ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បាន​ជនសង្ស័យចាស់-ក្មេង៤នាក់​រួម​ វត្ថុ​តាងដ៏​ច្រើន

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមអ្នកជួញដូរគ្រឿងញៀនចំនួន៤នាក់ នៅវេលា​ម៉ោង​២​និង​៣០នាទីរសៀលថ្ងៃទី២១ មិថុនា ស្ថិត​នៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ដោយដកហូតបានវត្ថុតាង មួយ​ចំនួន…

​ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមអ្នកជួញដូរគ្រឿងញៀនចំនួន៤នាក់ នៅវេលា​ម៉ោង​២​និង​៣០នាទីរសៀលថ្ងៃទី២១ មិថុនា ស្ថិត​នៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ដោយដកហូតបានវត្ថុតាង មួយ​ចំនួន ។

យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ១-ឈ្មោះ​រ៉ុម រ៉ាន់ ហៅដុះ ភេទប្រុស អាយុុ៥២ឆ្នាំ រស់នៅភូមិបឹងចែង ឃុំស្នឹង ២-ឈ្មោះ ដៀង ជូច ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិបឹងចែង ឃុំស្នឹង ៣-​ឈ្មោះ រ៉ាន់ ដូច ភេទប្រុស អាយុ​១៨ឆ្នាំ នៅភូមិបឹងចែង ឃុំស្នឹង ៣-ឈ្មោះទន ចាន់ឌី ភេទប្រុស អាយុ៣៤ឆ្នាំ នៅ​ភូមិបឹងចែង ឃុំស្នឹង ។

របាយការណ៍បានឲ្យដឹងទៀតថា ក្រុមជនសង្ស័យដែលមានចាស់ មានក្មេងទាំង៤នាក់នេះ ត្រូវបានកម្លាំង នគរបាលស្រុកបាណន់​ឃាត់ខ្លួនពេលក្រុមនេះ កំពុងប្រព្រឹត្តបទល្មើសជួញដូគ្រឿងញៀនជាក់ស្ដែង ហើយ ថែមទាំងដកហូតបាននូវវត្ថុតាងមួយចំនួនផង ។

សមត្ថកិច្ច​បញ្ជាក់ថា វត្ថុតាងដែលដកហូតរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមុីន ICE (ម៉ាទឹកកក)​១ថង់​ធំ និង​០៧ថង់តូច, ម៉ូតូ​៥គ្រឿង, កាំបិត​៧ដើម, ញញួរ​១ដើម, ទូរស័ព្ទ​៥គ្រឿង, ដែកកេះ​៥ និងសម្ភារ​ប្រើ ប្រាស់​មួយចំនួនទៀត ។ ពេលនេះ មន្ត្រីជំនាញកំពុងសាកសួរក្រុមជនសង្ស័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តហើយ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ