ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់បាន​ក្បាលពោះ​រាបស្មើ​ស្អាត​ដូច​តួកុន​ស្អាត​ទេ អាហារ​ទាំងនេះ​ជួយ​បាន

4 ឆ្នាំ មុន

ការ​ដែល​បំបាត់​ខ្លាញ់​ដ៏​ច្រើន​ក្នុង​ខ្លួន​មិនមែន​ជា​រឿង​ដែល​ងាយស្រួល​ដូច​ការ​និយាយ​ឡើយ ជា​ពិសេស​ខ្លាញ់​ដែល​មាន​ក្នុង​ក្បាលពោះ ភ្លៅ និង​ត្រគាក​តែ​ម្តង​។ បញ្ហា​ខ្លាញ់​ដុះ​ក្បាលពោះ​គឺ​មិន​មានការ​ព្យាបាល​ណា​ធ្វើ​ឲ្យ​បាត់​ទៅ​វិញ​ឡើយ​។ ទោះបីជា​ពេល​អ្នក​ហាត់ប្រាណ​តែ​មួយ​មុខ​ក៏​មិន​អាច​មាន​ប្រសិទ្ធភាព​រំលាយ​ខ្លាញ់​ក្បាលពោះ​នេះ​បាន​ដែរ​។​ប៉ុន្តែ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​រំលាយ​ខ្លាញ់​ក្បាលពោះ​នេះ​ឲ្យ​រាបស្មើ គឺ​ការ​បន្ថែម​អាហារ​ខាងក្រោម​នេះ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​៖ ១-ផ្លែ​អាល​ម៉ុ​ន ៖ គ្រាប់​ផ្លែ​ឈើ​មួយ​នេះ​ផ្ទុក​ទៅ​ដោយ​ជាតិ​ខ្លាញ់…

ការ​ដែល​បំបាត់​ខ្លាញ់​ដ៏​ច្រើន​ក្នុង​ខ្លួន​មិនមែន​ជា​រឿង​ដែល​ងាយស្រួល​ដូច​ការ​និយាយ​ឡើយ ជា​ពិសេស​ខ្លាញ់​ដែល​មាន​ក្នុង​ក្បាលពោះ ភ្លៅ និង​ត្រគាក​តែ​ម្តង​។ បញ្ហា​ខ្លាញ់​ដុះ​ក្បាលពោះ​គឺ​មិន​មានការ​ព្យាបាល​ណា​ធ្វើ​ឲ្យ​បាត់​ទៅ​វិញ​ឡើយ​។ ទោះបីជា​ពេល​អ្នក​ហាត់ប្រាណ​តែ​មួយ​មុខ​ក៏​មិន​អាច​មាន​ប្រសិទ្ធភាព​រំលាយ​ខ្លាញ់​ក្បាលពោះ​នេះ​បាន​ដែរ​។​ប៉ុន្តែ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​រំលាយ​ខ្លាញ់​ក្បាលពោះ​នេះ​ឲ្យ​រាបស្មើ គឺ​ការ​បន្ថែម​អាហារ​ខាងក្រោម​នេះ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​៖

១-ផ្លែ​អាល​ម៉ុ​ន ៖ គ្រាប់​ផ្លែ​ឈើ​មួយ​នេះ​ផ្ទុក​ទៅ​ដោយ​ជាតិ​ខ្លាញ់ monounsaturated Fats ព្រមទាំង​វីតាមីន E ដែល​អាច​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​បាន​។ ក្រៅពី​នេះ ជាតិ​សរសៃ និង​ប្រូតេអ៊ីន​របស់​វា​អាច​ជួយ​កុំ​ឲ្យ​ឆាប់​ឃ្លាន​បាន​។ យក​ល្អ​គួរតែ​ញ៉ាំ​វា​ជា​អាហារ​ពេល​ព្រឹក​ទើប​មាន​កម្លាំង​ពេញ​មួយ​ថ្ងៃ និង​បង្ការ​កុំ​ឲ្យ​ញ៉ាំ​អាហារ​ពេល​ថ្ងៃ​ច្រើន​ៗ​ផង​។

២-តែ​បៃតង ៖ ហេតុផល​មួយ​ដែល​តែ​បៃតង​អាច​ជួយ​សម្រក​ខ្លាញ់​ក្បាលពោះ​បាន​នោះ​គឺថា វា​មាន​អង់​ទី​អុក​ស៊ី​ដង់​ខ្ពស់ ដែល​អាច​ជួយ​បង្កើន​ការ​រំលាយ​អាហារ សម្រាប់​ជួយ​បន្ថយ​ខ្លាញ់​ក្នុង​ក្បាលពោះ​បាន​។ ក្រៅពី​នេះ តែ​បៃតង​មាន​សារធាតុ Polyphenols ដែល​ជួយ​បង្កើន​ការ​រំលាយ​ជាតិ​ខ្លាញ់​បាន​យ៉ាង​ល្អ ជា​ពិសេស​ខ្លាញ់​ក្បាលពោះ​តែ​ម្តង​។

៣-ប្រេង​អូ​លីវ ៖ អ្នក​គួរតែ​សាកល្បង​ប្រើប្រាស់​ប្រេង​អូ​លីវ​ដើម្បី​ប្រឆាំង​ខ្លាញ់​នៅ​ក្បាលពោះ ដោយសារ​តែ​វា​មាន​ខ្លាញ់​ប្រភេទ Monounsaturated Fats ដែល​អាច​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន​។ ចូរ​ជ្រើសរើស​ប្រេង​អូ​លីវ​ណា​ដែល​មាន​ពណ៌​បៃតង​ដោយសារ​តែ​អង់​ទី​អុក​ស៊ី​ដង់​វា​មាន​ច្រើន​។

៤-គ្រាប់​ផ្កាឈូករ័ត្ន ៖ គ្រាប់​ផ្កាឈូករ័ត្ន​ក​សម្បូរ​ទៅ​ដោយ​វីតាមីន B ដែល​ជួយ​ការពារ​កុំ​ឲ្យ​មានការ​រលាក​។ ក្រៅពី​នេះ​វីតាមីន E របស់​វា​នឹង​ជួយ​ការពារ​កុំ​ឲ្យ​ឃ្លាន​អាហារ​ខ្លាំង​ផង​ដែរ​។​ហេតុ​ដូច្នេះ​ហើយ កាលណា​អ្នក​មិន​ញ៉ាំ​អាហារ​ច្រើន​ៗ នោះ​ការ​ដុះ​ក្បាលពោះ​នឹង​មិន​អាច​កើតឡើង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ