្រៅ​ដល់​ទៅ​២០៨​គីឡូម៉ែត្រ​ក្រោម​បាតសមុទ្រ នៅ​ភាគ​ខាងត្បូង​កោះ​អាម​បុ​ន នា​វេលា​ម៉ោង​១១​និង​៥៣​នាទី​ម៉ោង​ក្នុងស្រុក​។ មជ្ឈមណ្ឌល​ប្រកាស​អាសន្ន​ស៊ូ​ណា​មិ សម្រាប់​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ពុំ​បាន​បញ្ចេញ​ការ​ប្រកាស​អាសន្ន​ឡើយ ក្រោយ​ការ​រញ្ជួយ​ដី​នោះ​ក្នុង​ជម្រៅ​យ៉ាង​ជ្រៅ​។

ទីភ្នាក់ងារ​ភូ​គ​ម្ភ​សាស្ត្រ​ឥណ្ឌូ​ណេ​ស៊ី​ដែល​វាយតម្លៃ​ថា ការ​រញ្ជួយ​ដី​នេះ​មាន​កម្លាំង​៧,៧​រី​ស្ទ័​រ​បញ្ជាក់​ថា វា​បាន​ធ្វើ​ឲ្យ​ញ័រ​រង្គើ​រហូត​ដល់​កោះ​បាលី ចម្ងាយ​ច្រើន​រយ​គីឡូម៉ែត្រ​ពី​ចំណុចកណ្ដាល ។ ចំណែក​ប្រជាជន​នៃ​ទីក្រុង​ដារ​វី​នភា​គ​ខាងជើង​អូស្ត្រាលី​ក៏​ជួប​ការ​ញ័រ​រង្គើ​ដែរ​។ ទីក្រុង​នេះ​បាន​ជម្លៀស​មនុស្ស​មួយ​ផ្នែក​ចេញពី​សង្កាត់​ពាណិជ្ជកម្ម​របស់​ខ្លួន​ក្រោយ​ការ​រញ្ជួយ​ដី​។

ឥណ្ឌូ​ណេ​ស៊ី​តែង​ជួប​ប្រទះ​ការ​រញ្ជួយ​ដី​និង​ស៊ូ​ណា​មី​ដោយ​ការ​រញ្ជួយ​ដី​មួយ​កម្លាំង​៧,៥​រី​ស្ទ័​រ​កាលពី​ថ្ងៃ​ទី​១​តុលា​ឆ្នាំ​២០១៨ លើ​ប្រជុំ​កោះ​សេ​ឡែ​ប បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​២.២០០​នាក់​និង​ច្រើន​ពាន់​នាក់​បាត់​ខ្លួន​និង​បង្ក​គ្រោះ​មហន្តរាយ​ដ៏​ធំធេង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ