មានការងារសុចរិតច្រើនណាស់ដែលយើងត្រូវធ្វើ ត្រូវសន្សំតាមដួងចិត្ត ត្រូវអប់រំស្មារតីឱ្យធ្លាក់ក្នុងអំពើល្អរាល់ថ្ងៃដោយគ្មានពេលសម្រាកឡើយ ។ បើមិនដូច្នោះទេមនុស្សពួកខ្លះពេលទំនេរមិនគិតសន្សំបុណ្យកុសលទេបែរជាទៅអង្គុយនិយាយដើមគេដោយប្រការផ្សេងៗ ពិតជាមិនល្អឡើយ ។
តាមពិតទៅការងារអាក្រក់មានច្រើនណាស់ ដែលអ្នកធ្វើហើយតែមិនបានគិតថា វាជាអំពើបាបនោះ ឧទាហរណ៍ដូចជា ការមានចិត្តបៀតបៀនគេ ឈ្នានីសគេ និយាយដើមគេ ច្រណែនគេ ព្យាបាទគេ ខឹងគេ តូចចិត្តនឹងគេ អំពើទាំងអស់នេះមានមនុស្សជាច្រើន ពេលទំនេរក៏ទៅអង្គុយនិយាយពីនេះខ្លះ ពីនោះខ្លះ អ្នកនេះមិនល្អយ៉ាងនេះ អ្នកនោះអាក្រក់យ៉ាងនោះជាដើម សុទ្ធតែជាការងារអាក្រក់មួយ ទម្លាប់មិនថ្លៃថ្នូរ តែបុគ្គលមិនបានគិតថាវាជាអំពើបាបទេ ព្រោះគេគិតថាមិនបានទៅធ្វើផ្ទាល់ដៃ ឬទៅសម្លាប់គេ ។
តាមពិតទៅអំពើបាបមិនមែនទាល់តែអ្នកទៅសម្លាប់ជីវិតគេនោះទេ មិនបានសម្លាប់គេក៏មានបាបដូចគ្នាដែរ ឱ្យតែយើងមានគំនិតមិនល្អហ្នឹងហើយជាបាប ។
ចែករំលែកព័តមាននេះ