ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ថាមពល​ថៃ​ត្រៀមខ្លួន​សម្រាប់​អ​ស្ថេ​រ​ភាព​នៅ​ម​ជ្ឈឹ​ម​បូព៌ា

4 ឆ្នាំ មុន

ប្រទេស​ថៃ​៖ យោង​តាម​ភ្នាក់ងារ​សារ​ព​ត៌​មាន Bangkok Post ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ១៥​ ខែមិថុនា​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ក្រសួង​ថាមពល​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ភាព​តានតឹង​ក្នុង​ម​ជ្ឈឹ​ម​បូព៌ា​បន្ទាប់​ពី​នាវា​ដឹក​ប្រេង​ចំនួន​ពីរ​ទទួល​រង​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​មក​នៅ​ឈូង​សមុទ្រ Oman និង​មានការ​ចោទប្រកាន់​ថា​អ៊ី​រ៉​ង់​ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​នេះ​។…

ប្រទេស​ថៃ​៖ យោង​តាម​ភ្នាក់ងារ​សារ​ព​ត៌​មាន Bangkok Post ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ១៥​ ខែមិថុនា​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ក្រសួង​ថាមពល​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ភាព​តានតឹង​ក្នុង​ម​ជ្ឈឹ​ម​បូព៌ា​បន្ទាប់​ពី​នាវា​ដឹក​ប្រេង​ចំនួន​ពីរ​ទទួល​រង​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​មក​នៅ​ឈូង​សមុទ្រ Oman និង​មានការ​ចោទប្រកាន់​ថា​អ៊ី​រ៉​ង់​ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​នេះ​។

ភាព​ទាន​តឹង​ខាងលើ​បាន​បង្ក​ឲ្យ​តម្លៃ​ប្រេង​កើនឡើង ២​ដុល្លារ​ក្នុង​មួយ​បារ៉ែល និង​បាន​ជំរុញ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ជម្លោះ​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​អ៊ី​រ៉​ង់​ផង​ដែរ​។
លោក Siri Jirapongphan ដែល​ជា​រដ្ឋមន្ត្រី​ថាមពល​ថៃ​បាន​និយាយ​ថា ប្រេង​ស្តុក​ទុក​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​អាច​ត្រូវ​បាន​ប្រើប្រាស់ ៥០​ថ្ងៃ​ទៀត ដែល​គ្រប់គ្រាន់​សម្រាប់​ប្រទេស​ថៃ​ហើយ​។ មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​ត្រូវ​បាន​បញ្ជា​ឲ្យ​តាមដាន​ជម្លោះ​នយោបាយ​ក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​។

លោក Siri បាន​បន្ត​ថា ភ្នាក់ងារ​ប្រេង​និង​ហ្គា​ស​រដ្ឋាភិបាល​ក្រោម​ក្រសួង​ខាងលើ​កំពុង​តែ​រៀបចំ​ខ្លួន​សម្រាប់​ការ​រអា​ក់រ​អន់​ផ្គត់ផ្គង់​ប្រេង​និង​ហ្គា​ស​ខណៈ​ដែល​ជម្លោះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ អ្នកតំណាង​មក​ពី​ភ្នាក់ងារ​ថាមពល​ទាំងអស់​ត្រូវ​បាន​បញ្ជា​ឲ្យ​ពិភាក្សា​ពី​វិធានការ​ជា​លម្អិត​កាលពី​ស​ប្តា​ហ៍​មុន​នៅ​ក្រសួង​ថាមពល​។ លោក Siri បាន​និយាយ​ថា «​ប្រេង​ឆៅ​ស្តុក​ទុក​ស្មើ ២.៩៦​ប៊ី​លាន​លី​ត្រ ឬ​ស្មើ ២៤​ង​ថ្ងៃ ខណៈ​ដែល​ប្រេង​ស្តុក​ដែល​កំពុង​ត្រូវ​បាន​ដឹក​ជញ្ជូន​ស្មើ ១.៥៩​ប៊ី​លាន​លី​ត្រ​ទៀត ដែល​ស្មើ ១៣​ថ្ងៃ​។ ប្រេង​កែ​ច្នៃ (​ឥន្ធនៈ ម៉ា​ស៊ូ​ត និង​ប្រេង​យន្តហោះ​) ទាំងអស់​ស្មើ ១.៥៥​ប៊ី​លាន​លី​ត្រ ដែល​គ្រប់គ្រាន់​សម្រាប់​ការ​ប្រើប្រាស់​បាន ១៣​ថ្ងៃ​។​» លោក​បាន​បន្ត​ដែរ​ថា ហ្គា​ស​សម្រាប់​ការ​ចម្អិន​អាហារ​ស្មើ ១១៧.៨៩​លាន​គីឡូក្រាម ដែល​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​បាន​២០​ថ្ងៃ​ទៀត​។

ក្រសួង​បាន​ចេញ​វិធានការ​ថ្មី​ៗ​ដើម្បី​ជៀសវាង​ការ​ប្រមូល​ទិញ​ប្រេង​ស្តុក​ទុក​។ លោក Siri បាន​ឲ្យ​ដឹង​ដែរ​ថា គម្រោង​ក្នុង​ការ​នាំ​ចូល​ហ្គា​ស LNG ពី Qata Gas ប្រមាណ ២​លាន​តោន​ក្នុង​មួយ​ឆ្នាំ​នឹង​មិន​ទទួល​រង​ការ​ប៉ះពាល់​ពី​ស្ថាន​ការ​ដែល​ទើបតែ​កើតឡើង​ទេ ដូច្នេះ​ប្រព័ន្ធ​ផលិត​ថាមពល​នៅ​តែ​អាច​បន្ត​ដំណើរការ​បាន​។ លោក​បាន​បន្ត​ថា ស្ថាន​ការ​នឹង​ល្អ​ប្រសើរ​ឡើង​ប្រសិនបើ​មិន​មាន​ជម្លោះ​រវាង​ប្រទេស​ដែល​ចូលរួម​។ លោក​បាន​និយាយ​ថា «ក្រសួង​សង្ឃឹមថា​តម្លៃ​ប្រេង​ក្នុង​ទីផ្សារ​លក់រាយ​នឹង​មិន​ទទួល​រង​ការ​ប៉ះពាល់​ទេ​ព្រោះ​តម្លៃ​បាន​ធ្លាក់​ចុះ​មុន​ពេល​ការ​វាយប្រហារ​។» កែសម្រួលដោយ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ