ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរី​ថៃ​ឈុ​ន​គ្រី ចូលរួម​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ព័​នុ្ធ ជាមួយ​ទឹកប្រាក់​អស់​ជាង ៣០​ម៉ឺន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

ផ្លូវ​បេតុង​ប្រវែង ៥៥០​ម៉ែត្រ និង​ផ្លូវ​អ៊ុត​កៅស៊ូ ៤៧០​ម៉ែត្រ ត្រូវ​បាន​បុរី​ថៃ​ឈុ​ន​គ្រី​ឧបត្ថម្ភ ក្នុង​ការ​សាងសង់ ដើម្បី​ភ្ជាប់​ពី​ចំណុច​កែង​ផ្លូវ​92​ដល់ ចំណុចប្រសព្វ​ផ្លូវ​សម្តេច​ជា​ស៊ី​ម និង​ផ្លូវ​2011 (​ផ្លូវ​ឧកញ៉ា​ទ្រី​ហេង​)…

ផ្លូវ​បេតុង​ប្រវែង ៥៥០​ម៉ែត្រ និង​ផ្លូវ​អ៊ុត​កៅស៊ូ ៤៧០​ម៉ែត្រ ត្រូវ​បាន​បុរី​ថៃ​ឈុ​ន​គ្រី​ឧបត្ថម្ភ ក្នុង​ការ​សាងសង់ ដើម្បី​ភ្ជាប់​ពី​ចំណុច​កែង​ផ្លូវ​92​ដល់ ចំណុចប្រសព្វ​ផ្លូវ​សម្តេច​ជា​ស៊ី​ម និង​ផ្លូវ​2011 (​ផ្លូវ​ឧកញ៉ា​ទ្រី​ហេង​) ស្ថិត​ក្នុង​កញ្ចប់​ថវិកា​ជាង ៣០ ម៉ឺន​ដុល្លារ​បាន​បើក​ការដ្ឋាន សាងសង់​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃ​ទី ២០ ខែមិថុនា ខាង​មុខ​នេះ ក្រោម​អធិបតី​យ​ភាព​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរង ខណ្ឌ សែន​សុខ ។

លោក ឧ​ញ្ញា ថៃ ឈុ​ន​គ្រី ម្ចាស់​គម្រោង​បុ​រិ​ថៃ​ឈុ​ន​គ្រី បាន​លើក​ឡើង​ថា ខណ្ឌ​សែន​សុខ​ជា​តំបន់​មួយ​កំពុង​ស្ថិត​ក្នុង​ដំណាក់ កាល​កំពុង​អភិវឌ្ឍន៍ និង​មាន​សក្កា​នុ​ពល​កាន់តែ​ខ្លាំង​ឡើង​ៗ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ កាលពី​ដំបូង​ឡើយ​ៗ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​ត្អូញត្អែរ​ពី​តំបន់​ជុំវិញ​នេះ មិនសូវ​មាន​ផ្លូវ​ចេញចូល​ច្រើន ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​តំបន់​ពាណិជ្ជកម្ម​ផ្សេង​ៗ​នៅ​ទីតាំង​មួយ​នេះ​។ ដោយ​ឃើញ​បែប​នេះ បុរី​ថៃ​ឈុ​ន​គ្រី ក៏​ដូច​ជា​លោក​អភិបាល​ខណ្ឌ​សែន​ខុស បាន​សហការ​គ្នា​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ច្រេស ក្បែរ​តំបន់​ចំការ​ព្រីង ដោយ​ធ្វើ​យ៉ាង​ផ្ដល់​ភាព​ងាយស្រួល​ដល់​ពួក​គាត់ ក៏​ដូច​ជា​រួមចំណែក​ការ​អភិវឌ្ឍន៍ វិស័យ​អចលនទ្រព្យ​ជុំវិញ​តំបន់​នេះ​ផង​ដែរ​។ ចំណាយពេល​សិក្សារ​អស់​មួយ​រយៈពេល​កន្លង​មក ទីបំផុត​ផ្លូវ​មួយ​ខ្សែ​ថ្មី​នេះ ក៏​បាន​លេចមុខ​ឡើង​ក្នុង​គោលបំណង​ដូចដែល​បាន​រៀបរាប់​ខាងលើ​។

លោក​ឧកញ៉ា​បាន​បន្ត​ថា ឈរ​ចំ​ពី​គោលដៅ​បុរី​ថៃ​ឈុ​ន​គ្រី ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ត្រឹមតែ ១០ នាទី​ប៉ុណ្ណោះ នឹង​ទៅ​ដល់​តំបន់​ពាណិជ្ជកម្ម​ផ្សារ​ទំនើប​អ៊ី​អន ២ សែន​សុខ រឹតតែ​ពិសេស​ជាង​នេះ ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ចំណុចប្រសព្វ ជា​ច្រើន​ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ ធ្វើ​ដំណើរ​ទៅ​កាន់​គោលដៅ​ទីប្រជុំជន​បាន​យ៉ាង​ងាយ​ដូច​ជា តំបន់​បឹង​បៃតង ធនាគារជាតិ ផ្សារ​ម៉ា​ក្រូ និង Global House ជាដើម​។

បន្ថែម​លើ​ចំណុច​នេះ លោក​អភិបាល​ខណ្ឌ​សែន​សុខ បាន​លើក​ឡើង​ថា នេះ​ជា​ដំណាក់កាល​អភិវឌ្ឍន៍​ថ្មី​មួយទៀត នៅ​ខណ្ឌ​សែន​សុខ ហើយ​លោក​សង្ឃឹមថា វិស័យ​អចលនទ្រព្យ​នៅ​ចំណុចប្រសព្វ​ផ្លូវ​ខ្សែ​ថ្មី​នេះ នឹង​ជួយ​ជម្រុញ​ឲ្យ​មានការ​រីក​ចម្រើន​ឡើង​ថែម​មួយ​កម្រិត​ទៀត ក៏​ដូច​ជា​លើក​ស្ទួយ​កម្ពស់​ជីវភាព​ប្រជាជន​នៅ​តំបន់​ក្បែរ​នេះ​។

បុរី​ថៃ​ឈុ​ន​គ្រី ជា​បុរី​ដ៏​ប្រណីត​មួយ​ដែល​នឹង​គ្រោង​សង់ផ្ទះ​ចំនួន ១៧០ ផ្ទះ ក្នុង​នោះ​មានផ្ទះ​ល្វែង និង​វីឡា​ធំ​ៗ​ជា​ច្រើន គ្រោង​នឹង​បញ្ចប់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដោយ​ចាប់​យក​ទីតាំង​ត្រឹមតែ ១០ នាទី​ពី​ផ្សារ​ទំនើប​អុ​ី​អន ២​។ ស្ថិត​ក្នុង​គោលដៅ​បង្កើត លំនៅ​ដ្ឋា​ន​ក្នុង​ក្ដី​ស្រមៃ បុរី​ថៃ​ឈុ​ន​គ្រី នឹង​បញ្ចុះតម្លៃ​ដល់​អតិថិជន ២០ នាក់​ដំបូង ចំនួន 15% ក្នុង​ថ្ងៃ​ប្រកាស​លក់​ខាង​មុខ​នេះ ដែល​នេះ​ជា​ឱកាស​ដ៏​ពិសេស​មួយ​ក្នុង​ការ​ចាប់​យក មិន​ថា​ជា​ការ​បណ្ដាក់ទុន​លើ​វិស័យ អចលនទ្រព្យ ឬ​ក៏​ទិញ​សម្រាប់​រស់នៅ​នោះ​ទេ​។

ក្រៅពី​ផ្ដោត​សំខាន់​ទៅ​លើ​លំនៅ​ដ្ឋា​ន​ប្រណីត​ៗ គុណភាព​សំណង់ ក៏​ត្រូវ​បាន​បុរី​យកចិត្តទុកដាក់​បំផុត​ផង​ដែរ ដែល​នេះ​ជា​អ្វី​ដែល បុរី​អាច​ផ្គាប់ចិត្ត​អតិថិជន​បាន ដោយ​បាន​សម្រិតសម្រាំង​ស្នាដៃ​ចេញពី​វិស្វករ​ចំណាន​ៗ​របស់ បុរី​ថៃ​ឈុ​ន​គ្រី​។ សម្រាប់​ព័ត៌មាន​បន្ថែម ប្រិ​យ​មិត្ត​អាច​ទាក់ទង​មក​កាន់​ទំព័រ​ហ្វេ​ស​បុក​របស់​បុរី​ថៃ​ឈុ​ន​គ្រី Borey Thai Chhunkry ឬ​តាម​ទូរស័ព្ទ​លេខ 099 980 080 / 093 666 663៕ ដោយ​សហការ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ