ស្បែកដែលមានសុខភាពល្អ និងភ្លឺរលោង គឺជាអ្វីដែលមនុស្សយើងត្រូវការ និងចង់បាន។ ហេតុដូច្នេះហើយបានជា វាគឺជារឿងដ៏សំខាន់ដែលត្រូវពិនិត្យមើលធាតុផ្សំដ៏ល្អបំផុតដែលមានក្នុងផលិតផលថែរក្សាស្បែក និងវិធីព្យាបាលនៅផ្ទះដោយខ្លួនឯង ដើម្បីប្រាកដថា ស្បែកទទួលបានការថែទាំល្អនិងមានប្រសិទ្ធភាព។ យ៉ាងណាមិញ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីធាតុផ្សំល្អបំផុត ដែលអញនកគួរតែបន្ថែមទៅក្នុងទម្លាប់ថែរក្សាសម្រស់របស់អ្នកដើម្បីជួយឲ្យស្បែកភ្លឺរលោងប្រកបដោយសុខភាពល្អ។
១-ស្ករត្នោត ៖ ស្ករត្នោតផ្ទុកទៅដោយអង់ទីអុកស៊ីដង់ច្រើនដែលអាចលុបបំបាត់រ៉ាឌីកាលសេរីគ្រោះថ្នាក់បាន។ ស្ករត្នោតផ្តល់ភាពទន់ដល់ស្បែកល្អជាងស្ករសរធម្មតា។ វាក៏ជួយជម្រុះកោសិកាស្បែកងាប់ៗចោលដោយមិនបង្កជាការខូចខាតអ្វីដែរ។
២-ទឹកឃ្មុំ ៖ ទឹកឃ្មុំគឺជាផលិតផលមានតម្លៃ និងធម្មជាតិបំផុតមួយ។ វាគឺជាផលិតផលផ្តល់ជាតិផ្អែមតាមបែបធម្មជាតិដ៏អស្ចារ្យ ព្យាបាលការឈឺបំពង់ក និងអាចប្រើសម្រាប់លាងសម្អាតមុខបានទៀត។ អ្នកក៏អាចលាយវាជាមួយនឹងទឹកក្រូចឆ្មាដើម្បីព្យាបាលស្នាមអ៊ុចៗពណ៌ខ្មៅឲ្យបាត់ទៅវិញបានដែរ។
៣-ប្រេងដូង ៖ ជំនឿមួយដែលគេនិយាយអំពីការលាបប្រេងអូលីវលើស្បែកដែលមានជាតិប្រេងនោះ នឹងធ្វើឲ្យស្បែកកាន់តែមានជាតិប្រេងច្រើនទៀត គឺមិនត្រឹមត្រូវឡើយ។ តាមពិតទៅ ប្រេងដូងអាចបំបាត់ស្បែកដែលមានជាតិប្រេងច្រើនបានយ៉ាងល្អ ហើយក៏ច្រើនតែត្រូវបានគេបញ្ចូលទៅក្នុងផលិតផលថែរក្សាស្បែកទៀតផង។ ប្រេងដូងផ្ទុកទៅដោយសារធាតុប្រឆាំងនឹងបាក់តេរី និងជួយឲ្យស្បែករលោង ស្រស់ស្រាយ និងផ្តល់សំណើមបានយ៉ាងល្អ។
៤-យ៉ាអួរមានជាតិខ្លាញ់បែបសរីរាង្គ ៖ យ៉ាអួរគឺជាផលិតផលសម្អាតមុខបែបធម្មជាតិមួយប្រភេទ ដែលសម្បូរទៅដោយឡាក់ទិចអាស៊ីត និងប្រូតេអ៊ីន ដែលវាអាចផ្តល់ការច្រោះជាតិពុលដល់ស្បែក និងមើលទៅស្រស់ស្រាយ និងក្មេងជាងវ័យ។ យ៉ាអួរ មានប្រូតេអ៊ីនដែលជួយបន្តឹងរន្ធញើស ផ្តល់សំណើមដល់ស្បែក និងបន្ថយការមើលឃើញស្នាមជ្រួញ។
ខណៈពេលដែលឡាក់ទិចអាស៊ីតជួយជំរុញដល់ស្បែកលុបបំបាត់កោសិកាងាប់ៗចោល តែវាក៏ជួយឲ្យស្បែកមើលទៅរលោងជាងមុនផងដែរ។ដូច្នេះចូរប្រាកដថា អ្នកបានជ្រើសរើសយ៉ាអួរដែលមានជាតិខ្លាញ់បែបសរីរាង្គ និងលាបវាស្តើងៗលើមុខ ហើយទុកចោលពីរនាទី ចាំលាងជម្រះចេញវិញជាការស្រេច (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
រាជធានីភ្នំពេញ ៖ កម្មវិធីប្រកួតកីឡាប្រដាល់ «កម្ពុជា សង្វៀនគុនខ្មែរ» ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម បានឈានចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពី...
ប្រទេសកូរ៉េខាងត្បូង ៖ របាយការណ៍មួយគូសបញ្ជាក់កាលពីថ្ងៃទី១០ធ្នូថា កូរ៉េខាងត្បូងអាចជាអ្នករងការប៉ះពាល់ខ្លាំងបំផុត ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន...
ការថែរក្សាសាច់ដុំក្រោយហាត់ប្រាណរួច គឺចាំបាច់ណាស់ដើម្បីចៀសផុតបញ្ហាផ្សេងៗ ហើយធ្វើឱ្យសុខភាព និងការហាត់របស់អ្នកកាន់តែល្អជាងមុន។ភាគច្រើននៃពួកយើងប្រហែលជា...
ក្រុងហុងកុង ៖ ប្រមុខក្រុងហុងកុង កាលពីថ្ងៃអង្គារទី១០ ខែធ្នូ បានទាត់ចោលការផ្តល់សម្បទានបន្ថែមទៀតដល់ក្រុមបាតុកររាប់សែននាក់ ដែលបានដើរក្បួនដោយសន្តិវិធីកាលពី...
ខេត្តកំពង់ចាម ៖ រមណីយដ្ឋានប្រាសាទនគរបាជ័យ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ជាប់នឹងផ្លូវជាតិលេខ៧ ហើយមានចម្ងាយប្រមាណ២គ.ម ខាងលិចក្រុងកំពង់ចាម។ ជារៀង...
ក្រុងវ៉ាស៊ីនតោន-អាមេរិក ៖ មនុស្ស៦នាក់ក្នុងនោះរួមមានប៉ូលិសម្នាក់ ជនស៊ីវិល៣នាក់ និងជនសង្ស័យជាខ្មាន់កាំភ្លើង២នាក់ ត្រូវបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍...
រាជធានីភ្នំពេញ ៖ ក្នុងចំណោមកីឡាទាំងអស់ កីឡាប្រដាល់ផ្នែកនារីនៅតែមានសម្ពាធពីស្រទាប់មហាជន ដោយអ្នកប្រដាល់នារីមិនសូវបានទទួលការគាំទ្រនិងលើកទឹកចិត្តប៉ុន្មានទេ...
ប្រទេសអេត្យូពី ៖ ប្រឈមមុខនឹងការតវ៉ាប្រឆាំងក្នុងប្រទេស នាយករដ្ឋមន្ត្រីអេត្យូពីលោកABIY AHMEDកាលពីថ្ងៃទី១០ធ្នូបានទទួលក្នុងទីក្រុងអូស្លូ ពានរង្ចាន់ណូបែល...
រាជធានីភ្នំពេញ ៖ កម្លាំងល្បាតរបស់សមត្ថកិច្ចខណ្ឌ៧មករាបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ខណៈពួកគេចូលទៅទិញថ្នាំញៀនចំនួន២កញ្ចប់ដើម្បីយកទៅប្រើប្រាស់ ក៏...
ភិក្ខុដែលមានសតិសម្បជញ្ញៈមានលក្ខណៈយ៉ាងនេះ កាលដែលនឹងឈានទៅខាងមុខខាងក្រោយ ក៏មានស្មារតីដឹងខ្លួនថា ឥឡូវនេះអាត្មាអញកំពុងឈានទៅខាងមុខថយទៅខាងក្រោយ ។កាលនឹងឱន...
អាជីវករជាច្រើនក្នុងប្រទេសកម្ពុជាជាអ្នកគ្រប់គ្រងទោលរបស់អាជីវកម្មខ្លួន។ ប្រាកដណាស់ វាជារឿងគួរឲ្យកោតសរសើរ តែបញ្ហាមួយទាក់ទិននឹងការគ្រប់គ្រងប្រភេទនេះគឺ...
ខេត្តសៀមរាប ៖ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះទៀតថា...
ជាតិនីកូទីនជាធម្មជាតិមានលក្ខណៈញៀនដូចគ្នានឹងថ្នាញៀនហេរ៉ូអ៊ីនដែរ។ជាមួយនឹងការជក់បារីតែប៉ុន្មាននាទីទេ ខួរក្បាលនឹងបញ្ចេញសារធាតុគីមីជាច្រើនដែលធ្វើឲ្យ...
លោកមហាសេដ្ឋី អ៊ីឡុន ម៉ាស់ (Elon Musk) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Telsa, SpaceX និង The Boring Company ជាអ្នកដឹកនាំដែលធ្លាប់គេងក្នុងរោងចក្ររបស់ខ្លួនដើម្បីធានាថាផលិតកម្មរថយន្ត...
ខេត្តបន្ទាយមានជ័យ ៖ «យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសាខាខេត្តត្រូវចូលរួមពង្រឹងការងារអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងគ្រឿងញៀន ព្រមទាំងក្មេងបោះបង់ការ...
ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Huawei បានឈានជើងមួយជំហ៊ានទៀតទៅលើការអភិវឌ្ឍសមត្ថភាពថតវីដេអូ និងរូបភាពកាន់តែអស្ចារ្យមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ...
លោក ធីម ឃុក (Tim Cook) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ធ្លាប់បានចែករំលែកក្នុងពេលថ្មីៗនេះមកថា បញ្ហាជាច្រើនលើពិភពលោកនឹងត្រូវបានលុបបំបាត់ប្រសិនបើមនុស្សម្នាក់...
ទីបំផុត កម្ពុជាបានបំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រយកឈ្នះប្រទេសហ្វីលីពីន ១ ទល់នឹង ១, ប្រទេសទីម័រខាងកើត ៥ ទល់នឹង ០ និងប្រទេសម៉ាឡេស៊ី ៣ ទល់នឹង ១ ហើយអាចឈានជើង...
ដើម្បីក្លាយជាមនុស្សដែលជោគជ័យនិងមានទ្រព្យសម្បត្តិស្តុកស្តម្ភ ពេលខ្លះគឺអ្នកមិនអាចពឹងផ្អែកតែលើខ្លួនឯងម្នាក់ទេ។ ផ្ទុយមកវិញ អ្នកត្រូវការក្រុមការងារមួយដែល...
បើតាមជើងលេខកំពូលហោរចិនសែបានអះអាងថា លោកអ្នកដែលកើតឆ្នាំទាំង៦ មមែ ម្សាញ់ ជូត វក ថោះ ឆ្លូវ មានខ្សែជីវិតភ្លឺត្រចះត្រចង់ដូចពន្លឺឆព្វណ្ណរង្សីទៅថ្ងៃអនាគតនឹងជា...