ភ័យស្លន់គ្រប់​គ្នា…អ្នកដំណើរតាមផ្លូវ


ខេត្ត​ត្បូងឃ្មុំ​៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា រថយន្ត​ធុន​យក្ស​វេ​អង​មួយ​​គ្រឿង បាន​​​ក្រឡាប់បះជើង​លើផ្លូវ ហើយ​​​​ក្អួត​ចេញ​មក​សុទ្ធតែ​ឈើ​ដុំ​ធំ​ៗ សំណាង​ហើយ​ហេតុការណ៍នេះ ​មិន​បណ្តាលឱ្យ​មាន​​គ្រោះថ្នាក់​​​ដល់​អ្នក​ធ្វើ​ដំណើរ​ផ្សេងៗ កើតឡើង​​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់ ​ទី​០៥​ មិថុនា ​លើកំណាត់​ផ្លូវជាតិ​លេខ​៨ ត្រង់​ចំណុច​ភូមិ​អំពិល ឃុំ​កក់ ស្រុក​ពញាក្រែក ធ្វើឱ្យ​ម្នាក់ៗភ័យ​ព្រលឹង​ចុង​សក់​​​គ្រប់​គ្នា ។

សមត្ថកិច្ច​​​​​ឱ្យ​​ដឹង​ថា នៅ​មុន​កើតហេតុ​ រថយន្ត​វេ​អង​ខាងលើ​បើក​ក្នុងទិស​​ដៅ​ពី​កើតមក​លិច​ តាម​ផ្លូវជាតិ​លេខ​៧​ ឆ្ពោះទៅ​កាន់​គោលដៅ​​​នៅ​រាជធានី​ភ្នំពេញ ​។ ស្រពពេល​មក​ដល់​ត្រង់ចំណុច​ភូមិ​អំពិល សង្ស័យ​អ្នក​បើក​​ងងុយដេក ស្រាប់តែ​ឮចាប់​​ហ្វ្រាំង​​​អូស រួច​ក៏ក្រឡាប់រថយន្ត​​បះ​ជើង​​​តែម្តង​ ។​

​​​នគរាល​​ការិយាល័យចរាចរណ៍នៃ​អធិការ​នគរបាល​ស្រុក​ពញា​ក្រែក​ បានចុះ​មក​​សំរួល​ចរាចរ​ណ៍​កុំមិនឱ្យ​កកស្ទះ​ ។ (សម្រួលដោយ៖ ស្រីណា)​​

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ