ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ជំនាញ​ប៉ះ​ម្ចាស់​រវៀស ចុង​ក្រោយ​អស់លក្ខណ៍​ត្រឹម​ស៊ី​ផ្លេ (មានវីដេអូ)

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​គឺជា​មុខសញ្ញាជំនាញខាងលួច​​កាច់​សោ​.​ក​ម៉ូតូ និង​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល​ជាង​១​ឆ្នាំ​ថែម​ទៀត​ពី​បទ​លួច​ម៉ូតូ លុះ​ពេល​ចេញ​មក​វិញ​ជន​នេះ​មិន​ព្រម​រាងចាល និង​មិន​កែខ្លួន ផ្ទុយ​ទៅ​វិញ នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​លួច​ដដែល ដោយ​បាន​លួច​ម៉ូតូ​១​គ្រឿង​របស់​អ្នក​ភូមិ​ជាមួយ​គ្នា​ដែល​បាន​ចត​ទុក​នៅ​មុខ​បន្ទប់​ជួល​មួយ​កន្លែង លុះ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បាន​ហើយ…

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​គឺជា​មុខសញ្ញាជំនាញខាងលួច​​កាច់​សោ​.​ក​ម៉ូតូ និង​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល​ជាង​១​ឆ្នាំ​ថែម​ទៀត​ពី​បទ​លួច​ម៉ូតូ លុះ​ពេល​ចេញ​មក​វិញ​ជន​នេះ​មិន​ព្រម​រាងចាល និង​មិន​កែខ្លួន ផ្ទុយ​ទៅ​វិញ នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​លួច​ដដែល ដោយ​បាន​លួច​ម៉ូតូ​១​គ្រឿង​របស់​អ្នក​ភូមិ​ជាមួយ​គ្នា​ដែល​បាន​ចត​ទុក​នៅ​មុខ​បន្ទប់​ជួល​មួយ​កន្លែង លុះ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បាន​ហើយ តែ​មិន​អាច​រត់​រួច​ឡើយ ក៏​ត្រូវ​ម្ចាស់ដឹងទាន់ និង​ស្រែកឆោឡោ​ផ្អើលដល់​​នគរបាល​រួម​ជាមួយ​ប្រជា​ការពារ​ភូមិ និង​អ្នក​ភូមិ​នាំគ្នា​ចាប់ខ្លួន​បាន រួច​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ជា​ថ្មី​ម្ដងទៀត​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​បន្ទប់​ជួល ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អ​ង្ភ​ស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ​ លេខ កក្កដា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ សព្វថ្ងៃ​ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ដោយ​ជនសង្ស័យ​ម្នាក់​នេះ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១HP-៧២៩០ ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​ភូមិ​ជាមួយ​គ្នា​ម្នាក់​ឈ្មោះ លី រ៉ាន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម្ចាស់​បាន​ចត​ម៉ូតូ​ទុក​នៅ​មុខ​បន្ទប់​ផ្ទះ​ជួល​ដែល​ខ្លួន​ស្នាក់​នៅ ដោយ​បាន​ចាក់សោ​.​ក​យ៉ាង​ត្រឹមត្រូវ​មិន​ហ៊ាន​ធ្វេសប្រហែស​ឡើយ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ដើរ​ចូល​ទៅ​ហូប​បាយ​នៅ​ក្នុង​បន្ទប់​ជួល​នោះ ។ លុះ​ហូប​បាយ​រួច​មិន​បាន​ចេញ​ក្រៅ​បន្ទប់​ទេ គឺ​ជន​រង​គ្រោះ​បាន​អង្គុយ​លេង​ចុច​ទូ​ស័ព្ទ ប៉ុន្តែ​អារម្មណ៍​របស់​ជន​រង​គ្រោះ​បាន​ដិត​ជាប់​នឹង​ម៉ូតូ​រហូត​មិន​ភ្លេចខ្លួន​ឡើយ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​ជនសង្ស័យ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​របស់​ជន​រង​គ្រោះ​បាន​សម្រេច ប៉ុន្តែ​ក្រោយ​ពេល​ជនសង្ស័យ​កាច់​សោ​.​ក​ម៉ូតូ​រួច មិន​អាច​បញ្ឆេះ​ម៉ាស៊ីន​ម៉ូតូ​ជិះ​គេចខ្លួន​ភ្លាម​ៗ​នោះ​ទេ ព្រោះ​ប្រព័ន្ធ​ភ្លើង​ម៉ូតូ​ត្រូវ​បាន​កាត់​ផ្ដាច់​អស់ ដោយសារ​ពេល​កាច់​.​ក​ម៉ូតូ​នោះ​បណ្ដាល​ឲ្យ​ខូច​សោ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​ជនសង្ស័យ​បាន​ប្រើ​ជំនាញ​ដែល​ខ្លួន​ចេះ និង​ធ្លាប់​ធ្វើ​ជា​ច្រើន​ដង​មក​ហើយ​គឺ​បាន​យក​ម្ជុលខ្ទាស់​១​ទៅ​ចាក់​ដោត​ដើម្បី​ត​ចរន្ត​ភ្លើង លុះ​ពេល​ត​បាន​សម្រេច​ហើយ​មិន​បាន​បញ្ឆេះ​ម៉ាស៊ីន​ម៉ូតូ​ភ្លាម​ៗ​នោះ​ទេ គឺ​បាន​ចុច​ស៊ី​ផ្លេ​សាកមើល​សិន ដើម្បី​ឱ្យ​ដឹង​ថា​ប្រព័ន្ធ​ភ្លើង​របស់​ម៉ូតូ​ដំណើរការ​ហើយ​ឬ​នៅ​។ ដោយសារ​ការ​ចុច​ស៊ី​ផ្លេ​ម៉ូតូ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ម្ចាស់​ចាប់អារម្មណ៍​ថា​ជា​ស៊ី​ផ្លេ​ម៉ូតូ​របស់​ខ្លួន ក៏​ស្ទុះ​រត់​ចេញពី​ក្នុង​បន្ទប់​ទៅ​មើល ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​របស់​ខ្លួន​បម្រុង​គេចខ្លួន ។ ទើប​ពេល​នោះ​ម្ចាស់​បាន​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ពើក​រួម​ជាមួយ​ប្រជា​ការពារ​ភូមិ​និង​អ្នក​ភូមិ​ជួយ​ដេញ​ចាប់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង​។

នគរបាល​ខាងលើ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រោយ​ការ​ចាប់ខ្លួន​ជនសង្ស័យ និង​ធ្វើការ​ត្រួតពិនិត្យ​បាន​រក​ឃើញ​មាន​ឧបករណ៍​សម្រាប់​កាច់​សោ​.​ក​ម៉ូតូ​១​កំ​ប្លេ​រដែ​ល​មាន​ច្រើន​មុខ ដាក់​នៅ​ក្នុង​កាបូបស្ពាយ​ចំហៀង​ព​ណ៍​ខ្មៅ​ចំនួន​២ ដែល​បញ្ជាក់​ថា​ជនសង្ស័យ​គឺជា​មុខសញ្ញា​ចាស់​ដែល​មាន​ជំនាញ​ក្នុង​ការ​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​។

វត្ថុ​តាង​ទាំងអស់​ខាងលើ​នេះ​ត្រូវ​បាន​ដកហូត ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​ដកហូត​យក​មក​វិញ​ដែរ បន្ទាប់​មក​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាកសួរ ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន មិនតែប៉ុណ្ណោះ​ខ្លួន​ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​រយៈពេល​ជាង​១​ឆ្នាំ​ផង​ដែរ ដោយសារ​តែ​លួច​ម៉ូតូ​មួយ​គ្រឿង​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​៕ (កែសម្រួលដោយ ៖ ធីតា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ