ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើសិន​ខាន​លាប​ឡេ​ការពារ​កម្តៅថ្ងៃ ដឹង​ទេ នឹង​មាន​អ្វី​កើតឡើង​​​ពេល​ចេញ​​ក្រៅ​

4 ឆ្នាំ មុន

បើសិន​អ្នកជា​មនុស្ស​ដែល​យកចិត្តទុកដាក់​ចំពោះ​សុខភាព នោះ​អ្នក​ត្រូវ​តែ​ឆ្លៀតពេល​លាប​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​នៅ​លើ​រាង​កាយ ជា​ពិសេស​មុន​ពេល​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ​ហើយ​។ អ្នក​ប្រហែលជា​ដឹង​ហើយ​ថា ព្រះអាទិត្យ​ជា​ប្រភព​នៃ​វីតាមីន D ដែល​ជា​ជីវជាតិ​ដ៏​សំខាន់​សម្រាប់​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ អារម្មណ៍ និង​បន្ថយ​ការ​កើត​ជំងឺ​ពុក​ឆ្អឹង និង​មហារីក​។…

បើសិន​អ្នកជា​មនុស្ស​ដែល​យកចិត្តទុកដាក់​ចំពោះ​សុខភាព នោះ​អ្នក​ត្រូវ​តែ​ឆ្លៀតពេល​លាប​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​នៅ​លើ​រាង​កាយ ជា​ពិសេស​មុន​ពេល​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ​ហើយ​។ អ្នក​ប្រហែលជា​ដឹង​ហើយ​ថា ព្រះអាទិត្យ​ជា​ប្រភព​នៃ​វីតាមីន D ដែល​ជា​ជីវជាតិ​ដ៏​សំខាន់​សម្រាប់​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ អារម្មណ៍ និង​បន្ថយ​ការ​កើត​ជំងឺ​ពុក​ឆ្អឹង និង​មហារីក​។

ដើម្បី​ទទួល​បាន​វីតាមីន D គ្រប់គ្រាន់ អ្នក​ត្រូវ​តែ​ឲ្យ​ស្បែក​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ដោយ​ផ្ទាល់​ពី ១០​ទៅ ១៥​នាទី​មុន​ពេល​ម៉ោង ១០​ព្រឹក និង​ក្រោយ​ម៉ោង ៤​រសៀល​។​ដូច្នេះ​ក្រៅពី​ម៉ោង​ខាងលើ អ្នក​ត្រូវ​តែ​ប្រាកដ​ថា ស្បែក​ត្រូវ​បាន​លាប​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​រួច​ហើយ ប៉ុន្តែ​បើសិនជា​អ្នក​មិន​បាន​លាប​ទេ អ្នក​អាច​ប្រឈម​នឹង​បញ្ហា​ដូច​ខាងក្រោម​៖

១-ស្បែក​ដែល​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​នឹង​ទៅ​ជា​ខ្មៅ ឬ​ក្រហម ៖ ស្បែក​អ្នក​ទំនងជា​ងាយ​នឹង​ប្រែ​ទៅ​ជា​ខ្មៅ​ខ្លាំង ជា​ពិសេស​តំបន់​ដែល​មិន​មាន​សម្លៀក​បំពាក់​គ្រប​នៅ​ពេល​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ខ្លាំង​។ នេះ​ហើយ​ជា​ហេតុផល​ដែល​អ្នក​គួរតែ​លាប​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​មុន​ពេល​ចេញពីផ្ទះ​។

២-មាន​ស្នាម​អ៊ុ​ច​ៗ​លើ​ស្បែក ៖ រឿង​នេះ​ជា​ទុក្ខ​កង្វល​ជាងគេ​របស់​ស្ត្រី​គ្រប់​រូប​។ លើ​លោក​នេះ មិន​មាន​ស្ត្រី​ណា​ចង់​មាន​ស្នាម​អ៊ុ​ច​ៗ​លើ​ស្បែក​ដោយសារ​តែ​ពន្លឺព្រះអាទិត្យ​ឡើយ​។ ស្នាម​អ៊ុ​ច​ៗ​លើ​ស្បែក​នេះ​អាច​ធំ​ទៅ​ៗ និង​ខ្មៅ​ៗ ហើយ​វា​កើត​ឡើងជា​ញឹក​ញ៉ាប់​លើ​អ្នក​អាយុ​ចាប់ពី ៣០​ឆ្នាំ​ឡើង​ទៅ​។

៣-ងាយ​នឹង​ឃើញ​ស្នាំ​ជ្រីវជ្រួញ ៖ តើ​អ្នកមាន​ដឹង​ទេ​ថា ពន្លឺព្រះអាទិត្យ​អាច​បំផ្លាញ​កូ​ឡា​ជែ​ន​របស់​ស្បែក​បាន​។ កូ​ឡា​ជែ​ន​គឺជា​រចនាសម្ព័ន្ធ​របស់​ប្រូតេអ៊ីន​មួយ​ប្រភេទ​ដែល​ជួយ​ឲ្យ​ស្បែ​គ​ណែន​។ យ៉ាងណាមិញ ការ​ដែល​មិន​មាន​កូ​ឡា​ជែ​ន​គ្រប់គ្រាន់ អាច​ធ្វើ​ឲ្យ​ស្បែក​ទៅ​ជា​ធូ និង​យៀ​បាន ដូច្នេះ​វា​ក៏​នាំ​ឲ្យ​មាន​ភាព​ជ្រីវជ្រួញ​ផង​ដែរ​។

៤-ប្រឈម​ខ្លាំង​នឹង​មហារីក​ស្បែក ៖ ទោះបីជា​មេឃ​មិន​បើក​ថ្ងៃ​ក៏​ដោយ អ្នក​ក៏​ត្រូវ​តែ​លាប​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​ដែរ​។ នេះ​ដោយសារ​តែ​កាំរស្មី​យូ​វី​ដែល​ធ្វើ​ឲ្យ​កើត​មហារីក​ស្បែក​នោះ នៅ​តែ​អាច​ចាំ​ទម្លុះ​ពពក​ដែល​កំពុង​តែ​បាំង​ថ្ងៃ​ដែរ​។

៥-ស្បែក​អ្នក​កាន់តែ​ខ្មៅ​ទៅ​ៗ ៖ តើ​អ្នក​កំពុង​តែ​មាន​គម្រោង​ទៅ​ឲ្យ​គេ​បាញ់​កាំរស្មី​ឡា​ហ្ស៊ែ​ដើម្បី​ជម្រុះ​រោម​មែន​ទេ? បើអុីចឹង​មែន ចូរ​ប្រាកដ​ថា អ្នក​ចាប់ផ្តើម​ប្រើប្រាស់​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ ៤ ទៅ​៦​ស​ប្តា​ហ៍​មុន​ពេល​ចូល​ឲ្យ​ពេទ្យ​បាញ់​កាំរស្មី​។ ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​ការពារ​ស្បែក​កុំ​ឲ្យ​ខ្មៅ​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ​៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ