ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហូរឈាម​តាម​រន្ធ​ច្រមុះ​បណ្តាល​មក​ពី​រលាក​រ៉ាំ​រ៉ៃ​និង​ការ​ប្រើ​ប្រាស់​ឱសថ​ជាតិ​ផ្សះ​ច្រើន​អ្នក​ជំងឺ​អាចស្លា.ប់​នៅ​ពេល​ឈាម​ហូរ​រយៈ​ពេល​4​ម៉ោង​ដោយ​ពុំ​មាន​ការទប់​ស្កាត់​

10 ឆ្នាំ មុន

ហូរ​ឈាម​តាម​រន្ធ​ច្រមុះ​គឺ​ជា​ជំងឺ​មួយ​ប្រភេទ​តែងតែ​កើត​មាន​ញឹក​ញាប់​ចំពោះ​កុមារ​ និង​មនុស្ស​ចាស់ ។ ជាទូទៅ​នៅ​ពេល​មាន​ឈាម​​ហូរ​តាម​ច្រមុះ​ មនុស្ស​យើង​ច្រើន​ហៅ​ថា​ អន្ទង់​ចាក់​ច្រមុះ​ ហើយ​គេ​យក​ទឹក​មក​ដាក់លើ​បាត​ដៃ​រួច​ទះ​លើ​ថ្ងាស​តិចៗ​ និងងើយ​មុខ​ឡើង​លើ​ដើម្បី​ឱ្យ​បាត់​ហូរឈាម​ ។​ ប៉ុន្តែ​ក្នុងករណី​ធ្ងន់​ធ្ងរ​ ឈាម​នៅ​តែ​បន្ត​ហូរ​ ហើយ​មិន​ព្រម​មក​ជួប​គ្រូ​ពេទ្យ​នោះ​ អ្នក​ជំងឺ​អាច​

ហូរ​ឈាម​តាម​រន្ធ​ច្រមុះ​គឺ​ជា​ជំងឺ​មួយ​ប្រភេទ​តែងតែ​កើត​មាន​ញឹក​ញាប់​ចំពោះ​កុមារ​ និង​មនុស្ស​ចាស់ ។ ជាទូទៅ​នៅ​ពេល​មាន​ឈាម​​ហូរ​តាម​ច្រមុះ​ មនុស្ស​យើង​ច្រើន​ហៅ​ថា​ អន្ទង់​ចាក់​ច្រមុះ​ ហើយ​គេ​យក​ទឹក​មក​ដាក់លើ​បាត​ដៃ​រួច​ទះ​លើ​ថ្ងាស​តិចៗ​ និងងើយ​មុខ​ឡើង​លើ​ដើម្បី​ឱ្យ​បាត់​ហូរឈាម​ ។​ ប៉ុន្តែ​ក្នុងករណី​ធ្ងន់​ធ្ងរ​ ឈាម​នៅ​តែ​បន្ត​ហូរ​ ហើយ​មិន​ព្រម​មក​ជួប​គ្រូ​ពេទ្យ​នោះ​ អ្នក​ជំងឺ​អាច​ប្រឈម​នឹង​សេចក្តី​ស្លាប់​ ។​

​លោក​វេជ្ជ​បណ្ឌិត​ ស្រូយ​ អា​ដុល្លារ​ អនុ​ប្រធាន​ផ្នែក​ជំងឺ​ត្រចៀក​ ច្រមុះ​ និង​បំពង់​ក​​​នៃ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា​ ហើយ​ក៏​ជាអគ្គ​លេខា​ធិការ​រង​​​​នៃ​សមាគម​ត្រចៀក ច្រមុះ​ បំពង់ក​ និង​ក្បាល​ បានប្រាប់​កោះសន្តិ​ភាព​ឱ្យ​ដឹង​ថា​ ​មូល​ហេតុ​ដែល​បណ្តាល​​ឱ្យ​ហូរ​ឈាម​​តាម​រន្ធ​ច្រមុះ​នេះ​មាន​មូល​ហេតុ​ច្រើន​យ៉ាង​ដូចជា​ ៖​

បណ្តាល​មក​ពី​ការរលាក​ច្រមុះ​រ៉ាំ​រៃ​ ពេល​កុមារ​ចាប់​កាន់​វត្ថុ​មិន​ស្អាត​ រួច​យក​ដៃ​លូក​ចូល​​ក្នុង​រន្ធ​ច្រមុះ​ ។​ ការប៉ះ​ពាល់​ជាមួយ​វត្ថុ​​ផ្សេងៗ​ដោយ​ផ្ទាល់​នៅ​​ខ្ទង់​ច្រមុះ​ ឬ​រន្ធ​ច្រមុះ ។​ មាន​ជំងឺ​អាលែ​ហ្ស៊ី​ (Allergy) ច្រមុះ​។​

ចំពោះ​មនុស្សចាស់​ដែល​មាន​ប្រវត្តិ​កើត​ជំងឺ​លើស​ឈាម​ ហើយ​ហូរឈាម​តាម​ច្រមុះ​​​នោះ​ដោយ​សារ​​ទទួល​ទាន​​​​គ្រឿងស្រវឹង​ ឬ​ទទួល​ទានបារី​ច្រើន​ ។ ​ប្រើ​ប្រាស់​ឱសថ​ប្រភេទ Aspirin ច្រើន ។​ បញ្ហា​បន្ទាប់​បន្សំ​ផ្សេង​មួយ​ចំនួន​ទៀតដូចជា​ ជំងឺ​ឫស​ដូង​ច្រមុះ​ រលាក​ប្រហោង​ឆ្អឹង​ច្រមុះ​រ៉ាំរៃ​ វៀច​ឆ្អឹង​ច្រមុះ​ ដុះ​ដុំ​សាច់​ក្នុង​​ច្រមុះ​ ឈាម​កក​​ក្នុងច្រមុះ​ជាដើម​ ។​ ​មក​ពី​ការ​ផ្លាស់​ប្តូរ​អ័រ​ម៉ូនចំពោះ​ស្រី្ត​ ជាពិសេស​នៅ​ពេល​មាន​ផ្ទៃ​ពោះ ។​
លោក​វេជ្ជ​បណ្ឌិត​បាន​បញ្ជាក់​ថា​ ចំពោះ​វិធាន​ការ​បង្ការ​ និង​ព្យា​បាល​ជំងឺ​ហូរឈាម​តាម​ច្រមុះ​មាន​ ៖​

១-​ត្រូវ​មាន​អនា​ម័យ​ចំពោះ​កុមារ​ ។​
២-​ក្នុង​ករណី​ហូរឈាម​ច្រមុះ​ ត្រូវ​យក​ដៃ​ច្របាច់​ច្រមុះ​ទាំងសង​ខាង​ឱ្យ​ណែន ។​
៣-​មិន​ត្រូវ​គ្រវី​ច្រមុះ​ ឬ​ដាក់​វត្ថុ​អ្វី​ផ្សេង​ចូល​​ទៅ​ក្នុង​ច្រមុះ​ឡើយ​ ។​
៤-​ដេក​ដាក់​ក្បាល​ឱ្យ​ខ្ពស់​ជាង​បេះ​ដូង​ រួច​យក​ទឹក​កក​មក​ស្អំ​នៅ​លើ​ច្រមុះ​ ។​
៥-​បន្ថយ ឬ​បញ្ឈប់​ការទទួល​ទាន​គ្រឿង​ស្រវឹង និង​បារី​ ។​
៦-តម​ទឹក​កក​ និង​ទឹក​ក្តៅ​ឱ្យ​បាន​យ៉ាងតិច​​២៤​ម៉ោង ។​

ក្នុង​ករណី​ហូរឈាម​​ច្រមុះ​ខ្លាំង​មិន​ព្រម​បាត់​​ធ្វើ​ឱ្យ​អ្នក​ជំងឺ​មាន​អាការៈ​ល្ហិត​ល្ហៃ​ដៃ​ជើង​ខ្សោះ​អស់​កម្លាំង​
-បាត់​បង់​សតិ ឬ​​សន្លប់​
-ស្រវាំង​ភ្នែកមើល​មិន​ច្បាស់​
-មាន​ហូរឈាម​តាម​ច្រមុះ​លាយ​ឡំ​ជា​មួយ​គ្រុន​ក្តៅ​ ឈឺ​ក្បាល​ ។​
ក្នុង​ករណី​អ្នក​ជំងឺ​មាន​លក្ខណៈបែប​នេះ​ ត្រូវ​ប្រញាប់​​​នាំទៅ​ជួប​ជា​មួយគ្រូ​ពេទ្យ​ឯក​ទេស​​ជា​បន្ទាន់​ដើម្បី​ទប់​ស្កាត់​ និងព្យាបាល​ឱ្យ​បាន​ទាន់​ពេល​វេលា ព្រោះ​បើ​សិន​ជា​ការ​ហូរឈាម​ច្រមុះ​​នេះ​លើស​ពី​៤​ម៉ោង​ឡើងទៅ​អាច​បណ្តាល​ឱ្យ​អ្នក​ជំងឺ​ស្លាប់​បាន​ ៕​