ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ ប៊ែ​វើ​រី​ជី​ស រៀបចំ​សិក្ខាសាលា​បណ្តុះ​បណ្តាល​ពី​បច្ចេកវិទ្យា​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៩ បាន​ប្រកាស​បើក​សិក្ខាសាលា​អប់រំ​ទូ​ទាំង​ប្រទេស ស្ដី​ពី​បច្ចេកវិទ្យា​រោងចក្រ…

ភ្នំពេញ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៩ បាន​ប្រកាស​បើក​សិក្ខាសាលា​អប់រំ​ទូ​ទាំង​ប្រទេស ស្ដី​ពី​បច្ចេកវិទ្យា​រោងចក្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស ដើម្បី​ចែករំលែក​ចំណេះដឹង​ទៅ​ដល់​អ្នក​ចែកចាយ​ផលិតផល​របស់​ខ្លួន​។ សិក្ខាសាលា​អប់រំ​នេះ ធ្វើ​ឡើង​ដំបូង​នៅ​៥៣​ទីតាំង​ខុស​ៗ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២១ ខែមិថុនា​នេះ​ទៅ ហើយ​បន្តដំណើរ​នៅ​តាម​បណ្តា​ខេត្ត​-​ក្រុង​ជា​ច្រើន​ទៀត​ក្នុង​ប្រទេស​កម្ពុជា​។

លោកស្រី គង់ កុសល នាយិកា​ទីផ្សារ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឲ្យ​ដឹង​ពី​គោលបំណង​នៃ​សិក្ខា​សាលា​នេះ​ថា «​ធ្វើ​ឡើង​ដើម្បី​ចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​បច្ចេកវិទ្យា​ទំនើប​ៗ ដែល​ប្រើប្រាស់​ក្នុង​ការ​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​ឲ្យ​មានគុណ​ភាព​ខ្ពស់ របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដូច្នេះ​ដៃគូ​ចែកចាយ​ទាំងអស់​នឹង​យល់​បន្ថែម​ទៀត ពី​គ្រឿងផ្សំ ពី​ម៉ាស៊ីន និង​បច្ចេកវិទ្យា​នៃ​ការ​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ ដែល​ខ្លួន​កំពុង​ចែកចាយ​»​។

លោកស្រី​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​ក៏​ឆ្លៀតឱកាស​ដ៏​មាន​តម្លៃ​នេះ ជួបជុំ​ជាមួយ​អតិថិជន​លក់ដុំ និង​លក់រាយ ដើម្បី​បង្កើត​ទំនាក់ទំនង​ស្និទ្ធស្នាល​រវាង​គ្នា​នឹង​គ្នា​។

បញ្ជាក់​ផង​ដែរ​ថា សិក្ខាសាលា​ទាំំ​ង​អស់​នឹង​ត្រូវ​បង្ហាត់បង្ហាញ​ជូន​ដោយ​អ្នកបច្ចេកទេស​ផ្ទាល់​តែ​ម្តង ដែល​មានបទពិសោធន៍​យូរ​ឆ្នាំ​ក្នុង​ការ​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ ទាំង​ខ្មែរ និង​បរទេស ដែល​ទទួល​ការ​បណ្ដុះ​បណ្ដាល​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖​បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ