ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​វត្ត​វិធីទាំង៦នេះ ជំងឺ​​ផ្តាសាយ​​មិន​អាច​ជ្រៀត​ចូល​ខ្លួនអ្នក​បាន​ឡើយ​

4 ឆ្នាំ មុន

ប្រសិនជា​អ្នក​មិន​ចង់​នៅ​ជិត​មនុស្ស​ដែល​ផ្តាសាយ ហើយ​ឆ្លង​ជំងឺ​មួយ​នេះ អ្នក​អាច​អនុវត្ត​តាម​វិធី​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ១-អ្នក​គួរតែ​កុំ​នៅ​ជិត​បុគ្គល​ដែល​ផ្តាសាយ ព្រោះ​មេរោគ​ផ្តាសាយ​នេះ​ងាយ​ឆ្លង​ខ្លាំង​ណាស់ ដោយ​ភាយ​តាម​ខ្យល់ ចូល​មក​ក្នុង​រាង​កាយ​អ្នក​។ ដូចនេះ ប្រសិនជា​អាច…

ប្រសិនជា​អ្នក​មិន​ចង់​នៅ​ជិត​មនុស្ស​ដែល​ផ្តាសាយ ហើយ​ឆ្លង​ជំងឺ​មួយ​នេះ អ្នក​អាច​អនុវត្ត​តាម​វិធី​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​គួរតែ​កុំ​នៅ​ជិត​បុគ្គល​ដែល​ផ្តាសាយ ព្រោះ​មេរោគ​ផ្តាសាយ​នេះ​ងាយ​ឆ្លង​ខ្លាំង​ណាស់ ដោយ​ភាយ​តាម​ខ្យល់ ចូល​មក​ក្នុង​រាង​កាយ​អ្នក​។ ដូចនេះ ប្រសិនជា​អាច អ្នក​គួរតែ​ពាក់​ម៉ាស ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​មួយ​នេះ​។

២-អ្នក​គួរតែ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ព្រោះ​ការ​ហាត់ប្រាណ​ទាំងនេះ អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​អ្នក​រឹង​មាំ​។ ដូចនេះ អ្នក​នឹង​មិន​ងាយ​ឆ្លង​ជំងឺ​ផ្តាសាយ​ពី​អ្នក​ដទៃ​ឡើយ​។

៣-មិន​ថា​អ្នក​ប៉ះ​របស់​អ្វី​រួច​ទេ អ្នក​គួរតែ​លាងដៃ​ដោយ​ប្រើ​សាប៊ូ​ជា​និច្ច ព្រោះ​មេរោគ​អាច​ស្ថិត​លើ​របស់​ដែល​អ្នក​ប៉ះ​ទាំងនោះ​។ ដូចនេះ បើ​អ្នករក្សា​អនាម័យ​ក្នុង​ខ្លួន អ្នក​នឹង​មិន​ងាយ​ឆ្លង​ជំងឺ​ផ្តាសាយ​នេះ​ឡើយ។

៤-អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​ទឹក​នេះ អាច​ជួយ​រាង​កាយ​បញ្ចេញ​ជាតិពុល​ចេញ​មក​ក្រៅ​បាន​អស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​មេរោគ​ផ្តាសាយ​មិន​ងាយ​ឆ្លង​ចូល​មក​ក្នុង​រាង​កាយ​អ្នក​នោះ​ទេ​។

៥-អ្នក​គួរតែ​គេង​ឲ្យ​បាន​គ្រប់​ម៉ោង ព្រោះ​បើ​អ្នក​សម្រាក​មិន​គ្រប់ ជំងឺ​អ្វី​ក៏​អាច​ចូល​មក​ដែរ​។ ដូចនេះ នៅ​ពេល​ដែល​អ្នក​គេង​គ្រប់​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ប្រព័ន្ធ​ការពារ​រាង​កាយ​អ្នក​នឹង​រឹង​មាំ ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ផ្តាសាយ​ឡើយ​។

៦-អ្នក​គួរតែ​បើក​បង្អួច​ឲ្យ​ខ្យល់​ចេញចូល​ខ្លះ ទើប​មេរោគ​ទាំងនោះ​អាច​ភាយ​ចេញ​ក្រៅ​បាន​។ ដូចនេះ អ្នក​នឹង​អាច​ចៀស​ពី​ជំងឺ​ផ្តាសាយ​បាន​យ៉ាង​ងាយ​បំផុត​។ អ្នក​អាច​សាកល្បង​តាម​វិធី​ទាំងឡាយ​ខាងលើ ដើម្បី​ទប់ទល់​នឹង​ជំងឺ​ផ្តាសាយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ