ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ក្មេង Mam Vichuda ឆ្លងកាត់​មុខកាំបិត​៣​ដង​នៅ​កូរ៉េ

4 ឆ្នាំ មុន

ថៃ ៖ ព្រោះតែ​ចង់​ក្មេង​ជាង​វ័យ តារា​សម្ដែង​រៀមច្បង Mam Vichuda Pindum វ័យ​៤២​ឆ្នាំ ព្រម​ឈឺខ្លួន សម្រេចចិត្ត​ហោះ​ទៅ​ធ្វើការ​កែ​សម្ផស្ស​មុខ​ដល់​ទៅ​៣​ដង…

ថៃ ៖ ព្រោះតែ​ចង់​ក្មេង​ជាង​វ័យ តារា​សម្ដែង​រៀមច្បង Mam Vichuda Pindum វ័យ​៤២​ឆ្នាំ ព្រម​ឈឺខ្លួន សម្រេចចិត្ត​ហោះ​ទៅ​ធ្វើការ​កែ​សម្ផស្ស​មុខ​ដល់​ទៅ​៣​ដង នៅ​កូរ៉េ​ខាងត្បូង ។ ជា​លទ្ធផល​ក្រោយ​ការ​ដ៏​សមប្រកប​របស់​នាង​ក្រោយ​កែ​សម្ផស្ស​រួច​នោះ គឺ​មើលទៅ​ស្អាត​ក្មេង មិន​ចាញ់​នារី​ៗ​ជំនាន់​នាង​ឡើយ ។

ចុង​ក្រោយ​នេះ Mam Vichuda ក៏​បាន​បង្ហាញ​ពី​ការ​កែ​សម្ផស្ស​លើក​ទី ៣ នេះ នៅ​លើ​អ៊ិ​ន​ស្តា​ក្រាម​ថា ៖ ​ដល់​ពេល​ដែល​ត្រូវ​ពិនិត្យ​មើល​ហើយ ក្រោយ​ពី​រង់ចាំ​ឱ្យ​អ្វី​ៗ​រៀបរយ​សិន​នោះ លើក​នេះ ត្រូវ​ប្រាប់​ជា​មុន​ថា​នឹង​មាន​អ្វី​ដែល​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល សម្រាប់​អ្នក​ដែល​មាន​បញ្ហា​រូបរាង​នោះ​។

ដំបូង Mam សុំ​បង្ហាញ​ឱ្យ​អ្នក​មើល​ពី​ផ្នែក​មុខ​សិន ដែល​លើក​នេះ​មាន​មនុស្ស​ជា​ច្រើន​អាច​នឹង​ឆ្ងល់​ថា នៅ​ទៅ​ធ្វើ​អី​ថែម​ទៀត ​។

លើក​នេះ Mam ផ្ដោត​លើ​ការ​កែ​មួយ​ចំនួន​ដូច​ជា -Endotine -​ចាក់ Botox ថ្ងាស -​ចាក់ filler មាត់ 1cc -​លើក​បបូរមាត់​ដោយ​ដេរ -​ចាក់​រំលាយ​ខ្លាញ់​ក្រោម​ភ្នែក -​កោស​ភ្នាស​នៅ​ក្រោម​សាច់ដុំ​ភ្នែក (​ដែល​មាន​ចង្អូរ​) -​ចាក់​ខ្លា​ញ៉ 1 ដង»៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ