ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​ទិញ​អេ​ត​ចាយ​សុខ​ៗ​ស្រាប់តែ​បែកគំនិត ចុង​ក្រោយ​ឃើញ​ផ្ទាល់​ភ្នែក

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ដើរ​ទិញ​អេ​ត​ចាយ​សុខ​ៗ​បែកគំនិត​បាន​ធ្វើ​សកម្មភាព​យក​កន្ត្រៃ​កាត់​ដែក​កាត់​មេសោ​គាស់​បូរ​តិច (​មិន​ទាន់​ធ្វើ​រួច​) មួយ​កន្លែង​យក​ទ្រព្យសម្បត្តិ នៅ​ក្នុង​ក្រុង​សៀមរាប ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ឃើញ​ទាន់​ ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ដែល​ហេតុការណ៍​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៨…

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ដើរ​ទិញ​អេ​ត​ចាយ​សុខ​ៗ​បែកគំនិត​បាន​ធ្វើ​សកម្មភាព​យក​កន្ត្រៃ​កាត់​ដែក​កាត់​មេសោ​គាស់​បូរ​តិច (​មិន​ទាន់​ធ្វើ​រួច​) មួយ​កន្លែង​យក​ទ្រព្យសម្បត្តិ នៅ​ក្នុង​ក្រុង​សៀមរាប ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ឃើញ​ទាន់​ ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ដែល​ហេតុការណ៍​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា​នេះ ស្ថិត​នៅ​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រងទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​មានឈ្មោះ អុ​ន រ៉ា​ម៉ា​ញ ហៅ​ត្រេ​ន ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ មុខរបរ​ដើរ​ទិញ​អេ​ត​ចាយ រស់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ហែម ពិសី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​វិស្វករ មាន​ទីលំនៅ​ភូមិ​ទ្រា​មួយ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ។

លោក​បាន​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​០១​និង​០០​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែមិថុនា​នេះ មាន​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​គាស់​ទម្លុះ​ទម្លាយ​បង្ក​ឡើង​ដោយ​ជនសង្ស័យ ឈ្មោះ អុ​ន រ៉ា​ម៉ា​ញ ហៅ​ត្រេ​ន ភេទ​ប្រុស បាន​ធ្វើ​សកម្មភាព​យក​កន្ត្រៃ​កាត់​ដែក កាត់​មេសោ​បូរ​តិច (​សណ្ឋាគារ​ខ្នាត​តូច​) ដែល​មិន​ទាន់​ធ្វើ​រួច​មួយ​កន្លែង មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ហែម ពិសី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​វិស្វករ មាន​ទីលំនៅ​ភូមិ​ទ្រា​មួយ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ រាជធានី​ភ្នំពេញ ។ បច្ចុប្បន្ន​រស់នៅ​ភូមិ ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ដែល​បាន​ចាក់សោ​ផ្ទះ​ទុក​ចោល​ក្នុង​ពេល​ធ្វើ​សកម្មភាព​នោះ​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​យើង​ធ្វើការ​ឃាត់ខ្លួន​យក​មក​ធ្វើការ​សាកសួរ​នៅ​ការិយាល័យ​ជំនាញ​តែ​ម្តង ។

ក្រោយ​សួរនាំ​រួច​ជនសង្ស័យ​ឈ្មោះ អុ​ន រ៉ា​ម៉ា​ញ ហៅ​ត្រេ​ន បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព ដូច​ករណី​ខាងលើ​នេះ​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ