ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាករទឹក​ភ្នំពេញ​នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​​ជា​បណ្តោះអាសន្នក្នុង​សង្កាត់​ច្រាំង​ចំរេះ២​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​នៅ​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឫ​ស្សី​កែវ រាជធានី​ភ្នំពេញ​ជា​បណ្តោះអាសន្ន ដើម្បី​រៀបចំ​បណ្តាញ​ឲ្យ​ល្អ​ប្រសើរ​ជាង​មុន​។ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​ប្រកាស​ថា ការ​ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​នៅ​តំបន់​នេះ​មាន​រយៈពេល​ខ្លី​ប្រមាណ​ជា​៤​ម៉ោង គិត​ចាប់ពី​ម៉ោង​៨​ដល់​ម៉ោង​១២​យប់​ថ្ងៃ​ពុធ…

រាជធានី​ភ្នំពេញ​ ៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​នៅ​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឫ​ស្សី​កែវ រាជធានី​ភ្នំពេញ​ជា​បណ្តោះអាសន្ន ដើម្បី​រៀបចំ​បណ្តាញ​ឲ្យ​ល្អ​ប្រសើរ​ជាង​មុន​។

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​ប្រកាស​ថា ការ​ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​នៅ​តំបន់​នេះ​មាន​រយៈពេល​ខ្លី​ប្រមាណ​ជា​៤​ម៉ោង គិត​ចាប់ពី​ម៉ោង​៨​ដល់​ម៉ោង​១២​យប់​ថ្ងៃ​ពុធ ទី​២៦ ខែមិថុនា ដើម្បី​ភ្ជាប់​បណ្ដាញ​ចែកចាយ​ទឹក​ថ្មី​ទំហំ​១១០​មី​ល្លី​ម៉ែត្រ​នៅ​លើ​ចិញ្ចើម​ផ្លូវ​លេខ​៩R ហើយ​ត្រូវ​ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​ចាប់ពី​ផ្លូវ​លេខ​១១០R ដងផ្លូវ​លេខ​១១៤R​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ការងារ​កាត់​ភ្ជាប់​បំពង់​ទឹក​ថ្មី​នេះ នឹង​អាច​ធ្វើ​ឱ្យ​គុណភាព​ទឹក​មាន​ភាព​ល្អក់កករ​ក្នុង​រយៈពេល​ខ្លី​ក្រោយ​ពេល​កាត់​ភ្ជាប់​បំពង់​ទឹក​ថ្មី​រួច​។ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​សុំ​កិច្ចសហការ​ពី​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ សុំ​ដើម្បី​ជួយ​ផ្ដល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ ដែល​មាន​លំនៅ​ដ្ឋា​ន​ក្នុងភូមិ​សាស្ត្រ​ខាងលើ អំពី​ការ​ផ្អាក​ផ្គត់ផ្គង់​ទឹក ដើម្បី​បាន​ត្រៀម​បំរុង​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​នេះ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ