ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​មើល​ទឹកចិត្ត​ឪពុក​ចំពោះ​កូនស្រី​ពិតជា​ធំធេង​ណាស់​ប្រៀប​បាន​នឹង​ភ្នំ ! (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន

មាន​ឪពុក​ម្នាក់​ប្រឹង​ចំកោង​ខ្នង​ទៅ​មុខ​ជិត ៩០ ដឺ​ក្រេ​ដើម្បី​ធ្វើ​ជា​គ្រែ​សម្រាប់​ឱ្យ​កូនស្រី​ជាទី​ស្រឡាញ់​របស់​ខ្លូ​ន​បាន​ដេក​ពីលើ​ប្ររ​កប​ដោយ​ផាសុកភាព និង​ធ្វើ​ឱ្យ​បេះដូង​មាន​ភាព​កក់ក្តៅ ។ រូបភាព​ដ៏​អស្ចារ្យ​នេះ​ត្រូវ​បាន​គេ​ថត​នៅ​ឯ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ទី ១៣ ខែមិថុនា​កន្លង​មកនេះ ។ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​ប៉ាន់​ស្មានថា​អ្នក​ទាំង​ពីរ…

មាន​ឪពុក​ម្នាក់​ប្រឹង​ចំកោង​ខ្នង​ទៅ​មុខ​ជិត ៩០ ដឺ​ក្រេ​ដើម្បី​ធ្វើ​ជា​គ្រែ​សម្រាប់​ឱ្យ​កូនស្រី​ជាទី​ស្រឡាញ់​របស់​ខ្លូ​ន​បាន​ដេក​ពីលើ​ប្ររ​កប​ដោយ​ផាសុកភាព និង​ធ្វើ​ឱ្យ​បេះដូង​មាន​ភាព​កក់ក្តៅ ។ រូបភាព​ដ៏​អស្ចារ្យ​នេះ​ត្រូវ​បាន​គេ​ថត​នៅ​ឯ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ទី ១៣ ខែមិថុនា​កន្លង​មកនេះ ។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​ប៉ាន់​ស្មានថា​អ្នក​ទាំង​ពីរ (​ឪពុក និង​កូន​)​ប្រហែលជា​ទើបតែ​ចេញពី​មន្ទីរពេទ្យ ដោយសារ​តែ​ឃើញ​នៅ​នឹង​ដៃ​របស់​កូនស្រី​នោះ​ត្រូវ​បាន​រុំ​ដោយ​ស្បៃ​រុំ​របួស ។ ដោយឡែក​អ្នក​ផ្សេង​ទៀត​បាន​សង្ស័យ​ថា​កូនស្រី​មាន​អាច​មុត​ដៃ​ហូរ​ឈាម ។

បុរស​ម្នាក់​ដែល​បាន​ថត​វី​ដេ​អូ​នេះ​មានឈ្មោះ​ថា Liu គាត់​កំពុង​ង​តែ​រង់ចាំ​រថភ្លើង ហើយ​ម​បានឃើញ​បុរស​ដែល​ជា​ឪពុក និង​កូន​នេះ ។ លោក Liu បាន​ប្រាប់ Pear Video នៅ​ថ្ងៃ​ទី ១៦ ខែមិថុនា​ដែល​ជា​ថ្ងៃ​បុណ្យ​ឪពុក​ថា «​បុរស​នោះ​បាន​ឈរ​នៅ​ទីនោះ​ទាំង​ស្រ​ពត់​ចង្កេះ​ហើយ​មើលទៅ​ហាក់ដូចជា​គាត់​អស់កម្លាំង​ខ្លាំង​ណាស់​» ។

អ្នក​នៅ​ក្បែរ​បាន​យកចិត្តទុកដាក់​ចំពោះ​ទ​ង្វើ​របស់​បុរស​នោះ​ខណៈ​ដែល​រថភ្លើង​ដែល​ពួក​គេ​កំពុង​រង់ចាំ​ត្រូវ​ចំណាយពេល​យូរ​ជាង​រថភ្លើង​ផ្សេង​ទៀត ។ លោក Liu បាន​បន្ថែម​ថា «​បុរស​ជា​ឪពុក​បាន​ធ្វើ​បែប​នេះ​ដោយ​មិន​មាន​ចលនា​អ្វី​ទេ ដូច្នេះ​ខ្ញុំ​គិត​ថា​វា​ជា​ពេលវេលា​ដ៏​ទន់ភ្លន់​ដើម្បី​ថ្នាក់ថ្នម​កូនស្រី​» ។

ទាក់ទង​ទៅ​នឹង​ទ​ង្វើ​ឈរ​ស្ងៀម​ដើម្បី​ឱ្យ​កូនស្រី​ដេក​ពីលើ​ខ្នង​បែប​នេះ ត្រូវ​បាន​ប្រជាជន​ចិន​ខ្លះ​និយាយ​ថា «​សេចក្ដី​ស្រឡាញ់​របស់​ឪពុក​ប្រៀប​បាន​នឹង​ភ្នំ​» ។ ហើយ​យោង​តាម​កាសែត The Epoch Times បាន​បង្ហាញ​ថា ភាព​ល្បីល្បាញ​របស់​ឪពុក​នៅ​ប្រទេស​ចិន​រូប​នេះ​អាច​ប្រៀបធៀប​ទៅ​នឹង​ភ្នំ​មួយ គឺ «​ស្ងប់ស្ងាត់​ជា​និច្ច និង​មិន​ធ្លាប់​មាន​» ។

វី​ដេ​អូ​ដែល​បង្ហាញ​ពី​ឪពុក និង​កូនស្រី​នេះ​ដែរ​បាន​ធ្វើ​ឱ្យ​ចាក់​ដោត​បេះដូង​មនុស្ស​គ្រប់​គ្នា​ដែល​បានឃើញ ហើយ​រូបភាព​នេះ​ត្រូវ​បាន​គេ​ចែករំលែក​យ៉ាង​ទូលំទូលាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ប្រទេស​ចិន ៕

https://youtu.be/cxc9qIdoZ9c

ប្រភព​៖ nextshark , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ