ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជះក្លិន​មិនល្អនៅគំនរអគារបាក់​…​ខណៈ​​រក​​​សព​​កម្មករ​ចំនួន​២៤នាក់​ព្រឹក​នេះ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមបានបន្តឱ្យដឹងថា សព​ជនរងគ្រោះ​ត្រូវបានរកឃើញ​មាន​ចំនួន​២៤​នាក់ ខណៈ​អ្នករង​របួស​ក៏មាន​២៤នាក់​ដែរ គិតមកទល់ម៉ោង០៨ជាងព្រឹក​ថ្ងៃទី​២៤ មិថុនា នេះ ពី​កម្លាំង​​​​ក្រុម​សង្គ្រោះ ​ដែលខិតខំប្រឹង​​រក​ទាំងយប់ទាំងថ្ងៃ…

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមបានបន្តឱ្យដឹងថា សព​ជនរងគ្រោះ​ត្រូវបានរកឃើញ​មាន​ចំនួន​២៤​នាក់ ខណៈ​អ្នករង​របួស​ក៏មាន​២៤នាក់​ដែរ គិតមកទល់ម៉ោង០៨ជាងព្រឹក​ថ្ងៃទី​២៤ មិថុនា នេះ ពី​កម្លាំង​​​​ក្រុម​សង្គ្រោះ ​ដែលខិតខំប្រឹង​​រក​ទាំងយប់ទាំងថ្ងៃ ស្ថិតនៅអគារ​កម្ពស់​៧ជាន់​ដែល​រលំបាក់​ខ្ទេចទាំង ស្រុង​នោះ ។ ទោះបីយ៉ាងណា​ នាព្រឹកថ្ងៃដដែល កម្លាំងនៅតែបន្ត​រក​យ៉ាងសស្រាក់សស្រាំបំផុត ខណៈ​ទី​តាំង​នៃអគាររលំបាក់​នោះ បាន​ជះ​ក្ល្ិន​មិនល្អ​ខ្លាំងទៅ​ហើយ ហើយក៏មិនទាន់ដឹងថា សាកសពនៅសល់​ប៉ុន្មាននាក់ទៀត ដែលកប់ក្នុងគំនរ​បាក់នោះ​។

គួររំលឹកថា កម្មករ​សំណង់​ដែល​ស្លាប់​បាន​កើន​ដល់​១៨​នាក់ ​ក្នុង​នោះ​ស្រី​៤​នាក់ និង​អ្នក​របួសធ្ងន់​និង​ស្រាល​២៤​នាក់ (​ស្រី​២​នាក់​) ដែល​នេះ​ជា​តួលេខ​ចុង​ក្រោយ​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ខណៈ​ការ​កាយ​បំណែក​បែកបាក់​ក្នុង​ការដ្ឋាន​សំណង់​នេះ​ កំពុង​ដំណើរការ​ទើបតែ​បាន​ប្រមាណ​៣០%​ប៉ុណ្ណោះ ។ អគារ​ដែលរ​លំបាក់​នេះ​ មាន​កម្ពស់​៧​ជាន់ ស្ថិតនៅ​ជិត​កន្លែង​លាង​រថយន្ត​យីហោ​អរុណរះ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ហើយ​អាជ្ញាធរ​អះអាង​ថា អគារ​ខាងលើ​ជា​របស់​ជនជាតិ​ចិន ដែល​កំពុង​សាងសង់ ។

សាធារណ​មតិ​យល់​ថា អាជ្ញាធរ​ខេត្ត​និង​ម្ចាស់​អគារ​គួរតែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ក្នុង​ករណី​នេះ ។ នេះ​ជា​សោកនាដកម្ម​ដ៏​រន្ធត់​មួយ​ ដែល​បាន​កើត​ឡើងជា​លើក​ដំបូង​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើ​វិស័យ​សំណ​ង់ ខណៈ​វិស័យ​នេះ​បាន​រីក​លូតលាស់​ហួស​ពី​ការ​ស្មាន ។

មន្ត្រី​អាជ្ញាធរ​អះអាង​ថា អ្នក​ស្លាប់​និង​អ្នក​របួស ​គឺជា​កម្មករ​សំណង់ ដែល​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​
អគារ​នោះ ។ សាកសព​និង​អ្នក​រង​របួស ត្រូវ​បាន​ក្រុម​សង្គ្រោះ​ទាញ​យក​ចេញពី​គំនរ​សំណង់​បាក់បែក​ជា​បន្ត​បន្ទាប់ តាំងពី​ព្រឹក​ព្រលឹម​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​២២ ខែមិថុនា ។ ប្រតិបត្តិការ​នេះ​កំពុង​បន្ត ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​បន្ថែម​ទៀត ដែល​គេ​សង្ស័យ​ថា កំពុង​ជាប់​នៅ​ក្នុង​គំនរ​អគារ​បែកបាក់ ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​សាលា​ខេត្ត​ព្រះ​សីហ​នុឲ្យ​ដឹង​ថា ករណីរ​លំបាក់​អាគារ​នេះ កើតឡើង​នៅ​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ ខែមិថុនា បណ្តាល​ឲ្យ​សង្កត់​លើ​កម្មករ​សំណ​ង់​ដែល​កំពុង​ដេក​សម្រាក​នៅ​ក្នុង​អគារ​នោះ​។ អគារ​នេះ​មាន​ទទឹង​១៥​ម៉ែត្រ និង​បណ្តោយ ៣០​ម៉ែត្រ កំពុង​ដំណើរការ​សាងសង់​ទើបបាន​ប្រមាណ​៧០​ទៅ​៨០​ភាគរយ ។

​​សូមបញ្ជាក់ទៀតថា​​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏បាន​​ធ្វើ​ដំណើរ​ទាំង​យប់​ឆ្ពោះ ទៅ​កាន់​ក្រុងព្រះសីហនុ ​ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​នៃ​ការ​ជួយ​សង្គ្រោះ​មនុស្ស​ចេញពី​គំនរ​អគារ​ដែល​បាក់​រលំ​អគារផងដែរ ​។ (សម្រួួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម​នឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ