ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple អាច​ប្រើ​បន្ទះ​អេ​ក្រង់ OLED របស់ Samsung សម្រាប់ iPad និង Mac

4 ឆ្នាំ មុន

ក្រុមហ៊ុន Apple បាន​ប្រើប្រាស់​បន្ទះ​អេ​ក្រង់ OLED របស់​ក្រុមហ៊ុន Samsung នៅ​លើ​ទូរស័ព្ទ iPhone XS និង…

ក្រុមហ៊ុន Apple បាន​ប្រើប្រាស់​បន្ទះ​អេ​ក្រង់ OLED របស់​ក្រុមហ៊ុន Samsung នៅ​លើ​ទូរស័ព្ទ iPhone XS និង iPhone XS Max ហើយ​វា​ក៏​បាន​ប្រើប្រាស់​នៅ​លើ iPhone X ផង​ដែរ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ការ​លក់​ទូរស័ព្ទ iPhone បាន​ធ្លាក់​ចុះ​ទាប​ជាង​ការ​រំពឹង​ទុក​នៅ​ត្រីមាស​ចុង​ក្រោយ​នេះ ។

ក្រុមហ៊ុន Apple ឥឡូវនេះ​រក​ឃើញ​ថា​បាន​បញ្ជា​ទិញ​បន្ទះ​អេ​ក្រង់​តិច​ជាង​ការ​ដែល​បាន​ចុះហត្ថលេខា ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​នេះ​ត្រូវ​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​ក្នុង​ការ​ពិន័យ ។ តែបើ​យោង​តាម​របាយការណ៍​ថ្មី​ពី ETNews របស់​កូរ៉េ​បានឱ្យ​ដឹង​ថា​ទោះជា​យ៉ាងណា​ជំនួស​ឱ្យ​ការ​ផ្តល់​ដោយ​សាច់ប្រាក់​ក្រុមហ៊ុន Apple ត្រូវ​បាន​គេ​និយាយ​ថា​នឹង​ផ្តល់​ជូន​នូវ​ជម្រើស​ផ្សេង​ទៀត​សម្រាប់​ក្រុមហ៊ុន Samsung ដើម្បី​ផលិត​បន្ទះ OLED សម្រាប់​ប្រើ​នៅ​លើ​ថេ​ប្លេ​ត និង និង​កុំព្យូទ័រ​យួរដៃ ។ ដែល​អាច​មាន​ន័យ​ថា MacBook Pro និង iPad Pro នា​ពេល​អនាគត​នឹង​មាន​អេ​ក្រង់​ប្រភេទ OLED ។

មាន​ពាក្យ​ចចាមអារ៉ាម​ផង​ដែរ​ថា​នឹង​មាន​អេ​ក្រង់ OLED ទំហំ ១៦ អ៊ី​ង​ថ្មី​សម្រាប់ MacBook Pro និង​សម្រាប់​ផលិតផល iPad Pro នា​ពេល​អនាគត ។ លោក Ming-Chi Kuo ដែល​ជា​អ្នកវិភាគ​ល្បីឈ្មោះ​បាន​និយាយ​ថា​លោក​ជឿ​ថា​ម៉ាស៊ីន MacBook Pro ដែល​មាន​ទំហំ ១៦ អ៊ី​ង​នេះ​នឹង​មានការ​រចនា​ថ្មី​មួយ​ទោះបីជា​លោក​មិន​បាន​បញ្ជាក់​ច្បាស់​អំពី OLED ក៏​ដោយ ។ លោក​ក៏​បាន​អះអាង​ផង​ដែរ​ថា​ម៉ូ​ដែល iPad Pro ថ្មី​ពីរ​នឹង​មក​ដល់​នៅ​ចុងឆ្នាំ​នេះ ឬ​ត្រីមាស​ដំបូង​នៃ​ឆ្នាំ ២០២០ ៕

ប្រភព៖ redmondpie , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ