ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកមាន​អាកប្បកិរិយា​បែប​ណាខ្លះ ​ពេល​គេង​មមើរ!!!

4 ឆ្នាំ មុន

ការ​គេង​មមើរ មិនសូវ​ជា​ជួប​នោះ​ទេ​ចំពោះ​កុមារ តែ​ជួប​ច្រើន​ចំពោះ​មនុស្ស​ពេញវ័យ​។ វា​អាច​កើត​មាននៅ​ក្នុង​ក្រុម​គ្រួសារ ដូចនេះ ប្រសិនបើ​អ្នក ឬ​ដៃគូរ​របស់​អ្នក គឺជា​អ្នក​គេង​មមើរ នោះ​កូន​របស់​អ្នក​ក៏​ប្រឈម​មុខ​នឹង​បញ្ហា​នេះ​ផង​ដែរ​។ កត្តា​ដទៃ​ទៀត​ដែល​អាច​នាំ​ឲ្យ​មានការ​គេង​មមើរ​រួម​មាន…

ការ​គេង​មមើរ មិនសូវ​ជា​ជួប​នោះ​ទេ​ចំពោះ​កុមារ តែ​ជួប​ច្រើន​ចំពោះ​មនុស្ស​ពេញវ័យ​។ វា​អាច​កើត​មាននៅ​ក្នុង​ក្រុម​គ្រួសារ ដូចនេះ ប្រសិនបើ​អ្នក ឬ​ដៃគូរ​របស់​អ្នក គឺជា​អ្នក​គេង​មមើរ នោះ​កូន​របស់​អ្នក​ក៏​ប្រឈម​មុខ​នឹង​បញ្ហា​នេះ​ផង​ដែរ​។

កត្តា​ដទៃ​ទៀត​ដែល​អាច​នាំ​ឲ្យ​មានការ​គេង​មមើរ​រួម​មាន ៖ គេង​មិន​គ្រប់គ្រាន់ ឬ​អស់កម្លាំង, គេង​មិន​ទៀងទាត់, មាន​ជំងឺ ឬ​មាន​គ្រុនក្តៅ, ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន និង ស្ត្រេ​ស​។

តើ​អ្នកមាន​អាកប្បកិរិយា​បែប​ណាខ្លះ អំឡុង​ពេល​គេង​មមើរ?

ប្រាកដ​ណាស់ ការ​ក្រោក​ចេញពី​គ្រែ និង​ដើរ​ជុំវិញ​អំឡុង​ពេល​គេង​លក់​នោះ គឺជា​រោគ​សញ្ញា​នៃ​ការ​គេង​មមើរ​ជាក់ស្តែង​បំផុត​។ ប៉ុន្តែ​អ្នក​គេង​មមើរ​ក៏​អាច​មាន ៖ គេង​និយាយ, មិន​ងាយ​ក្រោក​ពី​គេង, ឆ្គង​ៗ និង​
មិន​ឆ្លើយ​ទៅ​នឹង​អ្វី​ដែល​គេ​សួរ​។

ភ្នែក​ទាំង​គូ​នឹង​បើក ប៉ុន្តែ ពួក​គេ​មិន​មើលឃើញ​អ្វី​ដូចដែល​ពួក​គេ​បានឃើញ នៅ​ពេល​ក្រោក​ពី​គេង​នោះ​ទេ ហើយ​ជា​រឿយ​ៗ ពួក​គេ​ស្ថិត​នៅ​ក្នុង​បន្ទប់​ផ្សេង ឬ​កន្លែង​ផ្សេង​ៗ​។

ជួនកាល លក្ខខណ្ឌ​ដទៃ​ទៀត​ខាងក្រោម​នេះ អាច​មានការ​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​មមើរ​ផង​ដែរ​ដែល​មាន៖ គេង​មិន​ដកដង្ហើម (​អត់​ដកដង្ហើម​រយៈពេល​ខ្លី អំឡុង​ពេល​គេង​)​, នោម​ដាក់​ខោ និង ភ្ញាក់​ពី​គេង​ស្លន់ស្លោរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ