ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកកូនដុតផ្ទះឪពុកឆេះអស់គ្មានសល់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយការណ៍​ថា បុរស​បែក​ថ្នាំ​ម្នាក់​បាន​ដុត​ផ្ទះ​ឪពុក​របស់​ខ្លួនឯង​ឆេះ​អស់​គ្មាន​​សល់ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៦ មិថុនា នេះ​ នៅ​ចំណុច​ភូមិ​ពពាលខែ ឃុំ​ជ្រៃ ស្រុក​ថ្មគោល​…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយការណ៍​ថា បុរស​បែក​ថ្នាំ​ម្នាក់​បាន​ដុត​ផ្ទះ​ឪពុក​របស់​ខ្លួនឯង​ឆេះ​អស់​គ្មាន​​សល់ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៦ មិថុនា នេះ​ នៅ​ចំណុច​ភូមិ​ពពាលខែ ឃុំ​ជ្រៃ ស្រុក​ថ្មគោល​ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​បែក​ថ្នាំ​នោះ​ឈ្មោះ​យ៉េន សារ៉ូ អាយុ​៣៣​ឆ្នាំ រស់នៅ​ក្នុងភូមិ-​ឃុំ​ខាងលើ ដែល​មាន​ឪពុក​ឈ្មោះ​ងួ​ន យ៉េន អាយុ​៥៤​ឆ្នាំ​ ។ លំនៅ​ឋាន​ដែល​លោក​កូន​ដុត​កំទេច​ចោល​នេះ​ ធ្វេ​ី​​ពី​ឈេ​ី​ប្រក់​
ស័​ង្គ​សី​ទំហំ​៥ម៉ែត្រx៦​ម៉ែត្រ បណ្ដាល​ឲ្យ​ខូចខាត​អស់ទាំង​ស្រុង​តែ​ម្ដង ដែល​សរុប​សម្ភារ​ខូចខាត​គិត​ជា​ទឹកប្រាក់​សរុប​ជិត​៥,០០០​ដុល្លារ ។

បើ​តាម​លោក​ងួ​ន យ៉េន បាន​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ថា កូន​របស់​គាត់​នេះ​ ជា​មនុស្ស​វង្វេងស្មារតី​អស់​ទៅ​ហើយ ដោយសារ​គ្រឿងញៀន ហើយ​បាន​ដុត​ផ្ទះ​គាត់​ឆេះ​អស់​គ្មាន​សល់ ដែល​មិន​អាច​ពន្លត់​បាន​ឡើយ សូ​ម្បី​អីវ៉ាន់​ក៏​រំដោះ​មិន​បាន​ដែរ​ ។ ទោះ​យ៉ាងណា​ព េល​នេះ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជន​បែក​ថ្នាំ​នេះ​ទៅ​កាន់​ប៉ុ​ស្ដិ៍​នគរបាល​ហើយ​ ដើម្បី​សួរនាំ​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ