ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាមឃាត់​ការ​ជិះ​ដំរី​នៅ​អង្គរ បន្ទាប់​ពី​ដំរី​ពីរ​ក្បាល​ស្លា.ប់

4 ឆ្នាំ មុន

ចាប់ពី​ឆ្នាំ​២០២០​ទៅ​នឹង​ពុំ​អនុញ្ញាត​អោយ​មានការ​ជិះ​សត្វ​ដំរី​នៅ​តំបន់​អង្គរវត្ត​ទៀត​ទេ នៅ​ពេល​ដែល​កម្ពុជា​សម្រេចចិត្ត​ដាក់​ការ​ហាមឃាត់ ដោយសារ​តែ​មាន​ដំរី​ស្លាប់ ។ គណ​ក​ម្មា​ការ​ក្រុម​ដំរី​អង្គរ​ត្រូវ​បាន​ដកស្រង​សម្តី​ដោយសារ​ព័ត៌មាន​បរទេស​ដូចដែល​បាន​និយាយ​ថា ចាប់ពី​ដើមឆ្នាំ​២០២០​ទៅ​សមាគម​របស់​យើង​មាន​ផែនការ​បញ្ចប់ ការ​ប្រើ​សត្វ​ដំរី ដើម្បី​ដឹក​អ្នក​ទេសចរណ៍ ។ ប៉ុន្តែ​ពួក​គេ​អាច​ថត…

ចាប់ពី​ឆ្នាំ​២០២០​ទៅ​នឹង​ពុំ​អនុញ្ញាត​អោយ​មានការ​ជិះ​សត្វ​ដំរី​នៅ​តំបន់​អង្គរវត្ត​ទៀត​ទេ នៅ​ពេល​ដែល​កម្ពុជា​សម្រេចចិត្ត​ដាក់​ការ​ហាមឃាត់ ដោយសារ​តែ​មាន​ដំរី​ស្លាប់ ។

គណ​ក​ម្មា​ការ​ក្រុម​ដំរី​អង្គរ​ត្រូវ​បាន​ដកស្រង​សម្តី​ដោយសារ​ព័ត៌មាន​បរទេស​ដូចដែល​បាន​និយាយ​ថា ចាប់ពី​ដើមឆ្នាំ​២០២០​ទៅ​សមាគម​របស់​យើង​មាន​ផែនការ​បញ្ចប់ ការ​ប្រើ​សត្វ​ដំរី ដើម្បី​ដឹក​អ្នក​ទេសចរណ៍ ។ ប៉ុន្តែ​ពួក​គេ​អាច​ថត និង​មើល​សត្វ​ដំរី​បាន​នៅ​មជ្ឈមណ្ឌល​អភិរក្ស និង​បង្កាត់​ពូជ​ដំរី ។

ការ​សម្រេចចិត្ត ដើម្បី​ហាមឃាត់​ការ​ជិះ​សត្វ​ដំរី​បាន​កើត​មាន​បន្ទាប់ ពី​មាន​ដំរី​ពីរ​ក្បាល​បាន​ស្លាប់ ដោយសារ​តែ​អស់កម្លាំង​ពេក ដោយសារ​ការ​ដឹក​អ្នក​ទេសចរណ៍ ។ ដំរី​មួយ​ក្បាល​បាន​ស្លាប់ កាលពី​ឆ្នាំ​២០១៦ និង​មួយ​ក្បាល​ទៀត​នៅ​ពីរ​ឆ្នាំ​ក្រោយមក ។

ការ​ស្លាប់​របស់​ដំរី​ទាំង​ពីរ​នោះ​នាំ​អោយ​មានការ​ដាក់​ញត្តិ​ដែល​ទាក់ទាញ​ការ​យកចិត្តទុកដាក់​ជា​អន្តរជាតិ ដោយ​គ្រាន់តែ​រយៈពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ គេ​អាច​ប្រមូល​ការ​ចុះហត្ថលេខា​បាន​រហូត​ដល់​ជាង​១៤០០០ ។ កម្ពុជា​បាន​ឆ្លើយ​តប​ជា​វិជ្ជមាន​ចំពោះ​ការ​អំពាវនាវ​នោះ ហើយ​ឈាន​ដល់​ការ​ហាមឃាត់​សម្រាប់​ការ​ជិះ​ដំរី​នៅ​តំបន់​អង្គរ ។

ដំរី​ចំនួន​១៤​ក្បាល បច្ចុប្បន្ន​មាននៅ​តំបន់​អង្គរ ហើយ​ដំរី​ទាំងនោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​អភិរក្ស និង​បង្កាត់​ពូជ​ដំរី ។

កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង​មន្ត្រី​ទទួលខុសត្រូវ​បាន​ចំពោះ​រឿង​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ