ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ដឹក​ជ្រូក​ពី​វៀតណាម​ចូល​មក​ភ្នំពេញ​ទៀត​ហើយ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​២​នាក់​បាន​លួច​ដឹក​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​ចំនួន​០៤​ក្បាល​ឆ្លង​ដែន​ខុសច្បាប់​ចូល​មក​រដ្ឋបាល​ឃុំ​ដូង កាលពី​យប់​នៅ​វេលា​ម៉ោង​៩​និង​៤៣​នាទី ថ្ងៃ​ទី​២០ ខែមិថុនា​នេះ នៅ​ចំណុច​ផ្លូវ​កាត់​ព្រៃ ខាងជើង​ច្រក​ទ្វារ​តំបន់​ដូង ប្រមាណ​៣​គីឡូម៉ែត្រ ស្ថិត​ភូមិ​ពោន…

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​២​នាក់​បាន​លួច​ដឹក​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​ចំនួន​០៤​ក្បាល​ឆ្លង​ដែន​ខុសច្បាប់​ចូល​មក​រដ្ឋបាល​ឃុំ​ដូង កាលពី​យប់​នៅ​វេលា​ម៉ោង​៩​និង​៤៣​នាទី ថ្ងៃ​ទី​២០ ខែមិថុនា​នេះ នៅ​ចំណុច​ផ្លូវ​កាត់​ព្រៃ ខាងជើង​ច្រក​ទ្វារ​តំបន់​ដូង ប្រមាណ​៣​គីឡូម៉ែត្រ ស្ថិត​ភូមិ​ពោន ឃុំ​ដូង ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ត្រូវ​សមត្ថកិច្ច​បង្ក្រាប និង​បញ្ជូន​ឲ្យ​មន្ត្រី​ជំនាញ​ចាត់ការ​តាម​នីតិវិធី ។

បើ​តាម​មន្ត្រី​នគ​បាល​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដូង​បាន​ឲ្យ​ដឹង​ថា មាន​ជនសង្ស័យ​០២​នាក់​បាន​ដឹក​ជ្រូក​វៀតណាម​ឆ្លង​ដែន​ខុសច្បាប់​ក៏​ត្រូវ​កម្លាំង​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដូង​រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ព្រំដែន​តំបន់​ដូង​សហការ​ជាមួយ​មន្ត្រី​គយ​បាន​ធ្វើការ​ឃាត់​ជនសង្ស័យ​២​នាក់ បើក​ម៉ូតូ​២ គ្រឿង​មាន​ដឹក​ជ្រូក​ចំនួន​៤​ក្បាល នាំ​ចូល​ពី​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់ ។

ជនសង្ស័យ​ទី​១ មានឈ្មោះ​សោម វាសនា ភេទ​ប្រុស និង​ទី​២ ឈ្មោះ សោម​ឆេ​រ៉ា​ន់ ភេទ​ប្រុស មាន​ទី​លំ​ន​នៅ​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ។
បច្ចុប្បន្ន​ជនសង្ស័យ​រួម និង​វត្ថុ​តាង​ជ្រូក​៤​ក្បាល និង​ម៉ូតូ​២​គ្រឿង ត្រូវ​នាំ​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ច្រក​ទ្វា​តំបន់​ដូង ដើម្បី​ប្រគល់​អោយ​ជំនាញ​បសុសត្វ ដើម្បី​ធ្វើការ​ពិនិត្យ និង​ចាត់ការ​តាម​នីតិវិធី ។

ដោយ​ប្រទេស​វៀតណាម​មាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ជ្រូក​នៅ​ប្រទេស​វៀតណាម​ចុះ​តម្លៃ​ថោក ហើយ​ប្រជាជន​វៀតណាម​បាន​ទិញ​ជ្រូក​ពី​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​វៀតណាម​យក​មក​លក់​ឲ្យ​ឈ្មួញ​ខ្មែរ​គ្រប់​រូបភាព ជា​ពិសេស​ក្រុម​ឈ្មួញ​បាន​ជួល​ឲ្យ​អ្នក​ដឹក​តាម​ម៉ូតូ​ងាយស្រួល​ឆ្លង​ដែន​គេច​ពី​សមត្ថកិច្ច ហើយ​ដឹក​យក​ទៅ​ដាក់​ប្រមូលផ្តុំ​នៅ​តាម​ផ្ទះ​ឈ្មួញ​ដែល​នៅ​ជិត​ព្រំដែន រួច​លើកដាក់​រថយន្ត ឬ​រ៉ឺ​ម៉ក​យក​ទៅ​វ៉ៃ​ប៉ា​ស្ព័​រដឹក​ដាក់​តាម​ឡត៍​សត្វឃាត និង​ដឹក​ទៅ​រាជធានី​ភ្នំពេញ​ដែល​ពួក​ឈ្មួញ​និយាយ​ថា បើ​កាន់តែ​រឹត​បន្តឹង​កាន់តែ​ចំណេញ​ច្រើន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ