ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​តែង​អួតខ្លួន​គោរព​សិទ្ធ ប៉ុន្ដែ​មិន​ទាន់​ធ្វើ​អ្វី​ឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​អះអាង​ថា អតីត​មេដឹកនាំ​គណបក្សប្រឆាំង​លោក សម…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​អះអាង​ថា អតីត​មេដឹកនាំ​គណបក្សប្រឆាំង​លោក សម រ​ង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​ថា ខ្លួន​កំពុង​តែ​គោរ​សិទ្ធិ​មនុស្ស ប៉ុន្ដែ​ខ្លួន​មិន​ទាន់​ធ្វើ​អ្វី ដើម្បី​ជាតិ​ឡើយ​ដូច​ការ​និយាយ​នោះ​ទេ ។ ការ​លើក​ឡើង​សម្ដេច​ក្រឡាហោម ស ខេ​ង បែប​នេះ​ក្រោយ​ពី​លោក​សម រ​ង្ស៊ី បាន​ចោទ​រាជរដ្ឋាភិបាល​ដឹកនាំ​ប្រទេស​សព្វ​ថ្ងៃនេះ​កំពុង​រំលោភសិទ្ធិ​មនុស្ស និង​ធ្វើបាប ប្រជារាស្ត្រ ជាង​នេះ​ធ្វើបាប​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។

ថ្លែង​ក្នុង​ទិវា​ស​ប្តា​ហ៍​ជាតិ សុវត្ថិភាព​ចរាចរណ៍​លើក​ទី​១២ នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ សម្ដេច​ស ខេ​ង បាន​ឲ្យ​ដឹង​ថា កាលណា​ស្រុក​មាន​សង្គ្រាម​ជីវិត​ក៏​មាន​តម្លៃ ប៉ុន្ដែ​ស្រុក​មាន​សន្ដិភាព​ដូច​សព្វ​ថ្ងៃនេះ​កាន់តែ​មាន​តម្លៃបន្ថែម​ទៀត ។ ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​ក៏​បាន​គូសបញ្ជាក់ «​អ្នកខ្លះ​ថា គេ​គោរព​សិទ្ធ​មនុស្ស​ណាស់ ក៏​ប៉ុន្តែ​ជាប់​ស្ដែង​គេ​មិន​ទាន់​បាន​ធ្វើ​អី​នោះ​ទេ គ្រាន់​និយាយ​ទេ ។ អ្នក​ដែល​ធ្វើ​មាន តែ​យើង តែ​ដែល​បាន​ធ្វើ​រឿង​ហ្នឹង​រហូត​ដល់​ប្រជាជន​រស់​សុខ​សប្បាយ​ដល់​ថ្ងៃនេះ​ហើយ​»​។

សម្ដេច​ក្រឡាហោម​ក៏​បាន​គូសបញ្ជាក់​ទៀត «​ប៉ុន្ដែ​មាន​អ្នកខ្លះ​គេ​ថា ឥឡូវ​នឹង​អ្នកដឹង​នាំ​សព្វថ្ងៃ​នឹង​មិន​គោរព​សិទ្ធ​មនុស្ស​ថា ចេះ​តែ​បាន​ហើយ ។ ក៏​ប៉ុន្តែ យើង​មើល​ជម្រៅ​នៃ​បញ្ហា​ដែល​គេ​និយាយ​ថា សិទ្ធិ​មនុស្ស សិទ្ធិ​ជា​មូលដ្ឋាន​ស្អី មាន​សិទ្ធិ​រស់រាន​មានជីវិត អានោះ​សិទ្ធិ​ធំ​បំផុត​» ។

សូម​ជម្រាប​ថា ក្រុមប្រឆាំង​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស​បាន​ចោទប្រកាន់​មក​លើ​រាជរដ្ឋាភិបាល​ថា បាន​កំពុង​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​ដូច​ជា បិទ​សិទ្ធិ​បញ្ចេញមតិ​ជា​សាធារណៈការ​តវ៉ា នឹង​អ្វីមួយ​ដែល​ក្រុម​អ្នកមាន​អំណាច​ធ្វើ​ទៅ​លើ​ប្រជាពលរដ្ឋ​ក្នុង​នោះ​មាន​បញ្ហា​ដីធ្លី​ជាដើម ។ ជាង​នេះ​ក្រុមប្រឆាំង​ក៏​បាន​លើក​ឡើង​ថា កម្ពុជា​បាត់បង់​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​រលំ​រំលាយ​អស់ហើយ ។ ទោះជា​យ៉ាងណា​ក្តី​លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បើក​នៅ​កម្ពុជា​បាត់បង់​សិទ្ធ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ពិតមែន នោះ​សង្គម​កម្ពុជា​ប្រាកដជា​រំជើបរំជួល និង​អ​ស្ថិរភាព​ច្របូកច្របល់​ជា​មិន​ខាន ។ តែ​ការ​ជាក់ស្តែង​កម្ពុជា​មាន​សន្តិភាព​ពេញលេញ និង​ស្ថេ​រ​ភាព​នយោបាយ​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ