ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ឃើញ​មិន​ប្រក្រតី​គួរ​ឲ្យ​សង្ស័យ​…​ចុង​ក្រោយ​សារភាព​ទឹកភ្នែក

4 ឆ្នាំ មុន

ខេត្តតាកែវ ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​ត្រាំកក់​ធ្វើការ​ឃាត់ខ្លួន​ជាមួយ និង​វត្ថុ​តាង​ក្រោយ​ពី​ពលរដ្ឋ​រាយការណ៍​ថា ជនសង្ស័យ​បាន​យក​ម៉ូតូ​មក​លក់​មាន​ភាព​មិន​ប្រក្រតី​គួរ​ឲ្យ​សង្ស័យ ។ ការ​ចាប់​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​១៧​និង​២០​នាទី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ត្រពាំង​ស្រ​ង៉ែ…

ខេត្តតាកែវ ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​ត្រាំកក់​ធ្វើការ​ឃាត់ខ្លួន​ជាមួយ និង​វត្ថុ​តាង​ក្រោយ​ពី​ពលរដ្ឋ​រាយការណ៍​ថា ជនសង្ស័យ​បាន​យក​ម៉ូតូ​មក​លក់​មាន​ភាព​មិន​ប្រក្រតី​គួរ​ឲ្យ​សង្ស័យ ។ ការ​ចាប់​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​១៧​និង​២០​នាទី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ត្រពាំង​ស្រ​ង៉ែ ឃុំ​ឧត្តម​សូ​រិ​យា ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

នគរបាល​ស្រុក​ត្រាំកក់​បាន​ប្រាប់​ថា មុន​ឈាន​ដល់​ការ​ចាប់ខ្លួន គឺ​មាន​ប្រជាពលរដ្ឋ​បាន​រា​ការណ៍​ថា មាន​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​មានឈ្មោះ រិ​ន ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រៃធំ ក្រុងភ្នំពេញ និង​ឈ្មោះ ម៉េ​ត ណ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ប្រការ ក្រុងភ្នំពេញ បាន​យក​ម៉ូតូ​០១​គ្រឿង ដែល​គួរ​ឲ្យ​សង្ស័យ​ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ មក​លក់​ឲ្យ​ប្រជាពលរដ្ឋ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​ស្រុក​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​យក​មក​សាកសួរ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា កាលពី​ថ្ងៃ​ទី​០៨ មិថុនា ឆ្នាំ​២០១៩ ម៉ោង​៨​និង​៣០​នាទី ខ្លួន​បាន​ប្រើ​ល្បិច​ខ្ចី​ម៉ូតូ​ពី​ជន​រង​គ្រោះ​ថា ទៅ​ទិញ​ស្រា​បៀរ​យក​មក​ហូប រួច​ក៏​ជិះ​ម៉ូតូ​គេចខ្លួន លុះដល់​ថ្ងៃ​ចាប់ខ្លួន ពួក​គេ​បាន​យក​ម៉ូតូ​មក​លក់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ស្រ​ង៉ែ ឃុំ​ឧត្តម​សូ​រិ​យា ស្រុក​ត្រាំកក់ ក៏​ត្រូវ​អស់លក្ខណ៍​តែ​ម្តង​ទៅ ។

លោក​យ៉ុ​ង ញ៉ី​វ នាយការិយាល័យ​ព្រហ្ម​កំរិត​ធ្ងន់​ខេត្ត​បានអោយ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​លា​សា​ដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​ច្បាប់ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ