មុននេះបន្តិច ភ្លើងកំពុង​​ឆាបឆេះ​សន្ធោ​សន្ធៅ​លេប​ត្របាក់​ផ្ទះ​៣ខ្នង (មាន​វីដេអូ)


ខេត្ត​បាត់​ដំបង ៖ បើ​តាម​សេច​ក្តី​រាយ​ការណ៍​បឋម​​បាន​ឱ្យ​ដឹងថា មុន​នេះ​បន្តិច មានអគ្គិភ័យ​កំពុង​ឆាបឆេះ​​លេប​ត្របាក់​ផ្ទះ​ប្រជា​ពល​រដ្ឋ​៣​ខ្នង​យ៉ាង​សន្ធោសន្ធៅ​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​ភូមិ​កម្ម​ករ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង ។

​សេចក្តីរាយការណ៍​បន្ត​ទៀតថា អគ្គិភ័យ​ខាងលើ​ផ្តើម​ចេញពីម្ចាស់​ផ្ទះទី​១-ឈ្មោះ សាំង ចាគន ភេទស្រី អាយុ​ប្រហែល​៧០ឆ្នាំ រួច​រាល​ដាល​ដល់​ម្ចាស់​ទី​២-ឈ្មោះ យស់ សារិទ្ធ ភេទ​ប្រុស អាយុ​ប្រហែល​៦០​ឆ្នាំ និង​ទី៣-ឈ្មោះ អ៊ាម សារួម​ ភេទ​ស្រី អាយុ​ប្រហែល​៧០​ឆ្នាំ ហើយ​ផ្ទះ​ទាំង​៣ខ្នង​នេះ ខាងលើ​​ធ្វើ​អំពី​​ឈើ​ប្រក់​ស័ង្កសី ក្រោម​ធ្វើ​អំពីថ្ម ។

សេចក្តីរាយការណ៍​បន្តថា ពាក់​ព័ន្ធករណី​អគ្គិភ័យ​ខាងលើនេះ គឺ​ផ្តើម​ចេញពី​ផ្ទះ​ទី​១ រួច​ក៏​ឆាបឆេះ​រាល​ដាលបន្ត​រហូត​ដល់​ផ្ទះ​ទី២ និង​ទី​៣​តែម្តង ចំពោះ​មូល​ហេតុ​នៃ​ការ​ឆាបឆេះ​នេះ​នៅ​មិនទាន់​ដឹង​នៅ​ឡើយ​ទេ ហើយ​ខណៈ​​ពេល​សមត្ថកិច្ច​កំពុង​តែ​ជួយ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុហើយ ។

សេចក្តីរាយការណ៍​បន្តទៀត បច្ចុប្បន្ន​​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យចំនួន​​៣​គ្រឿង​បាន​ទៅដល់​កន្លែងកើតហេតុ​ខាង​លើ កំពុង​តែ​អន្តរាគមន៍ជួយ​បាញ់​ពន្លត់ ប៉ុន្តែ​មិនទាន់​គ្រប់​គ្រង​ស្ថាន​ការណ៍​បាននោះទេ ខណៈ​ភ្លើង​នៅ​តែ​ឆាប​ឆេះ​យ៉ាង​ខ្លាំងនៅឡើយ ហើយ​ចំពោះ​ផ្ទះ​ទាំង​៣​ខ្នង​ខាង​លើ​នេះ​គឺ​រង​ការ​ខូច​ខាត​ទាំង​ស្រុង។

ព័ត៌​មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​​លើ​កាសែត​កោះ​សន្តិ​ភាព៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ