បើ​ស្បែក​ស្ងួត​លោក​អ្នក​គួរ​ញ៉ាំ​អាហារ​មួយ​ចំនួន​នេះ


ការ​លាប​ក្រែ​ម​ផ្តល់​សំណើម​ដល់​ស្បែក​ជា​ទៀងទាត់​មិន​អាច​បំបាត់​ភាព​ស្ងួត​របស់​ស្បែក​មែន​ទេ? រឿង​នេះ​ប្រហែលជា​អ្នក​ត្រូវ​គិតគូ​ឡើង​វិញ​អំពី​ការ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​វិញ ។ ក្រៅពី​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ជា​រៀងរាល់ថ្ងៃ អ្នកជំនាញ​បាន​ណែនាំ​ថា យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​អាហារ​ទាំងឡាយ​ណា​ដែល​អាច​ជំរុញ​ដល់​ការ​បង្គ្រប់​ជាតិ​ទឹក​ដល់​ស្បែក​ដូច​ជា ៖

១-ត្រី​សម្បូរ​ខ្លាញ់ ៖ ត្រី​សាល​ម៉ុង ធូ​ណា ឬ​សា​ឌី​ន សុទ្ធតែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា ត្រី​សម្បូរ​ជាតិ​ខ្លាញ់ ហើយ​ក៏​ជា​ខ្លាញ់​ល្អ​ចំពោះ​សុខភាព​ដែរ ។ វា​មិន​ត្រឹមតែ​ល្អ​ចំពោះ​សុខភាព​បេះដូង​ទេ តែ​ក៏​ល្អ​ចំពោះ​ស្បែក​ដែរ ដោយសារ​តែ​វា​ជួយ​ជម្រុញ​ដល់​ការ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន ។

២-គ្រាប់​ផ្លែ​ឈើ ៖ បើសិនជា​អ្នកជា​មនុស្ស​ញ៉ាំ​អាហារ​បួស ហើយ​មិន​អាច​ញ៉ាំ​ត្រី​បាន​ទេ កុំ​បារម្ភ​អី ។ អ្នក​អាច​មាន​របស់​ជំនួស​បាន នោះ​គឺ​គ្រាប់​ផ្លែ​ឈើ ដូច​ជា ផ្លែ​អាល​ម៉ុ​ន សណ្តែកដី ឬ​គ្រាប់ស្វាយចន្ទី​ជាដើម ។

៣- ផ្លែ​ប័​៊​រ ៖ អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​និយាយ​ថា អ្នក​ដែល​ចូល​ចិត្ត​ថែរក្សា​សម្រស់​ខ្លួន គួរតែ​រីករាយ​នឹង​ការ​ញ៉ាំ​ផ្លែ​ប័​៊​រ​ជា​ប្រចាំ​ហើយ ។ រឿង​ពិត​នោះ​គឺថា ផ្លែ​ប័​៊​រ​ផ្ទុក​ទោ​ដោយ​ខ្លាញ់​ផ្តល់​សុខភាព​ល្អ ។ ក្រៅពី​នេះ ផ្លែ​ប័​៊​រ​ក៏​មាន​វីតាមីន E ដែល​ស្បែក​ត្រូវការ​ដើម្បី​ថែរក្សា​ឲ្យ​មាន​សុខភាព​ល្អ ស្រស់​ស្អាត និង​ក្មេង​ជាង​វ័យ ។

៤-ប្រេង​អូ​លីវ ៖ និយាយ​ដល់​វិ​តា​មីន E នោះ​គឺថា អ្នក​អាច​ទទួល​បាន​វា​យ៉ាងច្រើន​ពី​ប្រេង​អូ​លីវ​ដែរ​។ ដូច្នេះ​កុំ​សំចៃ​ដៃ​ក្នុង​ការ​ប្រើប្រាស់​ប្រេង​អូ​លីវ​ដើម្បី​ទទួលទាន​អី ។ ប្រេង​អូ​លីវ​ក៏​ល្អ​ក្នុង​ការ​ថែរក្សា​ស្បែក​ពី​ការ​ស្ងួត និង​រំលាយ​កំណក​ឈាម​ចេញពី​សរសៃឈាម​អាកទែរ​ផង​ដែរ ។

៥-ត្រសក់ ៖ បើសិនជា​អ្នក​ងាយ​នឹង​ជួប​បញ្ហា​ស្ងួត​ស្បែក​មែន​នោះ យក​ល្អ​គួរតែ​ញ៉ាំ​ត្រសក់​ជា​ទៀងទាត់​ហើយ ។ នេះ​ដោយសារ​តែ វា​ផ្ទុក​ទៅ​ដោយ​ជាតិ​ទឹក​ច្រើន​។ ក្រៅពី​នេះ វា​ក៏​សម្បូរ​វីតាមីន C សម្រាប់​ជំនួយ​ដល់​ការ​ផលិត​កូ​ឡា​ជែ​ន​សម្រាប់​ស្បែក​ផង​ដែរ ។

៦-ប្រេងដូង ៖ តើ​អ្នកមាន​ឆ្ងល់​ទេ​ថា ផលិតផល​ថែរក្សា​សម្រស់​ភាគច្រើន​និយាយ​ថា​អាច​បំបាត់​ភាព​ស្ងួត​របស់​ស្បែក​បាន នេះ​ដោយសារ​តែ​វា​ផ្ទុក​ទៅ​ដោយ​ជាតិ​ប្រេងដូង ។ ប្រេង​ធម្មជាតិ​មួយ​នេះ​ល្អ​បំផុត​សម្រាប់​ផ្តល់​ការ​បង្គ្រប់​ជាតិ​ទឹក​ដល់​ស្បែក​យ៉ាង​ខ្លាំង​។ មិន​ខ្វល់​ថា​អ្នក​ប្រើ​វា​ដោយ​ការ​លាប ឬ​ញ៉ាំ​ទេ វា​សុទ្ធតែ​អាច​ជួយ​បំបាត់​ភាព​ស្ងួត​របស់​ស្បែក​បាន​ទាំងអស់ ។

៧-ទឹកដោះគោ ៖ ការ​ញ៉ាំ​ទឹកដោះគោ​ក្តៅ​ឧណ្ហ​ៗ​មួយ​កែវ​នៅ​ពេល​គេង​អាច​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល​បាន​។ តើ​អ្នកមាន​ដឹង​ទេ​ថា ទឹកដោះគោ​ក៏​អាច​ផ្តល់​សំណើម​ដល់​ស្បែក​បាន​ដែរ ។ ដូច្នេះ​ដើម្បី​ស្បែក​មាន​សំណើម គួរតែ​ព្យាយាម​បញ្ចូល​ទឹកដោះគោ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ផង (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ