ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមគុណ​ទាំង​៥​ជាដើម​ចមនាំ​ឱ្យ​កើតទុក្ខ​ធំ

4 ឆ្នាំ មុន

តើ​អ្វី​ទៅ​ដែល​ហៅ​ថា​កិលេស​កាម? កាមគុណ​ទាំង​៥ រូប សំឡេង ក្លិន រស សម្ផស្ស ជា​កិលេស​កាម​។ ចំណង់​ទាំង​៥​នេះ​តែង​មានទុក្ខ​ច្រើន មាន​សេចក្តី​ចង្អៀតចង្អល់​ក្តៅក្រហាយ​ច្រើន​នាំ​ចិត្ត​សត្វ​ឱ្យ​ដល់​នូវ​សេចក្តី​សៅហ្មង…

តើ​អ្វី​ទៅ​ដែល​ហៅ​ថា​កិលេស​កាម? កាមគុណ​ទាំង​៥ រូប សំឡេង ក្លិន រស សម្ផស្ស ជា​កិលេស​កាម​។ ចំណង់​ទាំង​៥​នេះ​តែង​មានទុក្ខ​ច្រើន មាន​សេចក្តី​ចង្អៀតចង្អល់​ក្តៅក្រហាយ​ច្រើន​នាំ​ចិត្ត​សត្វ​ឱ្យ​ដល់​នូវ​សេចក្តី​សៅហ្មង ។

ព្រះពុទ្ធ​សាសនា​ក៏​មាន​បំណង មាន​ទិស​ដៅ​នាំ​អ្នក​បដិបត្តិ​ទៅ​រក​ទីបំផុត​នៃ​សេចក្តី​ទុក្ខ​ដែរ តែ​សំខាន់​ត្រង់​ថា​អ្នក​ទាំងឡាយ​នោះ​ព្រម​ធ្វើ​តាម​ការ​ចង្អុលបង្ហាញ និង​ជឿ​ថា កិលេស​ក្នុង​ខ្លួន​យើង​នេះ​ជាស​ត្រូវ​ធំ កាមគុណ​ទាំង​៥​នេះ​ជា​ទុក្ខ​ពិតប្រាកដ​ក្នុង​ជីវិត​ដែរ​ឬទេ ។​បើ​ជឿ​ថា​រឿង​ហ្នឹង​វា​ជា​ការ​ពិត នោះ​នឹង​បាន​សុខ ហើយ​អប់រំ​ចិត្ត ចម្រើនមេត្តា យក​មហាករុណា​ទិ​គុណ​ជា​ធំ ចម្រើន​ឱ្យ​រឿយ​ៗ​ទៅ​នឹង​អាច​រំលត់ទុក្ខ​បាន​ហើយ ។

ចំណែក​ការ​រំលត់ទុក្ខ​ក្នុង​គ្រួសារ ព្រះពុទ្ធ​សាសនា​បាន​ផ្តល់​ជា​គំនិត​៤ ចំណុច​សម្រាប់​អ្នកគ្រប់គ្រង​ផ្ទះ​ទាំង​ឡា​យ​គឺ សច្ចៈ​ពោល​ពាក្យ​ទៀងត្រង់​, ទមៈ​អប់រំ​ទូន្មាន​ចិត្ត​ឱ្យ​ល្អ​, ខ​ន្តិ​អត់ធន់ និង​ចាគៈ លះ​ទ្រព្យ​បំពេញ​ទាន ។

បើ​គ្រួសារ​ណា​យក​គោល​ធម៌​៤​ប្រការ​នេះ​ធ្វើ​ជា​ច្បាប់​វិន័យ​សម្រាប់​គ្រប់គ្រង​ផ្ទះ គ្រួសារ​នោះ​នឹង​បញ្ចៀស​បាន​នូវ​បញ្ហា​ផង​ទាំងពួង ហើយ​សុភមង្គល​នៃ​គ្រួសារ​ប្រាកដជា​នឹង​កើត​មាន​ជាក់​ជា​មិន​ខាន ។