តូណូ រំភើបខ្លាំង ក្រោយទទួលតំណែងលំដាប់អាស៊ីប៉ាស៊ីហ្វិក
ថៃ ៖ សន្និបាតមហាសមុទ្ររបស់អង្គការសហប្រជាជាតិ (UN Ocean Conference) បានតែងតាំង លោក Tono Phakin…
ថៃ ៖ សន្និបាតមហាសមុទ្ររបស់អង្គការសហប្រជាជាតិ (UN Ocean Conference) បានតែងតាំង លោក Tono Phakin…
ថៃ ៖ សន្និបាតមហាសមុទ្ររបស់អង្គការសហប្រជាជាតិ (UN Ocean Conference) បានតែងតាំង លោក Tono Phakin ឱ្យធ្វើជាទូតនៃមហាសមុទ្រប្រកបដោយចីរភាព របស់តំបន់អាស៊ីប៉ាស៊ិហ្វិក (Sustainable Ocean Ambassador) ក្នុងទិវាបរិស្ថានពិភពលោក និងទិវាមហាសមុទ្រពិភពលោក បន្ទាប់ពីតារាចម្រៀងនិងជាតារាសម្ដែង វ័យ៣២ឆ្នាំរូបនេះ បានលះបង់ដើម្បីអនុរក្សបរិស្ថាន ការពារទន្លេ និងធម្មជាតិជាបន្តបន្ទាប់ ។
លោក តូណូ បានទទួលរង្វាន់ពីលោក លិលៀណា អនុវ៉ាស៊ីជេខប (តំណាងពៅអង្គការសហ
ប្រជាជាតិអឺរ៉ុប) ។ លោកតូណូ សប្បាយចិត្តខ្លាំង ហើយបានផុសរូប និងសារតាមអ៊ិនស្តាក្រាមថា៖ “ខ្ញុំមិនបានត្រៀម Speech ឬប្រយោគល្អៗមកនិយាយអីទេនៅថ្ងៃនេះ ខ្ញុំនិងក្រុម សុំប្រើការរួមគ្នាធ្វើកិច្ចការ ជំនួសឱ្យពាក្យពេជន៍របស់ខ្ញុំ ចាប់ពីពេលនេះទៅ ព្រោះយើងយល់ថាមានតែការធ្វើកិច្ចការទាំងនោះទេ ដែលនឹងអាចផ្លាស់ប្ដូរពិភពលោកបាន ។ អរគុណដល់លោក លិលៀណា ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានកិត្តិយស និងអរគុណខ្លាំងណាស់សម្រាប់តំណែង និងរង្វាន់នេះ ដែលជាកម្លាំងចិត្តល្អបំផុតក្នុងការធ្វើការរបស់ពួកយើង» ៕
ប្រភព៖ tvpoolonline , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ