ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ​ល័ក្ខណ៍​ទេពី បាត់​មុខ​ទៅ​ណា​យូរហើយ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​ស្រី​ស្អាត​ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​ទូរទស្សន៍​ស៊ី​ធី​អិន​ឆ្នាំ​២០០៥​អុ​ិ​ន វ​លក្ខណ៍​ទេពី បាត់​មុខ​ពី​ពិភព​សិល្បៈ​ច្រើន​ឆ្នាំ​មក​ហើយ ។ ទោះជា​យ៉ាងណា​ក្តី នា​ពេល​ថ្មី​ៗ​នេះ​នាង​បាន​វិល​មក​ចូលរួម​សម្តែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ស៊ី​ធី​អិន ។ ក្នុង​ពិធី​សម្ពោធ​រឿង​ភាគ​នោះ ទេពី…

រាជធានី​ភ្នំពេញ​៖ អតីត​ស្រី​ស្អាត​ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​ទូរទស្សន៍​ស៊ី​ធី​អិន​ឆ្នាំ​២០០៥​អុ​ិ​ន វ​លក្ខណ៍​ទេពី បាត់​មុខ​ពី​ពិភព​សិល្បៈ​ច្រើន​ឆ្នាំ​មក​ហើយ ។ ទោះជា​យ៉ាងណា​ក្តី នា​ពេល​ថ្មី​ៗ​នេះ​នាង​បាន​វិល​មក​ចូលរួម​សម្តែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ស៊ី​ធី​អិន ។ ក្នុង​ពិធី​សម្ពោធ​រឿង​ភាគ​នោះ ទេពី ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ចំពោះ​វត្តមាន​របស់​នាង ។ បច្ចុប្បន្ន​រូបសម្បត្តិ​របស់​នាង​នៅ​តែ​ស្អាត​ផូរផង់​មិន​ចាញ់​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ទេ ។

អុិ​ន វល​ក្ខ័​ណ៍​ទេពី ក្រោយ​ពេល​ជាប់​តំណែង​ជា​ស្រី​ស្អាត​ផុត​គេ​មក មានឱកាស​សម្តែង​រឿង​ភាគ​ជា​បន្តបន្ទាប់ ភាគច្រើន​រឿង​ភាគ​ទូរទស្សន៍​ស៊ី​ធី​អិន ។ លើស​ពី​នេះ​នាង​ក្លាយជា​ពិធី​ការិនី​ផង​ដែរ ។ បែក​​ឆ្ងាយ​ពី​ទស្សនិកជន​អស់​ពេល​ជា​ច្រើន​ឆ្នាំ តារា​ថ្ពាល់ខួច​អុិ​ន វ​ល័​ក្ខ​ទេពី ឧស្សាហ៍​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ដោយសារ​តែ​មាន​សាច់ញាតិ​នៅ​ទីនោះ ។ ដូច្នេះ​ហើយ​ទើប​គេ​យល់​ច្រឡំ​ថា​នាង​រស់នៅ​អូស្ត្រាលី តែ​ការណ៍​ពិត​នាង​មានមុខ​ជំនួញ​នៅ​ក្នុងស្រុក​មិន​អាច​ចោល​បាន​ទេ ។

កាល​នៅ​ប្រឡូក​សិល្បៈ អុិ​ន វ​ល័ក្ខណ៍​ទេពី ធ្លាប់​លេចឮ​ថា​ទាក់ទង​ស្នេហា​ជាមួយ​អ្នកជំនួញ​ធំ​ៗ និង​អ្នក​នៅ​ក្រៅប្រទេស​ផង​ដែរ ប៉ុន្តែ​រហូត​ពេល​នេះ​នាង​មិន​ជាប់​វាក់​វិ​ន​ជាមួយ​បុរស​ណា​ទេ សូ​ម្បី​តែ​ការ​ថត​បង្ហោះ​លើ​ហ្វេ​សបុ​៊​ក​ក៏​គ្មាន​ឃើញ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​បុរស​រូប​ណា​ដែរ​។ ឬ​មួយ​ក៏​នាង​លាក់បាំង ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​មាន​ប្រភព​ឲ្យ​ដឹង​ថា​ស្រី​ស្អាត​ទេពី នៅ​តែ​ចូល​សិល្បៈ ដោយ​នាង​ធ្លាប់​និយាយ​ប្រាប់​មិត្ត​ជិតដិត​ថា​មិន​ចោល​សិល្បៈ​ទេ គឺ​នៅ​តែ​ទទួល​សម្តែង​។ លើស​ពី​នេះ​បើ​អាច​នាង​ចង់​ប្រឡូក​តួនាទី​ជា​ពិធី​ការិនី​ឡើង​វិញ ព្រោះ​ជា​ការងារ​នាង​ខំតស៊ូ​លំបាក​តាំងពី​មិន​ចេះ​រហូត​អាច​រលូន​បាន ។
ដឹង​ថា​អុិ​ន វ​ល័ក្ខណ៍​ទេពី ត្រឡប់​មក​វិញ មាន​ផលិតករ​មួយ​ចំនួន​ទាក់ទង​ឲ្យ​នាង​ចូលរួម​សម្តែង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ