ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មើលចិនស្រវឹងបើកឡាន​…បុកអ្នកជិះ​​ម៉ូតូ​​ទាំងកំរោល​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ​ជនជាតិ​ចិន​​២​នាក់​​ស្រវឹង​ជោកជាំ​ បើករថយន្ត​ម៉ាក់រេងរ៉ូវើរមួយ​គ្រឿង​ បោះពួយ​យ៉ាង​លឿន​ដូច​ហោះ ហើយពេល​​ព្យាយាម​​វ៉ា​​ដោយ​គ្មានខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ក៏ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ចំ​ពីមុខ​ពេញទំហឹង​ បណ្តាលឱ្យ​​បុរស​២​នាក់​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម ហេតុការណ៍កើតឡើង​បង្កឱ្យភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១០​និង​៣០​នាក់​យប់​ថ្ងៃ​ទី​១៤ មិថុនា…

​រាជធានីភ្នំពេញ ៖ ​ជនជាតិ​ចិន​​២​នាក់​​ស្រវឹង​ជោកជាំ​ បើករថយន្ត​ម៉ាក់រេងរ៉ូវើរមួយ​គ្រឿង​ បោះពួយ​យ៉ាង​លឿន​ដូច​ហោះ ហើយពេល​​ព្យាយាម​​វ៉ា​​ដោយ​គ្មានខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ក៏ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ចំ​ពីមុខ​ពេញទំហឹង​ បណ្តាលឱ្យ​​បុរស​២​នាក់​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម ហេតុការណ៍កើតឡើង​បង្កឱ្យភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១០​និង​៣០​នាក់​យប់​ថ្ងៃ​ទី​១៤ មិថុនា ​​ត្រង់​ចំណុច​ប្រឡាយ​ទឹក​ស្អុយ​ក្បែរ​សាលា​មុំ តាម​បណ្ដោយ​ផ្លូវ​១៩៦២ ​​ក្នុងភូមិ​គ្រាំ​ង​អង្គ្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ ។

សេចក្តីរាយការណ៍ឱ្យដឹងថា ជន​រង​គ្រោះ​​ដែល​ស្លាប់​ទាំង​២​នាក់ ​ម្នាក់ជា​អ្នក​បើក​ម៉ូតូ​ ឈ្មោះ​ស្រេង ជាវ ភេទ​​ប្រុស អាយុ​២៤​ឆ្នាំ ជា​​ជាងដែក ស្នាក់​នៅ​កន្លែងធ្វើការ​ម្តុំ​ផ្សារ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​
ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​មាន​ទ្រុង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ និង​ម្នាក់​អង្គុយ​ពី ក្រោយ​ ឈ្មោះ យឹ​ម សំណាង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​ជាងដែក ស្នាក់​នៅ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រីឯ​ខាង​ជន​បង្ក គឺ​​ជា​ជនជាតិ​ចិន ។

តាម​ប្រភព​ឱ្យដឹង​​ថា ​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2HI-078 ដែល​ទើប​ជិះ​មក​ពី​កន្លែងធ្វើការ​នៅ​ផ្តុំ​ផ្សារ​ត្រពាំង​ថ្លឹង​បំរុង​ជិះ​ទៅ​លេង​ផ្ទះ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៩៦២ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​រថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក រ៉េ​ន​រ៉ូ​វើ​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2R-0777 បើកបរ​ដោយ​បុរស​ជា​ជនជាតិ​ចិន​ចំនួន​២​នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ បើក​បញ្ច្រាសទិស​ដៅ​គ្នា និង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​។

ខណៈ​ពេល​ដែល រថយន្ត​បង្ក​បាន​ព្យាយាម​បើក​វ៉ា​ជែង​ខាងឆ្វេង​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក​ក៏​ជ្រុល​ចូល​ផ្លូវ​ម្ខាង​ទៀត​ទៅ​បុក​និង​ម៉ូតូ​ខាងលើ​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​រង​គ្រោះ​ទាំង​ពីរ​នាក់​ហោះ​ចេញពី​ម៉ូតូ​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​បាក់​ក​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​។

ចំណែកឯ​ម៉ូតូ​បាន​ខ្ទាត​ផ្លោង​ចេញ​ពីលើ​ផ្លូវ​ប្រមាណ​១០​ម៉ែត្រ​ទៅ​ទើរ​លើ​គ្រែ​តាម​ចិញ្ចើម​ផ្លូវ​រង​ការ​ខូចខាត​យ៉ាងដំណំ​។ រីឯ​រថយន្ត​បង្ក​រង​ការ​ខូចខាត​ដាច់​កាឡេ​និង​ក្រពឹត​កាង​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង​ទៅ​មុខ​លែង​រួច​។ ភ្លាម​ៗ​ក្រោយ​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​ជនជាតិ​ចិន​ទាំង​ពីរ​នាក់​ខាងលើ​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំងធ្នង់​។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ ក៏​បាន​ចុះ​មក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ និង​រថយន្ត​បង្ក​រួម​ជាមួយ​អ្នកបើកបរ​រថយន្ត​បង្ក​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​និង​ចាត់ការ​ទៅ​តាម​នីតិវិធី​។ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ