ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វិធី​មួយ​ចំនួន​ដើម្បី​ការពារ​កុំឱ្យ​កើតមុន

4 ឆ្នាំ មុន

នៅ​ពេល​ដែល​ឃើញ​មុខ​មាន​មុន​ម្តង​ៗ នារី​ជា​ច្រើន​តែងតែ​មិន​សប្បាយចិត្ត​ឡើយ ព្រោះ​វា​ធ្វើ​ឱ្យ​សម្រស់​របស់​គេ​ធ្លាក់​ចុះ​ជា​លំដាប់ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​មួយ​ចំនួន​ដើម្បី​ការពារ​កុំឱ្យ​កើត​មុន ៖ ១-អ្នក​មិន​ត្រូវ​តែងតែ​ប្រើ​ដៃ​របស់​អ្នក​ទៅ​ប៉ះ​មុខ​អ្នក​ឡើយ ព្រោះ​នៅ​លើ​ដៃ​មាន​មេរោគ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឱ្យ​មុខ​អ្នក​កើត​មុន​។ ២- នៅ​ពេល​ដែល​អ្នក​ប្រលែង​លេង​ជាមួយ​មិត្តភក្តិ អ្នក​មិន​ត្រូវ​ឱ្យ​មិត្ត​អ្នក​យកដៃ​គេ​មក​ប៉ះពាល់​មុខ​អ្នក​ឡើយ…

នៅ​ពេល​ដែល​ឃើញ​មុខ​មាន​មុន​ម្តង​ៗ នារី​ជា​ច្រើន​តែងតែ​មិន​សប្បាយចិត្ត​ឡើយ ព្រោះ​វា​ធ្វើ​ឱ្យ​សម្រស់​របស់​គេ​ធ្លាក់​ចុះ​ជា​លំដាប់ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​មួយ​ចំនួន​ដើម្បី​ការពារ​កុំឱ្យ​កើត​មុន ៖

១-អ្នក​មិន​ត្រូវ​តែងតែ​ប្រើ​ដៃ​របស់​អ្នក​ទៅ​ប៉ះ​មុខ​អ្នក​ឡើយ ព្រោះ​នៅ​លើ​ដៃ​មាន​មេរោគ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឱ្យ​មុខ​អ្នក​កើត​មុន​។

២- នៅ​ពេល​ដែល​អ្នក​ប្រលែង​លេង​ជាមួយ​មិត្តភក្តិ អ្នក​មិន​ត្រូវ​ឱ្យ​មិត្ត​អ្នក​យកដៃ​គេ​មក​ប៉ះពាល់​មុខ​អ្នក​ឡើយ ជា​ពិសេស​នៅ​ក្នុង​ពិធី​ខួបកំណើត ដោយ​យកនំ​មក​ប៉ះ​មុខ​។

៣-នៅ​ពេល​ដែល​អ្នក​ចេញ​ទៅ​ក្រៅ អ្នក​ត្រូវ​តែ​ពាក់​ម៉ាស់​ឱ្យ​ជាប់ ព្រោះ​បើ​អ្នក​មិន​ពាក់​ធូលី​ជា​ច្រើន​នឹងរ​ត់ម​កលើ​មុខ​អ្នក នោះ​វា​ងាយ​កើត​មុន​ខ្លាំង​ណាស់​។

៤-ក្រោយ​ពេល​ដែល​ត្រឡប់​មក​ផ្ទះ​វិញ អ្នក​ត្រូវ​តែ​លុបមុខ​ឱ្យ​ស្អាត​ដើម្បី​ជម្រះ​ធូលី​លើ​មុខ​ចេញ​ឱ្យ​អស់​។

៥-មុន​ពេល​ដែល​អ្នក​ប្រើ​Form លាងមុខ​ផ្សេង​ៗ អ្នក​ត្រូវ​តែ​ប្រយ័ត្ន ព្រោះ​ផលិតផល​ខ្លះ​វា​អាច​នឹង​មិន​សាក​សម​នឹង​ស្បែក​អ្នក ជា​ហេតុ​ធ្វើ​ឱ្យ​មុខ​អ្នក​ងាយ​កើត​មុន​ខ្លាំង​ណាស់​។

៦-ម្សៅលាបមុខ​ក៏​អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ដែរ ព្រោះ​បើ​លាប​ខុស វា​នឹង​បំផ្លាញ​ស្បែក​មុខ​អ្នក​យ៉ាង​ងាយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)