ថៃ៖ ជាព័ត៌មានដែលកំពុងរញ្ជួញពិភពសិល្បៈដែរមួយដែរសម្រាប់អតីតតារាសម្ដែង Pritsana Priesang រួមនឹងស្វាមី និងបុរសជនជាតិតៃវ៉ាន់ដែលត្រូវសមត្ថកិច្ចចាប់ពីបទជួញដូរគ្រឿងញៀន ដែលខ្លួននាងផ្ទាល់ក៏ទទួលស្កាល់ថា បានញៀនថ្នាំមកជាង១០ឆ្នាំ ។ នាងក៏បានសារភាពថា នាងជាអ្នកចរចាទទួលជួញដូរថ្នាំញៀនជាមួយបុរសតៃវ៉ាន់នោះផងដែរ ។
បន្ទាប់ពីចាប់ខ្លួនហើយសមត្ថកិច្ចក៏បានរកឃើញថា មានការវេរលុយក្នុងគណនីជាង១០លានបាត ហើយក្នុងនោះប៉ូលិសបានជួបតារាល្បី៤រូបដែលមានការវេរលុយចូលគណនីរបស់ Pritsana Priesang ផងដែរ ។
ក្រៅពីទិន្នន័យដែលបានរៀបរាប់ខាងលើខាងសមត្ថកិច្ចសុំពេលមួយរយៈដើម្បីស៊ើបអង្កេតពីការវេរលុយរបស់តារាទាំងនោះថា ជាការធ្វើធុរកិច្ចអ្វីឱ្យច្បាស់ រួមទាំងដឹងមកថាតារាទាំងនោះបានចេញចូលផ្ទះជនត្រូវចោទនោះ ហើយសមត្ថកិច្ចក៏ត្រូវឆែកទូរស័ព្ទដៃជនត្រូវចោទផងដែរថាបានទាក់ទងតារាណាខ្លះដែរ ។
មនុស្ស៤នាក់នោះនៅមិនទាន់អាចកំណត់អត្តសញ្ញាណបានទេ តែបើសិនជាចេញមកជាការពិតនោះអនាគតនៅក្នុងវិស័យសិល្បៈអាចនឹងអាប់អួរព្រោះថា តួយ៉ាងពីមុនមកនោះក៏មានឱ្យឃើញដែរថាទោសនៃការពាក់ព័ន្ធនឹងគ្រៀងញៀនគឺត្រូវហាមឃាត់អនាគតក៏នឹងត្រូវអាប់អួរមិនខាន ៕
ប្រភព ៖ sanook , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ