ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ និង​កូន​កំពុង​ដេក​ក្រោមផ្ទះ​សុខ​ៗ​ស្រាប់តែ​រន្ទះបា.ញ់​ឆេះ​ខ្លួនប្រាណ​រោលពេញ

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មនុស្ស​៣​នាក់​ក្នុង​នោះ​មាន​ម្តាយ និង​កូនស្រី​វ័យ​២​នាក់ រស់នៅ​ភូមិ​កែង​ប្រាសាទ ឃុំ​សំបូរ ស្រុក​សំបូរ បាន​រង​គ្រោះ​ដោយសា​រន្ទះបាញ់ បណ្តាល​អោយ​ឆេះ​ខ្លោច​លើ​រាង​កាយ តែ​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត…

ខេត្តក្រចេះ ៖ មនុស្ស​៣​នាក់​ក្នុង​នោះ​មាន​ម្តាយ និង​កូនស្រី​វ័យ​២​នាក់ រស់នៅ​ភូមិ​កែង​ប្រាសាទ ឃុំ​សំបូរ ស្រុក​សំបូរ បាន​រង​គ្រោះ​ដោយសា​រន្ទះបាញ់ បណ្តាល​អោយ​ឆេះ​ខ្លោច​លើ​រាង​កាយ តែ​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត នៅ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ដេក​នៅ​ខាងក្រោម​ផ្ទះ ខណៈ​មេឃ​កំពុង​តែ​មាន​ភ្លៀង​ខ្លាំង ។ នគរបាល​មូលដ្ឋាន​ស្រុក​សំបូរ​និយាយ​ថា ពួក​គេ​ទាំង​បី​នាក់​ម្តាយ និង​កូន​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​ភ្លាម​ៗ កាលពី​ថ្ងៃ​ទី​៦ មិថុនា​នេះ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ប៉ិច ច​ន្ធូ អាយុ​៣៣​ឆ្នាំ ជា​ម្តាយ បាន​រង​របួស​ធ្ងន់ធ្ងរ ដោយ​ត្រូវ​សន្លប់​ស្តូក និង​មាន​ស្នាម​ឆេះ​រោលរាល​លើ​រាង​កាយ ប្រៀប​ដូច​ជា ត្រូវ​ភ្លើង​ឆេះ ។ ចំណែកឯ​កូនស្រី​២​នាក់​ទៀត​ក៏​រង​របួស​ដូច​គ្នា ដោយ​ខ្លះ​ឆេះ​ខ្លួន ឆេះ​ជើង និង​ឆេះ​ដៃ​ជាដើម ។

អ្នក​ភូមិ​ដែល​ឃើញ​ហេតុការណ៍​នោះ​និយាយ​ថា រសៀល​ថ្ងៃ​កើតហេតុ មេឃ​មាន​ភ្លៀង និង​ខ្យល់ ហើយ​មាន​រន្ទះ​ខ្លាំង​ៗ ។ ចំណែកឯ​ស្ត្រី​រង​គ្រោះ​៣​នាក់​ម្តាយ និង​កូន​កំពុង​តែ​ដេក​លេង​នៅ​ក្រោមផ្ទះ ហើយ​រន្ទះ​បាន​បាញ់​អង់​តែ​ន​ទូរទស្សន៍​ដែល​ចង់​ភ្ជាប់ និង​សសរផ្ទះ តែ​ក៏​ត្រូវ​ចំ​ស្ត្រី​ជា​ម្តាយ និង​កូន​ៗ ។ ក្នុង​ស្ថានភាព​រន្ទះ​ដែល​បាន​បាញ់​លាន់​សូរ​កក្រើក​ដី ស្ត្រី​ជា​ម្តាយ​បាន​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជាងគេ រហូត​សន្លប់​មិនដឹង​ខ្លួន ។
ស្រុក​សំបូរ​ជា​ស្រុក​មួយ​ដែល​គេ​កត់សម្គាល់​ឃើញ​ថា ឧស្សាហ៍​កើត​មាន​គ្រោះ​រន្ទះបាញ់​ញឹកញាប់​ជាងគេ​ដូច​ជា រន្ទះបាញ់​សម្លាប់​មនុស្ស ពិសេស​សត្វពាហនៈ បណ្តាល​អោយ​ងាប់​អស់ទាំង​ក្រោល​ៗ​ជាដើម ។ ដោយ​មាន​ប្រភព​ខ្លះ​លើក​ឡើង​ថា មូលហេតុ​ដែល​ឧស្សាហ៍​កើត​មាន​រន្ទះបាញ់ ដោយសារ​តែ​ស្រុក​នេះ​សំបូរ​ទៅ​ដោយ​ដើមឈើ​ធំ​ៗ​នៅ​ក្នុងភូមិ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ