ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ជូន​ក្រុម​ឧក្រិដ្ឋជន​​ជំរឹត​ទារប្រាក់​ទៅ​តុលាការ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ក្រុម​ឧក្រិដ្ឋជន​ចំនួន៤​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​នីតិវិធី ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ជនជាតិ​ចិន​ជំរឹត​ទារប្រាក់ ។…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ក្រុម​ឧក្រិដ្ឋជន​ចំនួន៤​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​នីតិវិធី ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ជនជាតិ​ចិន​ជំរឹត​ទារប្រាក់ ។

យោង​តាម​គេហទំព័រ និង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បង្ហោះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា បានឱ្យ​ដឹង​ថា កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​នាយ ក​ដ្ឋា​ន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ស្រាវជ្រាវ លើ​ករណី​ចាប់​ជំរិត​ទារប្រាក់​មួយ​ករណី​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៧​និង​៤៣​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ចំណតរថយន្ត​ក្រោម​ដី​ជាន់​ទី​២ នៃ​អគារ TK RoyalOne ដី​ឡូ​តិ៍​លេខ​១៥០ ផ្លូវ​១១០ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ Hung Chung Chou ភេទ​ប្រុស អាយុ​៥៨ ឆ្នាំ ជា​ជនជាតិ​ចិនតៃវ៉ាន់ មុខរបរ​ជានា​យក​ក្រុមហ៊ុន​មួយ ។

ចំណែក​ជនសង្ស័យ​ទាំង​៤ នាក់​ខាងលើ ក្នុង​នោះ ១-​ឈ្មោះ Tsai Wen Yueh ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​ជនជាតិ​ចិន ជា​មេ​ក្លោ​ង ២-​ឈ្មោះ ញឹ​ម សុ​ធន់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ជនជាតិ​ខ្មែរ ៣-​ឈ្មោះ ផុង យ៉ែ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​៤-​ឈ្មោះ Wu Cheng En ភេទ​ប្រុស ជា​ជនជាតិ​ចិន ។

សមត្ត​កិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន រថយន្ត​១​គ្រឿង​ម៉ាក Lexus 470 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២G-៣៧៦៨ (​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​), អាវុធ​ខ្លី​ចំនួន​២​ដើម​ម៉ាក ឡុ​ក , វិក្ក​យ​ប័ត្រ​វី​ង​, ខ្សែ​ខ្នោះ​ជ័រ​មួយ​ដុំ និង​ស្កុ​តរុំ ។

ដោយឡែក​នៅ​សេសសល់​បក្ខពួក ម្នាក់​ទៀត ឈ្មោះ Wei Yixian ភេទ​ប្រុស ជា​ជនជាតិ​ចិន សមត្ត​កិច្ច កំពុង​ស្នើ​សុំ​ដីកា​របស់​តុលាការ​ដើម្បី​តាម​រក​ចាប់ខ្លួន​ហើយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ