ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​ព្យាបាល​ជំងឺ​​ម្នាក់​ស្លា.ប់…​ផ្ទុះ​ប្រតិ​កម្ម​ខ្លាំងជាមួយក្រុមគ្រួសារ

4 ឆ្នាំ មុន
  • បាត់ដំបង

​​ខេត្តបាត់ដំបង​៖ ព្រះ​ស​ង្ឃ​មួយ​អង្គ​បាន​រង​ការ​ចោទប្រកាន់​ថា បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​ស្លាប់ តាម​រយ​:​ការ​ព្យាបាល​ជំងឺ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​គ្មាន​ជំនាញ​ពិតប្រាកដ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ មិថុនា នៅ​ក្នុង​វត្ត​ចែង​ក្ដារ ស្ថិត​ក្នុងភូមិ​ចែង​ក្ដារ ឃុំ​ភ្នំ​សំពៅ…

​​ខេត្តបាត់ដំបង​៖ ព្រះ​ស​ង្ឃ​មួយ​អង្គ​បាន​រង​ការ​ចោទប្រកាន់​ថា បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​ស្លាប់ តាម​រយ​:​ការ​ព្យាបាល​ជំងឺ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​គ្មាន​ជំនាញ​ពិតប្រាកដ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ មិថុនា នៅ​ក្នុង​វត្ត​ចែង​ក្ដារ ស្ថិត​ក្នុងភូមិ​ចែង​ក្ដារ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់​ ។​

​របាយការណ៍​​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​មៀ​ច រ៉ិ ភេទ​ប្រុស ​អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​កូន​សេក សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​។ ដោយឡែក​ ព្រះសង្ឃ​ដែល​រង​ការ​ចោទប្រកាន់​នោះ​ព្រះ​នាម ចាប​ស្រី សារី អាយុ​៣៤​ឆ្នាំ គង់នៅ​វត្ត​ចែង​ក្ដារ​។ សង្ឃ​អង្គ​នេះ​ ត្រូវ​អ្នកស្រុក​ល្បី​ត​ៗ​គ្នា​ថា ចេះ​វិជ្ជា​ព្យាបាល​ជំងឺ​ច្រើន​មុខ​ដោយ​ប្រើ​ថ្នាំ​ឫស​ឈើ ឬ​ប្រើ​វិធី​ចាប់​សរសៃ​។ ហើយ​ជន​រង​គ្រោះ​ខាងលើ​ បាន​មក​ឱ្យ​ព្រះសង្ឃ​នាម ចាប​ស្រី សារី ជួយ​ព្យាបាល​ដោយសារ​គាត់​ឈឺចង្កេះ​ ។​

​បើ​តាម​ក្រុម​គ្រួ​សារបាន​និយាយ​ថា មុន​ពេល​កើតហេតុ​ប្រ​ហែ​ល៤​ថ្ងៃ​ ជន​រង​គ្រោះ​ធ្លាប់​ទៅ​ឱ្យព្រះសង្ឃ សារី ជួយ​ព្យាបាល​ឈ្លី​សរសៃ ហើយ​នៅ​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​ឈឺចង្កេះ ហើយ​គាត់​ឲ្យ​ជូន​គាត់​ទៅ​វត្ត​ចែង​ក្ដារ​ ដើម្បី​ព្រះសង្ឃ​នាម ចាប​ស្រី សារី ជួយ​ព្យាបាល​ម្ដងទៀត ព្រោះ​ព្រះ​អង្គ​ល្បី​ថា ពូកែ​ព្យាបាល​ជំងឺ​ដោយ​ប្រើ​ថ្នាំ​ឬ​ស្ស​ឈើ​និង​ចាប់​សរសៃរ​។ ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ជូន​ជន​រង​គ្រោះ​ទៅ​ដល់​ព្រះ​អង្គ​ក៏​ឲ្យ​ថ្នាំផឹក និង​ចាប់​សរសៃ លុះ​បាន​ប៉ុន្មាន​នាទី​ក៏​សម្រាក​ដោយសារ​ជន​រង​គ្រោះ​ ហាក់​បាន​ធូរស្រាល​បន្តិច​។​

​ប៉ុន្តែ​បន្តិច​ក្រោយមក​ ស្រាប់តែ​ជន​រង​គ្រោះ​ឈ្មោះ​មៀ​ច រ៉ិ ហាក់​មាន​អារម្មណ៍មិនល្អ ហើយ​ពោល​ថា វិល​មុខ ថប់ដង្ហើម ហើយ​ពេល​នោះ សង្ឃ​អង្គ​នោះ ក៏​ជួយ​រឹត​ទ្រូង​ធ្វើ​ចលនា ដោយ​ព្រះ​អង្គ​ប្រាប់​ថា«ជំងឺ​គាត់​ដូច​ត្រូវ​អំពើ​គេ» ។ ពេល​នោះ​ សង្ឃ​អង្គ​នោះ​​បាន​ឲ្យ​ជន​រង​គ្រោះ​ដេក ហើយ​ឲ្យ​មនុស្ស​២​ទៅ​៣​នាក់ ទំនង​កូនសិស្សលោក​ចាប់ដៃ និង​ខ្លះ​ឡើង​ជាន់ឈ្លី​លើ​ជន​រង​គ្រោះ​យ៉ាង​ចាស់ដៃ​។ សាក្សី​ដែល​នៅ​ទីនោះ​និយាយ​ថា ពេល​នោះ​គាត់​ឮ​ជន​រង​គ្រោះ​ស្រែ​កថា«​ឈឺ​ណាស់ ថប់ដង្ហើម​ណាស់ ដាច់ខ្យល់​ស្លាប់​ឥឡូវ​ហើយ​»​។ ភ្លាម​នោះ ​អ្នក​ឡើង​ជាន់ និង​អ្នក​ចាប់ដៃ​ក៏​ឈប់​សកម្មភាព លុះ​ប៉ុន្មាន​នាទី​ក្រោយ ស្ថានភាព​អ្នកជំងឺ​ធ្វើទុក្ខ​កាន់តែ​ខ្លាំង​រហូត​ដាច់ខ្យល់​នៅ​ចំពោះ​មុខ​ព្រះ​ស​ង្ឍ​នាម ចាប​ស្រី សារី នោះ​តែ​ម្ដង​។​

​ជុំវិញ​ករណី​នេះ លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ថ្លែង​ថា ពិតជា​មានរឿង​បែប​នេះ​កើតឡើង​មែន នៅ​ក្នុង​វត្ត​ចែង​ក្ដារ​។ លោក​ថា ជន​រង​គ្រោះ​បាន​ឲ្យ​ព្រះ​ស​ង្ឍ​នាម ចាប​ស្រី សារី ដែល​គង់​នៅ​វត្ត​ចែង​ក្ដារ​នេះ​ព្យាបាល​ជំងឺ តែ​ជន​រង​គ្រោះ​ស្លាប់​យ៉ាង​តក់ក្រហល់ ដែល​នាំ​ឱ្យ​ក្រុម​គ្រួសារ​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្លាប់​នេះ ​។ ក្រោយ​ពី​មានរឿង​នេះ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​កម្លាំង​ជំនាញ​បច្ចេក​ទេស រួម​ទាំង​ក្រុម​គ្រូពេទ្យ​ផង បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​ភ្លាម​ៗ​ដែរ​។​

​ជាមួយនឹង​ការ​ធ្វើ​កោសល្យវិច័យ​នេះ លោក​ជេ​ត វណ្ណ​នី បាន​ដកស្រង់​ការ​សន្និដ្ឋាន​របស់​គ្រូពេទ្យ​ថា ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ឈ្មោះ​មៀ​ច រិ​ុ គឺ​ស្លាប់​ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល តែ​យ៉ាងណា​នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​បឋម​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ដោយសារ​ក្រុម​គ្រួសារ​សព​ពុំ​អស់ចិត្ត យើង​ក៏​សំរេចចិត្ត​ដឹក​សព​ជន​រង​គ​រោះ​ទៅ​ពិនិត្យ​បន្ត​នៅ​មន្ទីរពេទ្យ​បាត់ដំបង តែ​រហូត​ដល់​ពេល​នេះ​យើង​មិន​ទាន់​ទ​ទូល​បាន​លទ្ធផល​នៅឡើយ​ទេ​។​

​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់ ​ដែល​ក្រុម​គ្រូ​សារ​ជន​រង​គ្រោះ​សង្ស័យ​ថា មាន​ភាព​មិន​ប្រក្រតី​នេះ លោក​ជេ​ត វណ្ណ​នី បាន​បញ្ជាក់​ថា នៅ​ក្នុង​សំណុំរឿង​នេះ ប្រសិនបើ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មិន​ទ​ទូល​យក​ការ​សន្និដ្ឋាន​របស់​គ្រូពេទ្យ​ជំនាញ​ទេ យើង​មាន​តែ​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​សួរនាំ​ព្រះ​ស​ង្ឍ និង​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ប៉ុណ្ណោះ​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ