ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​Rihanna​ មានប្រាក់​ប៉ុន្មាន​ទេ?​​ នាង​ក្លាយជាអ្នកមា​ន​ជាង​គេបំផុតហើយ

4 ឆ្នាំ មុន

​អាមេរិក​ ៖ តារាចម្រៀងស្រី Rihanna បាន​ក្លាយទៅជា​តារាចម្រៀង​ម្នាក់ ដែល​មាន​ជាងគេ​បំផុតនៅ​​លើ​ពិភពលោក ក្រោយ​ពី​មាន​ប្រាក់​ផ្ទាល់ខ្លួន​រហូតដល់​ទៅ​៦០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ។ Robyn Rihanna…

​អាមេរិក​ ៖ តារាចម្រៀងស្រី Rihanna បាន​ក្លាយទៅជា​តារាចម្រៀង​ម្នាក់ ដែល​មាន​ជាងគេ​បំផុតនៅ​​លើ​ពិភពលោក ក្រោយ​ពី​មាន​ប្រាក់​ផ្ទាល់ខ្លួន​រហូតដល់​ទៅ​៦០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ។

Robyn Rihanna Fenty អាយុ​៣១​ឆ្នាំ ដែល​រស់នៅ Barbados ស៊ីដាច់​តារាចម្រៀង​ផ្សេង​ទៀត​ក្នុង​​ភាព​ជា​អ្នកមាន​ជាងគេ ដែល​រួម​មាន​តារាចម្រៀង Madonna (៥៧០​លាន​ដុល្លារ​) Celine Dion (៤៥០​លាន​ដុល្លារ​) និង Beyonce (៤០០​លាន​ដុល្លារ​)​ ។

ចំណាត់ថ្នាក់​អ្នកមាន​របស់​នាង Rihanna បាន​ធ្វើ​ឱ្យ​យើង​នឹកឃើញ​ដល់​បទ​ចម្រៀង​របស់​នាង​មួយ​ហៅ​ថា “”Work, Work, Work, Work, Work” ដែល​បាន​ក្លាយទៅជា​បទ​ល្បី​មួយ​រំពេច​ ។

ចាប់តាំងពី​ល្បី​រន្ទឺ​នៅ​ឆ្នាំ​២០០៣​មក នាង​បាន​ចាប់ផ្តើម​យក​ភាព​ល្បីល្បាញ​របស់​នាង​មក​ធ្វើ​ជា​ការ​រកស៊ី​មួយ​ខ្លួនឯង ដោយ​បង្កើត​ជា​យីហោ​ផលិតផល​ផាត់មុខ ​ហៅ​ថា Fenty Beauty​។ អ្នក​ដែល​ចូល​ហ៊ុន​ជាមួយ​នាង ​គឺជា​ក្រុមហ៊ុន​ល្បី​នៅ​បារាំង LVMH កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត និងជាមួយ​យីហោ Sephora​។

គ្រាន់តែ​បង្កើត​យីហោ​ខ្លួនឯង​បាន​១៥​ខែ​ភ្លាម តារាចម្រៀង​ស្រី​រូប​នេះ ​រកបាន​ប្រាក់​ដល់​ទៅ៥៧០​លាន​ដុល្លារ​អា​មេ​រិ​ក ​។ ក្រៅពី​ការ​រកស៊ី​ខាង​ផ្នែក​គ្រឿង​តុបតែង​មុខ នាង​ក៏​បាន​ចាប់ដៃ​ជាមួយនឹង LVMH បង្កើត​ជា​ហាង​លក់​ខោអាវ ស្បែកជើង និង គ្រឿង​តុបតែង​ផ្សេង​ទៀតនៅ​ប្រទេស​បារាំង​ ។

អត្ថបទសរសេរ ដោយ