ញូយ៉ក ៖ អ្នកស្រាវជ្រាវបានបង្កើតវិធីសម្រាកតាមស្មាតហ្វូនមួយដែលអាចកាត់បន្ថយជម្ងឺឈឺក្បាលសម្រាប់អ្នកដែលឧស្សាហ៍ឈឺក្បាលជាប្រចាំ ។ កម្មវិធីដែលមានឈ្មោះថា RELAXaHEAD ជួយណែនាំអ្នកជម្ងឺពីដំណើរការនៃការសម្រាកសាច់ដុំបែប Progressive Muscle Relaxation (PMR) ដែលជាវិធីព្យាបាលអាកប្បកិរិយាមួយដែលធ្វើឲ្យអ្នកជម្ងឺសម្រាក និងសម្រាលក្រុមសាច់ដុំខុសៗគ្នាដើម្បីកាត់បន្ថយស្ត្រេស ។
ការសិក្សានេះត្រូវបានចេញផ្សាយក្នុង Nature Digital Medicine និងធ្វើការវាយតម្លៃនៃប្រសិទ្ធិភាពព្យាបាលរបស់កម្មវិធីខាងលើក្នុងការព្យាយាមជម្ងឺឈឺក្បាលជាប្រចាំ និងបានបន្ថែមកម្មវិធីមួយទៀតដូចជាការព្យាបាលតាមរយៈមាត់ក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិតម្នាក់ផងដែរ ។
Mia Minen ដែលជាជំនួយការសាស្ត្រាចារ្យម្នាក់នៅសាកលវិទ្យាល័យ New York University បាននិយាយថា «ការសិក្សារបស់ពួកយើងផ្តល់ជាភស្តុតាងថាអ្នកជម្ងឺអាចទទួលការព្យាបាលបែបអាកប្បកិរិយាប្រសិនបើមានភាពងាយស្រួល ពួកគេអាចធ្វើដោយខ្លួនឯង និងមានតម្លៃសមរម្យ»។
Minen បានបន្តថា វេជ្ជបណ្ឌិតត្រូវតែត្រួតពិនិត្យបច្ចេកទេសក្នុងការព្យាបាលជម្ងឺឈឺក្បាលជាប្រចាំឡើងវិញព្រោះការព្យាបាលជាច្រើនបើទោះជាមានប្រសិទ្ធិភាពពិតមែនក្តី វាមិនងាយស្រួលសម្រាប់អ្នកជម្ងឺឡើយ ។
ក្រុមអ្នកស្រាវច្រាវបានតាមដានការប្រើប្រាស់កម្មវិធីខាងលើដោយអ្នកជម្ងឺដែលមានជម្ងឺឈឺក្បាលជាប្រចាំចំនួន ៥១នាក់ដែលមានស្មាតហ្វូនរៀងៗខ្លួន ។ អ្នកជម្ងឺត្រូវបានប្រាប់ឲ្យប្រើកម្មវិធីខាងលើចំនួន៩០ថ្ងៃ និងកត់ត្រាពីចំនួនពេលដែលពួកគេឈីក្បាល និងកម្រិតនៃការឈីក្បាលខណៈដែលកម្មវិធីតាមដានពីពេលវេលាដែលអ្នកជម្ងឺប្រើប្រាស់ការព្យាបាល ។
ក្នុងកំឡុងពេលស្រាវជ្រាវ ជាមធ្យមអ្នកចូលរួមជួបការឈឺក្បាលប្រមាណ១៣ថ្ងៃក្នុងមួយខែ ។ ៣៩%នៃអ្នកជម្ងឺបានឲ្យដឹងថាពួកគេមានជម្ងឺថប់អារម្មណ៍ និង៣០%ទៀតមានជម្ងឺបាក់ទឹកចិត្ត ។ ការព្យាបាលបែប PMR ដែលប្រើប្រាស់កម្មវិធី RELAXaHEAD បានធ្លាក់ចុះមកស្មើ ៥១% បន្ទាប់ពី៦ខែបន្ទាប់ពីការប្រើប្រាស់ និងធ្លាក់មកស្មើ ២៩%បន្ទាប់ពី៣ខែនៃការប្រើប្រាស់។
Minen បានបន្ថែមថា «លទ្ធផលនៃការសិក្សាបានឲ្យដឹងថា ការប្រើប្រាស់បច្ចេកវិទ្យាស្មាតហ្វូនអាចជួយបង្រៀនដល់អ្នកជម្ងឺពីជំនាញដែលត្រូវការក្នុងការគ្រប់គ្រងជម្ងឺឈឺក្បាលរបស់ពួកគេ» ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ