សម្តេច​តេ​ជោ​អញ្ជើញ​បើក​សន្និសីទ​កំពូល​«​សារព័ត៌មាន​អាស៊ី​» វិស័យ​ព័ត៌មាន​យុគសម័យ​បច្ចេកវិទ្យា​ទំនើប


ខេត្តសៀមរាប ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា​នេះ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​ជា​ផ្លូវការ​នូវ​សន្និសីទ​កំពូល​«​សារព័ត៌មាន​អាស៊ី​» លើក​ទី​១៦ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សុខា ក្នុង​ខេត្តសៀមរាប ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​បាន​ឲ្យ​ដឹង​ថា សន្និសីទ​កំពូល «​សារព័ត៌មាន​អាស៊ី​» លើក​ទី​១៦ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ​ក្រោម​ប្រធានបទ​«​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌី​ជី​ថ​ល​-​អភិវឌ្ឍន៍​ទីផ្សារ​» ។ សន្និសីទ​ថ្ងៃនេះ​នឹង​ជជែក​ពិភាក្សា​ទៅ​បញ្ហា​ប្រឈម​របស់​ស្ថាប័ន​ព័ត៌មាន និង​វិស័យ​ព័ត៌មាន​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ទំនើប​នេះ និង​ការ​ប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​ជាមួយ​បណ្តាញ​សង្គម​នេះ និង​មាន​អ្នកចូលរួម​ជា​ថ្នាក់ដឹកនាំ និង​តំណាង​ស្ថាប័ន​រដ្ឋាភិបាល ស្ថាប័ន​សារព័ត៌មាន ព្រមទាំង​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ប្រមាណ​៥០០​នាក់ មក​ពី​បណ្ដា​ប្រទេស​ជាង​៤០​នៅ​ក្នុង​តំបន់ និង​លើ​ពិភពលោក ។

សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ​នាំមុខ​មួយ​ក្នុង​វិស័យ​សោត​ទស្សន៍​ដែល​ផ្តល់​កាលានុវត្តភាព​ដល់​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន ប្រតិបត្តិការ​សោត​ទស្សន៍ និង​បុគ្គលិក​បម្រើ​ការងារ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ថ្នាក់ដឹកនាំ​វិស័យ​ឧស្សាហកម្ម សកល​វិទ្យាល័យ អ្នក​ស្រាវជ្រាវ អ្នកជំនាញ និង​អ្នក​តាក់តែង​គោលនយោបាយ នៅ​ជុំវិញ​ពិភពលោក ដើម្បី​ជួបជុំ និង​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​គុណភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងអំឡុងពេល​នៃ​បដិវត្តន៍​បច្ចេកវិទ្យា​ទំនើប​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ