ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាក់ប្រពន្ធពីលើភ្នំ…ហេតុចង់បានទ្រព្យ​១០០លានបាត​

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​ប៉ូ​លិសចាប់ខ្លួន​នៅ​ប្រទេស​ថៃ ក្រោយ​ពី​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ច្រាន​ប្រពន្ធ​ទម្លាក់​ពីលើ​ភ្នំ ក្នុង​គោលបំណង​សម្លាប់​នាង ដើម្បី​យក​ទ្រព្យ​​នាង​មាន​ប្រហែលជា​១០០​លាន​បាត (៣.២​លាន​ដុល្លារ​)​។…

តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​ប៉ូ​លិសចាប់ខ្លួន​នៅ​ប្រទេស​ថៃ ក្រោយ​ពី​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ច្រាន​ប្រពន្ធ​ទម្លាក់​ពីលើ​ភ្នំ ក្នុង​គោលបំណង​សម្លាប់​នាង ដើម្បី​យក​ទ្រព្យ​​នាង​មាន​ប្រហែលជា​១០០​លាន​បាត (៣.២​លាន​ដុល្លារ​)​។

ស្ត្រី​អាយុ​៣២​ឆ្នាំ ដែល​មានឈ្មោះ​ថា Wang Nan ត្រូវ​បាន​រក​ឃើញ​រង​របួសធ្ងន់ ដោយ​ភ្ញៀវ​ទេសចរ​ម្នាក់ នៅ​ខាងក្រោម​ភ្នំ ក្នុង​ឧទ្យាន​ជាតិ Pha Taem កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា​។ នាង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ដែល​គ្រូពេទ្យ​រក​ឃើញ​ថា នាង​មាន​បាក់ឆ្អឹង​ដងកាំបិត​ខាងឆ្វេង ឆ្អឹងភ្លៅ​ខាងឆ្វេង ឆ្អឹង​ដៃ​ខាងឆ្វេង ឆ្អឹងត្រកៀក និង ឆ្អឹង​ជង្គង់​។ តែ​កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង មិន​មាន​ប៉ះពាល់​អ្វី​ទាំងអស់​។

ដំបូង​ឡើយ នាង​ប្រាប់​ថា​វា​គ្រាន់តែ​ជា​គ្រោះថ្នាក់​ចៃដន្យ​។ ក្រោយមក នាង​ក៏​ដាច់​ចិត្ត​ប្រាប់​ថា ប្តី​របស់​នាង​អាយុ​៣៣​ឆ្នាំ ឈ្មោះ Yu Xiaodong ជា​អ្នក​ច្រាន​នាង​ទម្លាក់​។ ពេល​មុន​នោះ ដែល​នាង​មិន​ប្រាប់​តាម​ត្រង់ គឺ​មក​ពី​ប្តី​របស់​នាង​មក​គម្រាម​នាង​ដល់​មន្ទីរពេទ្យ​ថា​នឹង​សម្លាប់ ប្រសិនបើ​នាង​ហ៊ាន​ប្រាប់​ប៉ូ​លី​ស​។

គួរ​បញ្ជាក់​ផង​ដែរ បុរស​ជា​ប្តី​គឺជា​អ្នកក្រ ខណៈ​ដែល​គ្រួសារ​ខាង​ស្រី​គឺជា​អ្នកមាន​។ ពួក​គេ​ទាំង​ពីរ​នាក់ រកស៊ី​នាំ​ទំនិញ​ពី​ថៃ​ទៅ​ចិន​។ នាង​ជា​ប្រពន្ធ​បាន​ខំ​យក​លុយ​របស់​ខ្លួន​ទៅ​សង​ជំនួស​ប្តី​បាន​ពាក់កណ្តាល​។ នរណា​ទៅ​នឹក​ស្មានថា បុរស​ជា​ប្តី​ចិត្តដាច់​យ៉ាងនេះ​សោះ​! (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ