ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច​ន ច័ន្ទ​ល​ក្ខិ​ណា ព្រមាន​មិន​ទុក​មុខ​ឱ្យ​អ្នក​ណា​ដែល​បំពាន​លើ​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ធ្វើការ​ព្រមាន​ថា នាង​នឹង​មិន​លើកលែង ឬ​ទុក​មុខ​ឱ្យ​អ្នក​ណា​ម្នាក់​ដែល​ធ្វើការ​បំពាន​មក​លើ​ខ្លួន​នោះ​ឡើយ​។ ការ​បញ្ចេញ​សារ​ព្រមាន​ពី​តារា​រូប​នេះ​បាន​ធ្វើ​ឡើង…

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ធ្វើការ​ព្រមាន​ថា នាង​នឹង​មិន​លើកលែង ឬ​ទុក​មុខ​ឱ្យ​អ្នក​ណា​ម្នាក់​ដែល​ធ្វើការ​បំពាន​មក​លើ​ខ្លួន​នោះ​ឡើយ​។

ការ​បញ្ចេញ​សារ​ព្រមាន​ពី​តារា​រូប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អ្នក​នាង​បាន​ប៉ះ​សំដី​គ្នា​ជាមួយ​មហាជន​មួយ​ចំនួន ក្នុង​ពេល​ដែល​អ្នក​ទាំងនោះ​បាន​ប្រើប្រាស់​ភាសា​មិនល្អ​ដែល​នាំ​ឱ្យ​ជះ​ឥទ្ធិពល​អាក្រក់​មក​លើ​រូប​នាង និង​ក្រុម​គ្រួសារ​។

អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បង្ហាញ​អារម្មណ៍​លែង​ខ្វល់​ភាព​ល្បីល្បាញ​ក្នុង​ភាព​ជាតា​រា​នោះ​ទៀត​ហើយ ក្នុង​ពេល​ដែល​អ្នក​នាង​នឹង​មិន​តាំងខ្លួន​ជា​តុក្កតា​សម្រាប់​មហាជន​ខ្លះ​បញ្ចេញ​អារម្មណ៍​តាម​អំពើ​ចិត្ត​នោះ​ឡើយ​។

បើ​យោង​តាម​អ្វី​ដែល​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កបាន​បញ្ជាក់​ថា «​ពី​ថ្ងៃនេះ ទៅ​ខ្ញុំ​មិន​ទុក​មុខ​ឱ្យ​អ្នក​ណា​ដែល​បំពាន​ខ្ញុំ​ទៀត​ទេ កុំ​យកឈ្មោះ​តា​រាជា​មនុស្ស​របស់​មហាជន​មក​និយាយ​ទៀត​។ តារា​មិនមែន​ជា​តុក្កតា​សម្រាប់​អ្នកឯង​បញ្ចេញ​តាម​អារម្មណ៍​មិន​នឹងនរ រេ​តាម​ខ្យល់​នោះ​ទេ »​។ អ្នក​នាង​និយាយ​ថា អ្នក​នាង​ឈប់​សម្តែង​យូរហើយ គាត់​មិន​ខ្វល់​រឿង​ភាព​ល្បីល្បាញ និង​ចង់បាន​ការ​គាំទ្រ​ទៀត​ទេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ