ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple អំពាវនាវ​ឱ្យ​ឈប់​ប្រើ MacBook Pro បើ​មិន​ចង់​រត់​ចែក​ជើង​គ្នា

4 ឆ្នាំ មុន

យោង​តាម​ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា កុំព្យូទ័រ​យួរដៃ​នេះ​មាន​បញ្ហា​ថ្ម​ដែល​អាច​នឹង​ឡើង​កំ​ដៅ​ខ្លាំង និង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុវត្ថិភាព ។ ក្រុមហ៊ុន Apple បាន​ចេញ​ប្រមូល MacBook Pro ទំហំ…

យោង​តាម​ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា កុំព្យូទ័រ​យួរដៃ​នេះ​មាន​បញ្ហា​ថ្ម​ដែល​អាច​នឹង​ឡើង​កំ​ដៅ​ខ្លាំង និង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុវត្ថិភាព ។ ក្រុមហ៊ុន Apple បាន​ចេញ​ប្រមូល MacBook Pro ទំហំ ១៥ អ៊ី​ង ចាស់​ត្រឡប់​វិញ​ដែល​មាន​ចំនួន​កំណត់ ។

ការ​ប្រមូល​យក​មក​វិញ​នេះ​គឺ​ដោយសារ​តែ​មាន​ផល​ប៉ះពាល់​ដល់ MacBook Pro ទំហំ ១៥ អ៊ី​ង​ដែល​បាន​លក់​នៅ​ចន្លោះ​ខែកញ្ញា ឆ្នាំ ២០១៥ និង​ខែកុម្ភៈ​ឆ្នាំ ២០១៧ ហើយ​ពួក​វា​អាច​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដោយ serial number ផលិតផល​របស់​ពួក​វា ។

ក្រុមហ៊ុន Apple កំពុង​ស្នើ​សុំ​ឱ្យ​អតិថិជន​ឈប់​ប្រើ​កុំព្យូទ័រ​យួរដៃ​ដែល​រង​ផល​ប៉ះពាល់​នេះ​ហើយ​និយាយ​ថា​ពួក​គេ​អាច​ចូល​មើល​វេ​ប​សាយ​របស់​ក្រុមហ៊ុន ដើម្បី​ទទួល​បានការ​ប្តូរ​ថ្ម​ថ្មី​ដោយ​មិន​គិតថ្លៃ ។ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្តូរ​ថ្ម​ថ្មី​នេះ​ដែរ​អ្នក​អាច​ទទួល​បានការ​ប្តូរ​នៅ​ហាង Apple ឬ​អ្នក​ផ្តល់​សេវាកម្ម​ដែល​បាន​ផ្តល់​សិទ្ធិ ៕

ប្រភព​៖ engadget , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ