ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​នំផ្លែអាយ​តាម​ផ្លូវ​មាន​ចំណូល​មិន​ចាញ់​​អ្នកធ្វើការ​​រដ្ឋ

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​លើ​រទេះ​មួយ​ ដែល​មាន​ដាក់​តាំង​ដោយ​នំផ្លែអាយ​និង​នំ​ផ្សេង​ៗ​ទៀត​នោះ បុរស​អាយុ​៣០​ម្នាក់​កំពុង តែ​ប្រឹង​ទាក់ទាញ​ភ្ញៀវ​អោយ​ចូល​ទិញ​នំ​របស់​គាត់​ ។ ា​រៀងរាល់ថ្ងៃ​នៅ​ម្តុំ​ផ្សារ​តា​ប៉ា​ង លោកគ​ន្ឋា ​អាយុ​៣០​ឆ្នាំ ​តែងតែ​រុញ​រទេះ​មក​លក់​នំ​នៅ​ទី​នេះ ​។…

នៅ​លើ​រទេះ​មួយ​ ដែល​មាន​ដាក់​តាំង​ដោយ​នំផ្លែអាយ​និង​នំ​ផ្សេង​ៗ​ទៀត​នោះ បុរស​អាយុ​៣០​ម្នាក់​កំពុង តែ​ប្រឹង​ទាក់ទាញ​ភ្ញៀវ​អោយ​ចូល​ទិញ​នំ​របស់​គាត់​ ។

ា​រៀងរាល់ថ្ងៃ​នៅ​ម្តុំ​ផ្សារ​តា​ប៉ា​ង លោកគ​ន្ឋា ​អាយុ​៣០​ឆ្នាំ ​តែងតែ​រុញ​រទេះ​មក​លក់​នំ​នៅ​ទី​នេះ ​។ វា​មិនសូវ ល្អមើល​មែន ​ប៉ុន្តែ​មុខរបរ​តាម​ដងផ្លូវ​មួយ​នេះ​ អាច​ធ្វើ​អោយ​បុរស​វ័យ​៣០​ឆ្នាំ​រូប​នេះ ​សប្បាយចិត្ត​និង​រស់​ដោយ​សេចក្តី​ថ្លៃថ្នូរ​របស់​គាត់ ​។

មុខរបរ​លក់​នំផ្លែអាយ នំដង្កូវ​ និង​នំពា ​ក៏​អាច​រក​ប្រាក់​ចំណេញ​បាន​ប្រហាក់ប្រហែល​នឹង​អ្នកធ្វើការ​ងារ រដ្ឋ​ផង​ដែរ​។ លោក​គ​ន្ធា បាន​និយាយ​ថា លោក​អាច​រក​ប្រាក់​ចំណេញ​ពី​២០០ ទៅ​៣០០​ដុល្លារ ពី​ការ​លក់​នំ ផ្លែអាយ នំដង្កូវ​ និង​នំពា​ក្នុង​មួយ​ខែ​។

គាត់​មាន​រទេះ​មួយ ​សម្រាប់​ដាក់​នំ​ហើយ​លក់​ចល័ត នៅ​ក្នុង​ក្រុងភ្នំពេញ​តាំងពី​ម៉ោង​៨​ព្រឹក ដល់​ល្ងាច​អស់ ពេល​ណា​ចូល​ផ្ទះ​ពេល​ហ្នឹង ។ ក្នុង​មួយ​ថ្ងៃ លោក​លក់​បាន​២០​មុ​ឺ​ន​រៀល​ ទៅ​២៥​មុ​ឺ​ន​រៀល​។ នំ​ទាំង​បី​មុខនេះ​តម្លៃ​១០០០​រៀល​ក្នុង​មួយ​ប្រអប់​ ។

គាត់​ប្រកប​មុខរបរ​នេះ ​ជាង​១០​ឆ្នាំ​ហើយ​ ។​ របរ​នេះ ​មិន​អាច​ឲ្យ​គាត់​ធ្វើ​ជា​អ្នកមាន​ តែ​វា​អាច​ឲ្យ​រូប​លោក​និង​ក្រុម​គ្រួសារ​អាចរ​ស់បាន​ដោយ​មិនបាច់​ធ្វើ​ចំណាក់ស្រុក ។

នំ​ទាំង​អស់នេះ ​តាម​ម្តាយ​លោក​ប្រាប់​ថា មាន​លក់​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ ហើយ​ពួក​ក្រុម ក្មេង​ជំទង់​តែងតែ​លក់​នៅ​ពេល​យប់​ៗ​ ហើយ​ពួក​គេ​ពពាយនាយ​ពី​​រោះ​ស្តាប់​ណាស់​ គឺ​ស្រែ​កថា «​ផ្លែអាយ អើយ​ផ្លែអាយ តែ​ស្តាយ​មិន​បាន​ស្ទាប​» ៕

អត្ថបទសរសេរ ដោយ