ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុកឡុក​កន្លែង​រាំវង់​បុណ្យដារលាន​កាលពី​៥​ឆ្នាំ​មុន ពេល​នេះ​គេច​មិន​ផុត (មានវីដេ​អូ)

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៤​នាក់​បាន​អុកឡុក​កន្លែង​រាំវង់​ក្នុង​ពិធី​បុណ្យដារលាន​កាលពី​អំឡុង​៥​ឆ្នាំ​មុន ពេល​នោះ​ក៏​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ថែម​ទៀត​ផង ។ ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បែក​ចាន​រួម​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​បាន​ចេញ​អន្តរាគមន៍​តាម​ចាប់ខ្លួន​បក្ខពួក​ជនសង្ស័យ​ចំនួន​៣​នាក់​យក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល​ចាត់ការ​តាម​ច្បាប់​រួច​ហើយ​។ ដោយឡែក​ជនសង្ស័យ​ម្នាក់​ដែល​បាន​រត់គេច​ខ្លួន ក៏​មាន​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​ផង​ដែរ រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​៥​ឆ្នាំ​ហើយ​ទើបតែ​ត្រូវ​ចាប់ខ្លួន​បាន​។ តាម​ប្រភព​ពី​នគរបាល​បាន​និយាយ​ថា…

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៤​នាក់​បាន​អុកឡុក​កន្លែង​រាំវង់​ក្នុង​ពិធី​បុណ្យដារលាន​កាលពី​អំឡុង​៥​ឆ្នាំ​មុន ពេល​នោះ​ក៏​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ថែម​ទៀត​ផង ។ ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បែក​ចាន​រួម​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​បាន​ចេញ​អន្តរាគមន៍​តាម​ចាប់ខ្លួន​បក្ខពួក​ជនសង្ស័យ​ចំនួន​៣​នាក់​យក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល​ចាត់ការ​តាម​ច្បាប់​រួច​ហើយ​។

ដោយឡែក​ជនសង្ស័យ​ម្នាក់​ដែល​បាន​រត់គេច​ខ្លួន ក៏​មាន​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​ផង​ដែរ រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​៥​ឆ្នាំ​ហើយ​ទើបតែ​ត្រូវ​ចាប់ខ្លួន​បាន​។

តាម​ប្រភព​ពី​នគរបាល​បាន​និយាយ​ថា ការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ តាម​ដីកា​បង្គាប់​ចាប់ខ្លួន​លេខ​៥០៦​ដ​.​ក​.​ប​.​ច​.​ខ ចុះ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៧ របស់​លោក​ហុ​ក វ៉ា​ន​ធី​ណា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកណ្តាល ដោយ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា ដែល​ប្រព្រឹត្ត នៅ​ក្នុងភូមិ​បូ​រី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៤ ។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ខឹ​ម ខេមរា ហៅ​មក​រា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​បូ​រី​កម្មករ ឃុំ​បែក​ចាន​។

តាម​ប្រភព​ពី​នគរបាល​ដដែល​បាន​រំលឹក​ឲ្យ​ដឹង​ថា កាលពី​៥​ឆ្នាំ​មុន​គឺ​ក្រោយ​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ គឺ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៤ នៅ​ក្នុងភូមិ​ខាងលើ​ក៏​បាន​ធ្វើ​ពិធី​បុណ្យដារលាន និង​មានការ​រាំរែក​ផង​ដែរ ពេល​នោះ​ជនសង្ស័យ​រួម​នឹង​បក្សពួក​ចំនួន​៣​នាក់​ទៀត បាន​នាំ​គ្នា​អុកឡុក ដោយ​ប្រើ​អំពើ​ហិង្សារ​វាយ​ទៅ​លើ​អ្នក​ភូមិ បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ថែម​ទៀត​ផង​។

តាម​ប្រភព​ពី​នគរបាល​បាន​បន្ត​ថា ខណៈនោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បែក​ចាន​សហការ​ជាមួយ​កម្លាំង​នគរ​បាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​បាន​ចេញ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​បក្សពួក​ចំនួន​៣​នាក់​។ ចំណែក​ជនសង្ស័យ​បាន​រត់គេច​ខ្លួន លុះដល់​ឆ្នាំ​២០១៧ សាល​ដំបូង​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ហើយ​កម្លាំង​នគរបាល​បាន​តាម​រក​ដើម្បី​ចាប់ខ្លួន​ផង​ដែរ ប៉ុ​ន្ត​ជនសង្ស័យ​ម្នាក់​នេះ​បាន​រត់គេច​ខ្លួន រហូត​ដល់​ពេល​នេះ​ទើប​ប្រទះ​ឃើញ​ចូល​ផ្ទះ​វិញ​ក៏​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល​ដើម្បី​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ